GuidePedia

0
ថ្ងៃសៅរ៏ ទី១៣ ខែធ្នូ ឆ្នាំ២០១៤ ម៉ោង ១៦:១០

រាជធានី​ភ្នំពេញ ៖ ប្រភព​ពី​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៣ ធ្នូ ២០១៤ នេះ​ថា លោកអ៊ូ​ វុ​ធ មេធាវី​ការពារ​ក្តី​ឲ្យអ្នកស្រី វ័ន សា​វង្ស អាយុ​៦១​ឆ្នាំ បានឱ្យ​ដឹង​ថា តុលាការ​សម្រេច​មិន​ឃុំខ្លួន​កូនក្តី​របស់​លោក ដោយ​តម្រូវ​ឲ្យតម្កល់​ប្រាក់​ចំនួន​៦​ម៉ឺន​ដុល្លារ​ សម្រាប់​រយៈពេល​១​ខែ ជា​ថ្នូរ​នៃ​ការ​មិន​ឃុំខ្លួន ដោយ​តុលាការ​នឹង​បើក​ការ​អង្កេត​បន្ត ។

គួរ​បញ្ជាក់​ថា ស្ត្រី​ម្នាក់​ដែល​អះអាង​ថា ជា​ម្តាយបង្កើត​តារា​សម្តែង​ពានរង្វាន់​ទេវតា​ប្រចាំ​ស្ថានីយទូរទស្សន៍ កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ធ្នូ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​តាម​ដីកា​បញ្ជា​ឱ្យ​ចូលខ្លួន​របស់​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើស​ឆបោក ។ អ្នកស្រី វ័ន សា​វង្ស អាយុ​៦១​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១០៩ ផ្លូវ​លេខ​៧០ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ភោជនីយដ្ឋាន​ផ្កាឈូក​ថ្មី ស្ថិត​នៅ​មុខ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​វង្ស សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ការ​ឃាត់ខ្លួន​ស្ត្រី​រូប​នោះ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ជាវ វិបុល អនុប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ ។ លោក ជាវ វិបុល ឱ្យ​ដឹង​ថា នេះ​ជា​ការ​អនុវត្ត​តាម​ដីកា​បញ្ជា​ឱ្យ​ចូលខ្លួន​របស់​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​តែ​ប៉ុណ្ណោះ ទាក់ទិន​រឿង​យ៉ាងណា​នោះ សមត្ថកិច្ច​របស់​លោក​មិន​បានដឹង​ទេ ។ ទោះជា​យ៉ាងណា​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា អ្នកស្រី វ័ន សា​វង្ស ត្រូវ​បាន​លោក អ៊ុំ សុ​ភក្តិ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​ទៅ​សមត្ថកិច្ច​បញ្ជា​ឱ្យ​ចូលខ្លួន លេខ​២៤៦ អ​.​យ​.​ឍ ចុះ​ថ្ងៃ​ទី​៣ ធ្នូ ដើម្បី​សាកសួរ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​ពាក់ព័ន្ធ​ពី​បទ​ឆបោក ដែល​សំណុំរឿង​នោះ​ត្រូវ​អះអាង​ថា អ្នកស្រី​បាន​ប្រព្រឹត្ត​នៅ​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១២ ឧសភា ២០១១ ។

នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ អ្នកស្រី វ័ន សា​វង្ស បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា អ្នកស្រី​ជា​ម្តាយបង្កើត​របស់ កែវ នី​សា បុ​៉​ន្តែ​ពេល​នេះ​កូន​អ្នកស្រី​មិន​នៅ​ស្រុក​ខ្មែរ​ទេ គេ​ទៅ​ប្រទេស​ថៃ ២-៣​ថ្ងៃ​ហើយ ដូច្នេះ​សមត្ថកិច្ច​ឃាត់ខ្លួន​អ្នកស្រី​នេះ កូនស្រី​គាត់​មិន​បានដឹង​ឡើយ ។ ម្តាយ​តារា​សម្តែង​ទើបនឹង​រះ​រូប​នេះ​បន្ត​ថា ប្តី​របស់​អ្នកស្រី គឺជា​មន្ត្រី​មួយ​រូប ប៉ុន្តែ​ប្តី​នេះ​មិនមែន​ឪពុក​បង្កើត​របស់ កែវ នី​សា ទេ ឪពុក​គេ​បាន​ស្លាប់​បាត់បង់​អាយុជីវិត​ច្រើន​ឆ្នាំ​ហើយដោយ​ជំងឺ ។ អ្នកស្រី​មិន​បាន​ប្រាប់​ពី​ឈ្មោះ​ប្តី ឬ​ឪពុក កែវ នី​សា ទេ បុ​៉​ន្តែ​បង្ហើប​ថា គាត់​ជា​អ្នកតស៊ូ​ចេញ​រំដោះជាតិ​ក្នុង​ឆ្នាំ​១៩៧៨ បុ​៉​ន្តែ​អកុសល​គាត់​មាន​ជំងឺ​ស្លាប់​ទៅ ។ ទាក់ទិន​នឹង​សមត្ថកិច្ច​នាំ​ខ្លួន​អ្នកស្រី​ទៅ​ឱ្យ​តំណាង​អយ្យការ​សាកសួរ​នោះ អ្នកស្រី​ឱ្យ​ដឹង​ថា កាលពី​កន្លង​ទៅ​អ្នកស្រី​មាន​ដី​មួយ​កន្លែង​នៅ​ក្បែរ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ (​ពោធិ៍​ចិន​តុង​) ។
ប្រភពៈ កោះសន្តិភាព

Post a Comment

 
Top