GuidePedia

0
កំពង់​ឆ្នាំង៖ បុរស​ម្នាក់​ ជិះម៉ូតូក្នុងល្បឿន​លឿន​ទៅ​បុក​​នឹង​បង្គោល​ភ្លើង​ដោយ​ខ្លួនឯង​​​ស្លាប់​​នៅ​នឹង​កន្លែង។ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​​វេលា​ម៉ោង​០៤​ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី១២ ខែ​ធ្នូ ​ស្ថិត​នៅ​តាម​បណ្តោយ​​ផ្លូវជាតិ​លេខ​​៥ ត្រង់​ចន្លោះ​គី​​ឡូ​ម៉ែត្រ​លេខ​​៩១ និង​៩២ ​​ក្នុង​ភូមិ​ទី​៣ សង្កាត់​ខ្សា​ម ក្រុង​​កំពង់​ឆ្នាំង។
​​មន្ត្រី​ចរាចរ​ណ៍​​ក្រុង​កំពង់ឆ្នាំង​បាន​ឱ្យ​ដឹង​ថា ជន​​រង​គ្រោះ​ខាងលើ​​​ឈ្មោះ​ចាន់ សា​រិទ្ធ​ អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​​ក្នុង​ភូមិ​ស្វាយ​​ជ្រុំ​​ថ្មី ឃុំ​​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ​ខេត្តកំពង់​ឆ្នាំង​។
​សាក្សី​ប្រាប់នគរបាល​ចរាចរណ៍​ផ្លូវគោកថា នៅ​មុន​ពេល​កើតហេតុ​ បុរស​រង​គ្រោះ​​ជិះ​​ម៉ូតូ​ម៉ាក​ឌ្រី​ម​​១២៥ ស៊េរី​២០១០ ព​ណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង 1B​-9123 ក្នុង​ដំណើរ​ពី​លិចទៅ​​កើត​ក្នុង​ល្បឿនយ៉ាង​លឿន។ លុះ​មក​ដល់​ចំណុច​​កើតហេតុ​ បាន​ព្យាយាម​បើក​​វ៉ា​រថយន្តពីមុខ​មិន​​បាន​ប្រយ័ត្ន ​ពេលកំពុង​វ៉ានោះ​​មិន​ទាន់​ផុត​ផង ​ស្រាប់តែ​មាន​រថយន្ត​មក​ពី​​ខាង​មុខ​មួយ​គ្រឿង​​ទៀត ធ្វើ​ឱ្យ​​ជន​រង​គ្រោះ​​​បង្ខំចិត្ត​គេច​ចេញ​មក​​ខាងឆ្វេង​ដៃ ​ក៏​ជ្រុល​ទៅ​បុក​នឹង​បង្គោល​ភ្លើង​​ស្លាប់ភ្លាមតែ​ម្តង។Motor-Hit-Poles-die-FPM-12-12-14(2)
ជនរងគ្រោះ​ស្លាប់​
ជនរងគ្រោះ​ស្លាប់​
- See more at: http://www.fpmonline.net/article/92503#sthash.8GoKMXkK.dpuf

Post a Comment

 
Top