ថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០១៤ ម៉ោង ១០:០៥
ខេត្តស្ទឹងត្រែង ៖ ជនជាតិវៀតណាម២នាក់ ត្រូវកម្លាំងនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានគរបាលខេត្តស្ទឹងត្រែង ធ្វើការចាប់ខ្លួន កាលពីវេលាម៉ោង០៨ និង៤០នាទីយប់ថ្ងៃទី១៦ ធ្នូ ២០១៤ ស្ថិតនៅភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។
ប្រភពបានឱ្យដឹងថា ជនជាតិវៀតណាមទាំង២នាក់ ម្នាក់ឈ្មោះចាន់ សីហា អាយុ៣០ឆ្នាំ ជនជាតិវៀតណាម ជាកម្មករសិប្បកម្ម ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិថ្មលាត សង្កាត់ស្រះប្ញស្សី ក្រុងស្ទឹងត្រែង ដោយឆែកឆេរឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៣កញ្ចប់តូច ដែលត្រូវរឹបអូសជាមួយម៉ូតូសង់កូរ៉េ ពណ៌ក្រហមមួយគ្រឿង ។ ដោយបានចម្លើយពីឈ្មោះចាន់ សីហា បានឆ្លើយថា ថ្នាំញៀនទាំងនេះខ្លួន បានយកពីឈ្មោះង្វៀង យ៉ាំងឌឹក ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។
ប្រភពបន្តថា ជំនាញដែលដឹកនាំដោយលោកជា ពេជ្រ ព្រះរាជអាជ្ញារងអមសាលាដំបូង ចុះធ្វើការឆែកឆេលំនៅឋានរកឃើញវត្ថុតាងថ្នាំញៀនម៉ាទឹកកកសរុបរួចចំនួន១០កញ្ចប់តូច និង១កញ្ចបធំទម្ងន់២,២ក្រាម ព្រមទាំងដកហូតម៉ូតូម៉ាកស្មាស់រីវ៉ូ ពណ៌ខៀវមួយគ្រឿងបញ្ជូនមកស្នាករដ្ឋាននគរបាលខេត្តចាត់ការបន្ត ។
ប្រភពៈ កោះសន្តិភាព
Post a Comment