ជូនចំពោះលោកគ្រូ លី ចេងហ៊ុយ! ជម្រាបសួរលោកគ្រូ! តើលោកគ្រូសុខ សប្បាយឬទេ? ចំណែកខ្ញុំវិញ សុខ សប្បាយធម្មតាទេ ។ តើខ្ញុំអាចសួរ លោកគ្រូ នូវសំណួរខ្លះៗបានឬទេ? ខ្ញុំមានសំណួរមួយចំនួន ចង់សួរលោក គ្រូពេទ្យ។ ខ្ញុំបាទចូលចិត្ដមើលខ្សែវីដេអូ ឬ ភាពយន្ដសិច តើខ្ញុំអាចបញ្ឈប់វា បានដែរទេ? ហើយពេលខ្លះ ខ្ញុំសម្រេច តណ្ហាដោយខ្លួនឯង តើធ្វើដូច្នេះល្អឬក៏អត់? មួយរយៈខ្លះខ្ញុំអាចធ្វើរៀងរាល់ថ្ងៃតែម្ដង។ សូមជួយឱ្យយោបល់ខ្ញុំផង ព្រោះខ្ញុំចង់បញ្ឈប់វា។ តើលោកគ្រូមានថ្នាំដើម្បី បញ្ឈប់វាដែរឬទេលោកគ្រូ? ពេលខ្លះខ្ញុំសម្រួលវាដោយដៃ របស់ ខ្ញុំណាលោកគ្រូ។ ខ្ញុំបានឮគ្រូពេទ្យមួយចំនួនប្រាប់ថា ការលេងដោយខ្លួនឯង ញឹកញាប់ពេកអាច ប៉ះពាល់ដល់ សុខភាពឬ? អរគុណទុកជាមុន ណាលោកគ្រូ។ ខ្ញុំរងចាំដំបូន្មានពីលោកគ្រូ។
លោក ក. ណ. អ អាយុ២៥ឆ្នាំ ភ្នំពេញ
វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ សូមជម្រាបសួរប្អូនប្រុស និងអរគុណដែលបាន ចោទជាសំណួរដ៏ មានសារៈប្រយោជន៍ នេះមកកាន់ខ្ញុំបាទ។ ដើម្បីឱ្យងាយយល់ ខ្ញុំបាទសូមធ្វើការ បកស្រាយម្ដង១សំណួរ បែបសង្ខេបបន្ដិច។
1 . ចំណង់ចំណូលចិត្ដមើល ខ្សែវីដេអូ ឬភាពយន្ដសិច ជាសិទ្ធិសេរីភាពរបស់ប្អូន ហើយជាទូទៅមិន មានផល ប៉ះពាល់អ្វីដល់ សុខភាពនោះទេ។ ប៉ុន្ដែអ្វីដែលត្រូវប្រឈម គឺពេលដែលប្អូនឃើញ រូបភាពផ្លូវភេទ ប្រាកដជា មានស្ថានភាព ស្រើបស្រាលជាមិនខាន។ បើប្អូនមានដៃគូនៅក្បែរ ពិតជាល្អ តែបើគ្មានទេ ការអុចរោលកាម តណ្ហានេះដើម្បីប្ រយោជន៍អ្វី? ព្រោះថារឿងស្រើបស្រាលបែបនេះ ជាការជួយដាស់អារម្មណ៍សម្រាប់ ជួយអ្នក ខ្សោយផ្លូវភេទ និងមនុស្សវ័យចំណាស់ ដែលចង់ធ្វើការរួមភេទ តាមបំណង។
2 . ចំពោះការលើកឡើងដែលថា ការលេងប្រដាប់ភេទអាចប៉ះពាល់ដល់សុខភាព នេះមិនពិតទេ។ ការអះអាងរបស់ គ្រូពេទ្យមួយចំនួនប្រាប់ប្អូននោះ ប្រហែលជាសំដៅ លើរឿងផ្សេង និងគោលដៅផ្សេងទេដឹង។ ព្រោះថាកន្លងមក មានទស្សនៈ និងការយល់ឃើញថា ការលេងប្រដាប់ភេទ អាចធ្វើឱ្យថ្លង់ ឬធ្វើឱ្យងងឹតភ្នែកជាដើម នេះគឺជាការ យល់ខុស និងជាទស្សនៈមនុស្ស ជំនាន់មុន។ ជាទូទៅការប្រាប់យុវវ័យថា លេងប្រដាប់ភេទប៉ះពាល់ សុខភាព គឺជាលេសសម្រាប់ការ អប់រំក្នុងរឿងផ្លូវភេទនោះទេ។ ប៉ុន្ដែនៅសម័យ ព័ត៌មានវិទ្យាទៅហើយ ការអប់រំដែលគ្មាន មូលដ្ឋានវិទ្យាសាស្ដ្រ ពិតប្រាកដ មិនទទួលផលវិជ្ជមាននោះឡើយ។
3 . ការលេងប្រដាប់ភេទនេះ មិនមានតែប្អូនប្រុសម្នាក់ឯងនោះទេ ដែលប្រព្រឹត្ដ។ តាមការអង្កេតស្រាវជ្រាវ មាន មនុស្ស ប្រុស និងមនុស្សស្រីមួយភាគធំ ធ្លាប់ធ្វើសកម្មភាពបែបនេះ ក្នុងជីវិតរបស់ខ្លួន។ តែអ្នកជំនាញខ្លះ បានលើក ឡើងថា ក្នុងមួយជីវិតរបស់ មនុស្សម្នាក់ យ៉ាងហោចណាស់ក៏ធ្លាប់លេង ប្រដាប់ភេទម្ដងដែរ។ ហេតុនេះ កាលដែល ប្អូនលេងប្រដាប់ភេទដោយខ្លួនឯង ពិតជាមិនខុសគ្នានោះទេ។ ប៉ុន្ដែការលេងប្រដាប់ភេទ រាល់ថ្ងៃរបស់ប្អូន គួរតែ កាត់បន្ថយទើបប្រសើរ។ សូមបញ្ជាក់ថា រហូតមកដល់សព្វថ្ងៃនេះ មិនទាន់មានការកំណត់ថា គួរលេងប្រដាប់ភេទ ប៉ុន្មានដងក្នុងមួយសប្ដាហ៍ ឬ១ខែនេះទេ។
4 . ចំពោះសំណួរប្អូនថា តើមានថ្នាំបញ្ឈប់ការលេងប្រដាប់ភេទ បានឬក៏អត់នោះ? មិនមានថ្នាំបែបនេះ សម្រាប់ឱ្យ ប្អូនប្រើនោះទេ។ ដោយសារប្អូននៅក្មេង តម្រេកតណ្ហារបស់ប្អូន នៅមានកំសួលខ្លាំង ហេតុនេះពិបាក ទប់ទល់ ណាស់។ ពេលប្អូនមានវ័យរាង ចាស់បន្ដិច ឬពេលមានប្រពន្ធត្រឹមត្រូវ ចំណង់ភេទនេះ នឹងអាចថមថយ មកនៅ សភាពធម្មតា ឬរង្វើលវិញ៕
អត្ថបទ រក្សាសិទ្ធិដោយ www.healthcambodia.com
Post a Comment