GuidePedia

0
ថ្ងៃសៅរ៏ ទី១៣ ខែធ្នូ ឆ្នាំ២០១៤ ម៉ោង ១៦:៥០

រាជធានីភ្នំពេញ ៖ ជន​សង្ស័យ​ជួញដូរ​គ្រឿងញៀន២នាក់ ត្រូវនគរបាល​ការិយាល័យ​ផ្សព្វផ្សាយ​​អប់រំ​​ «ក៩» នៃ​មន្ទីរ​ប្រឆាំងគ្រឿង​ញៀន​​នៃ​ក្រសួង​មហាផ្ទៃចុះស្រាវជ្រាវ និងធ្វើការ​បង្ក្រាប​​បាន​ជាក់ស្តែង ដោយ​ដកហូត​​​ហេរ៉ូអ៊ីន​​ចំនួន​៣ដុំ ស្មើ១គីឡូក្រាម ។
ប្រតិបត្តិការនេះ ធ្វើឡើង​តាំងពីវេលាម៉ោង០២ និង​៣០នាទីរសៀល​ថ្ងៃទី​១៣ ធ្នូ ២០១៤ ស្ថិត​នៅចំណុច​បុរី​«ប៊ុន ជេស» ក្នុង​ភូមិ​ក្រួស សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ក្រោមការ​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​រង សៀង សុខ និង​លោក​វរសេនីយ៍ទោ​ យិន បញ្ញារិទ្ធ ប្រធាន​​ការិ​យាល័យ​ ។
ប្រភព​បានឱ្យ​ដឹងថា ជន​សង្ស័យ​ទាំង២នាក់ ១-​ឈ្មោះ​ង្វៀង យ៉ាំង​តឹង អាយុ​៣២​ឆ្នាំ​ មានទីលំនៅ​​កន្លែងកើតហេតុ និង​២-​ឈ្មោះ​ង្វៀង យ៉ាំងតើយ ហៅថាំង​ អាយុ​៤០​ឆ្នាំ ។
ប្រភព​បន្តថា ក្នុងនោះ​កម្លាំងបានឈាន​ទៅឆែកឆេរ​ផ្ទះ​ទឹក​​ក្នុងភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ ​និង​លំនៅ​ឋានមួយកន្លែង​ទៀត ដែល​ជាកន្លែង​ជួញដូរគ្រឿងញៀន​ផងដែរ ។

ប្រភពព័ត៌មាន​កោះសន្តិភាព

Post a Comment

 
Top