GuidePedia

0
នៅខែត្របាត់តំបង​ ការពិនិត្យជនសង្ស័យដែលមានផ្ទុកមេរោគអេដស៍ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់។ ក្នុងចំណោមមនុស្សជាង ៩០០ នាក់ ត្រូវបានគេរកឃើញថា មានអ្នកផ្ទុកមេរោគអេដស៍រហូតដល់ ១០៦ នាក់ទៅហើយ។ ប្រជាពលរដ្ឋភាគច្រើន ដែលរស់នៅក្នុង ឃុំរកា ស្រុកសង្កែ ខេត្ត បាត់ដំបង គឺជាអតីតអតិថិជនរបស់គ្រូពេទ្យម្នាក់ដែលគ្មានជំនាញ និង គ្មានការទទួលស្គាល់ពីស្ថាប័នក្រសួងសុខាភិបាល ឡើយ។ តាមការលេចឮមកថា គ្រូពេទ្យម្នាក់នោះ ឈ្មោះ ញ៉ែម ជ្រិន គឺជាជនជាតិខ្មែរ មានដើមកំណើតពីជនជាតិយួន ហើយមាន ប្រពន្ធជាជនជាតិខ្មែរ បានប្រើម្ជុលសុីរាំងតែ ១ សម្រាប់ចាក់លើអ្នកជំងឺ ដែលប្រការនេះ គឺជាការចម្លងមេរោគយ៉ាងសក្តិសិទ្ធិ។

Post a Comment

 
Top