កូដកម្មទាមទារដំឡើងប្រាក់ខែរបស់ បុគ្គលិក កម្មករក្រុមហ៊ុនសំរាមស៊ីនទ្រី ឬឈ្មោះជាភាសាអង់គ្លេសថា CINTRI(Cambodia) Ltd. ប្រមាណជាង១.០០០នាក់ ចាប់ពីថ្ងៃទី១៤ ខែធ្នូ មកដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤នេះ បានបន្សល់ទុកនូវគំនរសំរាមពាសពេញផ្លូវសំខាន់ៗមួយចំនួនក្នុង រាជធានីភ្នំពេញ ដែលអាជ្ញាធរអួតថា ជាទីក្រុងគុជ ធ្វើឲ្យមុខមាត់ទីក្រុងគុជនេះបាត់បង់អស់រលីង ដូចករណីកូដកម្មរបស់បុគ្គលិក កម្មករក្រុមហ៊ុនសំរាមស៊ីនទ្រីកាលពីខែកុម្ភៈ និងខែកក្កដា ឆ្នាំ២០១៤កន្លងទៅដែរ ខណៈអាជ្ញាធររាជធានីភ្នំពេញបានយកលុយពីក្រុមហ៊ុនសំរាមស៊ីនទ្រី ចំនួន៣១.២០០ដុល្លារអាមេរិកក្នុង១ខែ រហូតដល់ឆ្នាំ២០១៧ខាងមុខ និងមានចំនួនលើសពីនេះទៀតបើគិតដល់ឆ្នាំ២០៤៧-២០៤៨ ។
សូមបញ្ជាក់ជូនថា នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០០២ ក្រុមហ៊ុនស៊ីនទ្រីបានចុះកិច្ចព្រមព្រៀងជាមួយសាលារាជធានីភ្នំពេញ ស្តីពីការសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមចេញក្រៅរាជធានីភ្នំពេញ (អនុវត្តន៍បន្តពីកិច្ចសន្យាចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩៩៨ និងកិច្ចសន្យាបន្ថែមចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០០១ រវាងសាលារាជធានីភ្នំពេញ និងក្រុមហ៊ុន PSBK & Development Co., Ltd.) មានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០៤៨ (រយៈពេល៤៩ឆ្នាំ ដោយចាប់គិតប្រាក់ថ្លៃឈ្នួលក្នុងកិច្ចព្រមព្រៀងពីឆ្នាំ១៩៩៩តទៅ) ដោយក្នុងរង្វង់ដល់ឆ្នាំ២០១៧ខាងមុខ ក្រុមហ៊ុនស៊ីនទ្រីត្រូវបង់ប្រាក់ថ្លៃឈ្នួលឲ្យអាជ្ញាធររាជធានី ភ្នំពេញចំនួន៣១.២០០ដុល្លារអាមេរិកក្នុង១ខែ និងចាប់ពីឆ្នាំ២០៤៣ដល់ឆ្នាំ២០៤៧ ត្រូវបង់ប្រាក់ថ្លៃឈ្នួលចំនួន៤៥.៦០០ដុល្លារអាមេរិកក្នុង១ខែ ។
តើប្រិយមិត្តអ្នកអាន យល់ឃើញយ៉ាងណាដែរ ចំពោះប្រសិទ្ធភាពនៃចំណាត់ការរបស់អាជ្ញាធររាជធានីភ្នំពេញ ទៅលើក្រុមហ៊ុនសំរាមស៊ីនទ្រី និងយល់ឃើញយ៉ាងណាដែរចំពោះប្រសិទ្ធភាពនៃការសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមចេញក្រៅរាជធានីភ្នំពេញ របស់ក្រុមហ៊ុនសំរាមស៊ីនទ្រីនាពេលបច្ចុប្បន្ន ? ៕

ប្រភពៈ ដើមត្នោត
Post a Comment