ប្រជាពលរដ្ឋក៏ដូចជា ក្រុមហ៊ុនរកស៊ីដឹកជញ្ជូន បានសំដែងការមិនពេញចិត្ត ចំពោះក្រុមហ៊ុន AZ ដែលទទួលបានសិទ្ធិ ថែទាំ ជួសជុល ផ្លូវជាតិលេខ៤ ហើយបានសាងសង់ ទីតាំងបញ្ជរយកលុយចំនួន ៤ កន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ៤ គឺនៅរាជធានីភ្នំពេញ ក្រុង កំពង់ស្ពឺ ស្រែអំបិល និងនៅ បរិវេណ ខេត្តព្រះសីហនុ ។ នៅតាមទីតាំងយកប្រាក់នីមួយៗ គឺតម្រូវឲ្យអ្នកដំណើរបង់លុយ ០.៦៧
ដុល្លារ សម្រាប់រថយន្តជាលក្ខណៈគ្រួសារ បានន័យថារថយន្ត ដែលធ្វើដំណើរពីភ្នំពេញ ទៅ ខេត្តព្រះសីហនុ ត្រូវបង់ថ្លៃផ្លូវ សរុបទាំង អស់ ចំនួន ២.៦៨ ដុល្លារអាមេរិក ។ យោងតាមប្រភពមួយ បានលើកឡើងថា ២២ភាគរយនៃការបង្ខំ ឲ្យរថយន្តបង់លុយទាំងអស់ គឺទុកជាថវិការបស់រដ្ឋ សម្រាប់ការស្ថាបនា ផ្លូវឡើងវិញ ។
រាជធានីភ្នំពេញ ៖ ការផ្តល់សិទ្ធិឲ្យក្រុមហ៊ុន AZ របស់លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ដាក់បញ្ជរប្រមូលលុយ ពីរថយន្តធ្វើដំណើរឆ្លងកាត់ ផ្លូវ ជាតិលេខ ៤ ដែលត្រូវបានសាងសង់ឡើង ក្រោមមូលនិធីសប្បុរសធម៌ របស់ប្រជាជនអាមេរិក គឺជាផ្នែកមួយនាំឲ្យគណបក្ស ប្រជា ជន ចាញ់ឆ្នោត យ៉ាងអាម៉ាស់មុខកាលពីឆ្នាំ២០១៣ ហើយក្នុងលិខិតចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ ផ្ញើជូនឯកអគ្គរដ្ឋទូតអាអាមេរិក ប្រចាំកម្ពុជា គណបក្សជាតិនិយម បានសម្តែងនូវ ការសោកស្តាយចំពោះរឿងហេតុ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០០១ ក្រសួងសាធា រណការ និងដឹកជញ្ជូន បានសម្រេចប្រគល់ផ្លូវជាតិលេខ៤ ឲ្យ ក្រុមហ៊ុន AZ Distribution Co. ជាអ្នកគ្រប់គ្រង ដោយមិនបានបញ្ជាក់ អំពីតម្លៃប្រចាំឆ្នាំ សម្រាប់បង់ចូលថវិកាជាតិ ។
មានការរម្លឹកថាលោក ស៊ុន ឆ័យ ដែលជាអតីតប្រធាន ផ្នែកកិច្ចការសារធារណៈ និងដឹកជញ្ជូននៃសភាជាតិ បានចោទប្រកាន់ថា ការ ផ្ទេរកម្មសិទ្ធិរដ្ឋ ទៅជាកម្មសិទ្ធិឯកជននេះ គឺជាអំពើពុករលួយ ព្រោះផ្លូវជាតិលេខ៤នេះ ស្ថិតក្រោមកិច្ចព្រមព្រៀង ស្ថាបនា-សហប្រតិ បត្តិការ និងចែករំលែក ប៉ុន្តែនៅពេលនេះ វាបានផ្ទុយពីកិច្ចព្រមព្រៀង នេះទៅវិញ ។
ទាក់ទងបញ្ហាខាងលើនេះ អតីតរដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន លោក ឃី តាំងលឹម ធ្លាប់បានមានប្រសាសន៍ថា លោក មិនបានដឹង ពីការសម្រេចចិត្ត ផ្តល់កម្មសិទ្ធិទៅឲ្យក្រុមហ៊ុន AZ ទេ ដោយលោកបានបញ្ជាក់ថា “ការសម្រេចនេះ គឺមិនផ្លូវការនោះទេ ខ្ញុំមិនបានដឹង អ្វីទាំងអស់ ពីកិច្ចព្រមព្រៀងនេះ ការសម្រេចចិត្ត គឺមិនត្រូវបានធ្វើឡើង តាមនិតិវិធី របស់ ក្រសួងនោះទេ ” ។
កន្លងទៅអ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុនសូគីមិច បានថ្លែងប្រាប់ អ្នកកាសែតថាក្រុមហ៊ុន AZ យកលុយពីប្រជាពលរដ្ឋ និងក្រុមហ៊ុនផ្សេងទៀត ស្រួលអីក៏ស្រួលម្ល៉េះ ដោយ គ្រាន់តែរថយន្ដដឹកប្រេង របស់ក្រុមហ៊ុនសូគិមិច ក្នុងមួយខែៗក៏បង់រាប់ម៉ឺនដុល្លារ ពីការឆ្លង កាត់ផ្លូវជាតិលេខ៤ ។ ក្រុមហ៊ុនដឹកជញ្ជូនជាច្រើនទៀត បានលើកឡើងថា រថយន្ដមួយគ្រឿងដឹកទំនិញបង់ប្រាក់ ១៨ដុល្លារ មានរាប់ម៉ឺនរាប់សែនគ្រឿង ក្នុងមួយថ្ងៃៗ ហើយករណីដឹកលើសទម្ងន់ក្នុង១តោន ក្រុមហ៊ុន AZ ពិន័យចំនួន ៥ម៉ឺនរៀល បើលើស ២តោនពិន័យ ១០ម៉ឺនរៀល ប៉ុន្ដែបើលើស ៣តោន ត្រូវពិន័យ ១៥ម៉ឺនរៀលគុណនឹង២ ស្មើនឹង ៣០ ម៉ឺនរៀលផងដែរ ឃើញថា ក្រុមហ៊ុន AZទទួលបានចំណូលច្រើនណាស់ ពីការធ្វើនំអត់ម្សៅ សមល្មមដល់ពេលលុបចោល កិច្ចសន្យាហើយ ។
គណបក្សជាតិនិយម បានលើកឡើងថា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០០១ សភាជាតិក៏បានស្នើ ឲ្យនាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន លុបចោលគម្រោង កិច្ចសន្យារយៈពេល ៣៥ ឆ្នាំមួយជាមួយ ក្រុមហ៊ុនក្នុងស្រុក លើគម្រោងថែទាំ ផ្លូវជាតិលេខ៤ ដោយចោទប្រកាន់ ថា ក្រុមហ៊ុននេះត្រូវបាន ជ្រើសឡើង ដោយគ្មានទម្រង់ការច្បាស់លាស់ ។ គណបក្សជាតិនិយម បានបញ្ជាក់ថា ផ្លូវជាតិលេខ ៤ គឺត្រូវ បានស្ថាបនាឡើង ដោយមូនិធិសប្បុរសធម៍ ពីសំណាក់ប្រជាជនអាមេរិក ហើយផ្តល់ ឲ្យប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ប្រើប្រាស់ ជាសាធារណៈ ដោយគ្មានគោលបំណង យកប្រាក់ កម្រៃ ។ ដូច្នេះគណបក្សជាតិនិយម បានស្នើសុំឲ្យ ស្ថានទូតអាមេរិក ពន្យល់ឲ្យ បានជាក់លាក់ ទាក់ទងបញ្ហាដ៏រសើបមួយនេះ។
លោក អ៊ឹង ប៊ុនហូវ នាយកក្រុមហ៊ុន AZ ត្រូវបានគេទទួលស្គាល់ថា ជាឈ្មួញដ៏មានអំណាចឥទ្ធិពល ទ្រព្យសម្បត្ដិ បន្ទាប់ពីមាន សំណាង បានទទួលសិទ្ធិគ្រប់គ្រងផ្លូវជាតិលេខ៤ យកប្រាក់ពីរថយន្ដ ឆ្លងកាត់ ប៉ះពាល់ជីវភាពរបស់ ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ។ រថយន្ដលក្ខណៈទេសចរណ៍ របស់ ប្រជាពលរដ្ឋដែលឆ្លងកាត់ ផ្លូវជាតិលេខ៤ ត្រូវបង់ប្រាក់ចំនួន ០,៦៧ ដុល្លារសម្រាប់បញ្ជរមួយ កន្លែង ហើយក្នុងមួយថ្ងៃៗ មានរថយន្ដឆ្លងកាត់រាប់ម៉ឺនគ្រឿង ក្នុងនោះរថយន្ដធុនធំ ដឹកទំនិញ ដែលមានរាប់រយក្រុមហ៊ុន មួយ គ្រឿង ត្រូវបង់ប្រាក់ចាប់ពី ១៨ ដុល្លារឡើងទៅ គឺចំណូល ទាំងនេះធ្លាក់ចូលក្រុម ហ៊ុន AZ តាមរយៈសិទ្ធិ គ្រប់គ្រងផ្លូវជាតិលេខ៤ ដែលស្ថាបនា ជួសជុលកសាងឡើងវិញ ដោយរដ្ឋាភិបាលអាមេរិក ៕

ប្រភពៈ មាគ៌ាកម្ពុជា
Post a Comment