ក្រោយកើតមានអំពើឃាតកម្មយ៉ាងសាហាវព្រៃផ្សៃ និងកក្រើករាជធានីភ្នំពេញទៅលើលោកឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុនស៊ីម៉ងត៍សញ្ញាត្បូងពេជ្រ កាលពីរាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅមុខហាងលក់ផ្លែឈើយីហោ ឡោ តិចសេង ឋិតក្នុងភូមិសាស្ត្រខណ្ឌចំការមន រាជធានីភ្នំពេញរួចមក រូបភាពខ្មាន់កាំភ្លើងជាឃាតកដៃដល់ដែលបានបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ចំគោលដៅចំនួន៦គ្រាប់ និងរូបភាពបុរសម្នាក់ជាមន្ត្រីប៉ូលិស និងជាកូនចៅលោកឧត្តមសេនីយ៍ ជួន ណារិន ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ ដែលមកចូលរួមពិនិត្យសាកសពលោកឧកញ៉ា អ៊ឹង ម៉េងជឺ ជាជនរងគ្រោះ ត្រូវបានបង្ហាញតាមរយៈកាមេរ៉ាសុវត្ថិភាពរបស់ហាងលក់ផ្លែឈើយីហោ ឡោ តិចសេង ធ្វើឲ្យមជ្ឈដ្ឋានអ្នកតាមដានសំណុំរឿងក្តីឃាតកម្មដ៏រសើបនេះ ជាពិសេសក្រុមអ្នកលេងបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយមនៅកម្ពុជា បានសម្តែងនូវការចាប់អារម្មណ៍ទៅលើភិនភាគ និងសកម្មភាពស្រដៀងគ្នាច្រើនចំណុចរបស់បុរសជាមន្ត្រីប៉ូលិសជា កូនចៅរបស់លោកស្នងការរង ជួន ណារិន ទៅនឹងខ្មាន់កាំភ្លើងជាឃាតក ហើយក៏មានការដាក់សង្ស័យថា កូនចៅលោកស្នងការរង ជួន ណារិន ជាឃាតកបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ និងទាមទារឲ្យសមត្ថកិច្ចចាប់ឃាត់ខ្លួនបុរសរូបនោះដើម្បីសាកសួរ ប៉ុន្តែមិនឃើញមានចំណាត់ការអ្វីឡើយពីសំណាក់សមត្ថកិច្ច រហូតដល់១១ថ្ងៃក្រោយក៏លេចចេញឈានទៅចាប់ឃាត់ខ្លួនក្រុមអង្គរក្ស លោកឧត្តមសេនីយ៍ឧកញ៉ា ថោង សារ៉ាត់ មានឈ្មោះដើមជាភាសាយួនថា "ប៊ិន ទឹង" ដ៏គួរឲ្យភ្ញាក់ផ្អើល ។
មជ្ឈដ្ឋានអ្នកតាមដានសំណុំរឿងឃាតកម្មកក្រើករាជធានីភ្នំពេញនេះ បានលើកឡើងថា ភិនភាគនិងសកម្មភាពរបស់បុរសជាកូនចៅលោកស្នងការរង ជួន ណារិន ដែលគេស្គាល់ថា មានឈ្មោះ សុក ម៉ូនីត្រា ជាអតីតប៉ូលិសខណ្ឌចំការមន មានរហស្សនាម បាសាក់៣៣៨ ទើបផ្ទេរមកកាន់ផ្នែកព្រហ្មទណ្ឌនៅស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញនោះ មានលក្ខណៈស្រដៀងគ្នាច្រើនចំណុចទៅនឹងខ្មាន់កាំភ្លើងជាឃាតក បើតាមការបង្ហាញទិន្នន័យដោយកាមេរ៉ាសុវត្ថិភាព រីឯក្រុមអ្នកលេង Facebook បានទទូចទាមទារឲ្យសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនបុរសជាកូនចៅ លោកស្នងការរង ជួន ណារិន នោះយកមកសាកសួរ ស្វែងរកតម្រុយក្នុងសំណុំរឿងឃាតកម្មតាមនីតិវិធីនៃច្បាប់ ខណៈផ្ទុយពីការសង្ស័យនេះ លោកស្នងការរង ជួន ណារិន បានបញ្ជាក់អះអាងថា ភិនភាគស្រដៀងគ្នានោះ គឺជារឿងចៃដន្យ ហើយឈ្មោះ សុក ម៉ូនីត្រា មិនមែនជាឃាតកបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ទេ ដ្បិតនៅពេលកើតហេតុ មន្ត្រីប៉ូលិសជាកូនចៅរបស់លោកបានឋិតនៅជិតរូបលោករហូត ។
ការមិនចាប់ឃាត់ខ្លួនបុរសជាកូនចៅលោកស្នងការរង ជួន ណារិន យកមកសាកសួរពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្មលើលោកឧកញ៉ា អ៊ឹង ម៉េងជឺ នោះ ធ្វើឲ្យមជ្ឈដ្ឋានអ្នកលេង Facebook ដ៏ច្រើនសម្តែងនូវការខកចិត្ត និងមិនអស់ចិត្ត ។
ពាក់ព័ន្ធនឹងសន្ទុះនៃការសង្ស័យទៅលើមន្ត្រីប៉ូលិសជាកូនចៅ លោកស្នងការរង ជួន ណារិន នោះ មានព័ត៌មានក្រៅផ្លូវការមួយ តែអាចពិចារណាបាន បែកធ្លាយចេញមកក្រៅថា បន្ទាប់ពីមានការចាប់អារម្មណ៍ព្រោងព្រាតទៅលើបុរសជាមន្ត្រីប៉ូលិស និងជាកូនចៅលោកស្នងការរង ជួន ណារិន ដែលស្រដៀងគ្នានឹងខ្មាន់កាំភ្លើងជាឃាតកនោះ ខាងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយមានទំនោរឯកភាពយល់ព្រមពីលោកចៅក្រមប្រធានសាលាដំបូងរាជធានី ភ្នំពេញផង បានប៉ងចង់ចាប់ឃាត់ខ្លួនមន្ត្រីប៉ូលិសជាកូនចៅលោកស្នងការរង ជួន ណារិន យកមកសាកសួរដែរ តែត្រូវសមត្ថកិច្ចប៉ូលិសជំទាស់ ដោយដាក់លក្ខខណ្ឌទាមទារយ៉ាងម៉ឺងម៉ាត់ថា "បើចង់ចាប់ ត្រូវតែមានដីកាជាលាយលក្ខណ៍អក្សរ" ។ នៅទីបំផុត បំណងរបស់តុលាការក៏ត្រូវបានអាក់ខានរហូតទល់បច្ចុប្បន្ន ក្រោមឥទ្ធិពលមិនចូលរួមសហការរបស់អាជ្ញាធរប៉ូលិសដែលជាម្ចាស់ករណី ស៊ើបអង្កេតក្នុងសំណុំរឿងឃាតកម្មទៅលើលោកឧកញ៉ា អ៊ឹង ម៉េងជឺ ។
ទោះយ៉ាងណាក៏ដោយ ឥឡូវនេះ ទាំងស្ថាប័នតុលាការសាលាដំបូងរាជធានីភ្នំពេញ ទាំងសមត្ថកិច្ចប៉ូលិសលែងរវីរវល់ចាប់អារម្មណ៍ទៅលើការសង្ស័យចំពោះ បុរសជាមន្ត្រីប៉ូលិស និងជាកូនចៅលោកស្នងការរង ជួន ណារិន នោះហើយ គឺបាននិងកំពុងផ្តោតអារម្មណ៍ជាពិសេសទៅលើការស្វែងរកចាប់ខ្លួនលោក ឧត្តមសេនីយ៍ឧកញ៉ាវ័យក្មេង ថោង សារ៉ាត់ នាយកក្រុមហ៊ុនបុរី៩៩៩ ក្រោមការចោទប្រកាន់ពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន ឯណោះទៅវិញទេ ខណៈម្តាយ ឪពុកលោកឧកញ៉ា ថោង សារ៉ាត់ និងក្រុមអង្គរក្សចំនួន៤នាក់ ក្នុងនោះមាន២នាក់ទទួលរងការចោទពីបទអំពើឃាតកម្មគិតទុកជាមុន កំពុងជាប់ឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃសនៅឡើយ ៕

ប្រភពៈ ដើមត្នោត
Post a Comment