រាជធានីភ្នំពេញ ៖ រថយន្តម៉ាកតាកូម៉ា បើកកៀររថយន្តម៉ាកកាមរីហាយប្រ៊ីតបណ្ដាលឲ្យរងការខូចខាតទាំងសងខាងនៅចំណុចស្តុបណូគា តាមបណ្ដោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក កាលពីវេលាម៉ោង១៩ និង ២០នាទីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤។
សមត្ថកិច្ចដែលឈជើងនៅគោកដៅនៅស្តុបណូគាបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញរថយន្តម៉ាកកាមរីហាយប្រ៊ីត ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ2O-8399 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចស្តុបណូគា ស្រាប់តែមានរថយន្តម៉ាកតាកូម៉ាក ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ2V-7260 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរស្របទិសគ្នា ហើយបានបើកកៀរថយន្តម៉ាកកាមរីហាយប្រ៊ីត បណ្តាលឲ្យរងការខូចខាតចំហៀងខាងឆ្វេងបន្តិចបន្តួចតែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុសមត្ថកិច្ចដែលនៅប្រចាំការនៅស្តុបណូគាបានមកធ្វើអន្តរាគមន៍ធ្វើការសម្របសម្រួលគ្នាដោយខាងរថយន្តតាកូម៉ាកបានចេញថ្លៃខូចខាតទៅលើភាគីខាងរថយន្តកាមរីហាយប្រ៊ីតចំនួន២ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុដោយមិនរំខានដល់សមត្ថកិច្ច៕
ប្រពភៈ kqube
Post a Comment