GuidePedia

0
ថ្ងៃសៅរ៏ ទី១៣ ខែធ្នូ ឆ្នាំ២០១៤ ម៉ោង ១៥:០០

ខេត្ត​បាត់ដំបង ៖ គ្រោង​ឆ្អឹង​គោ​ចំនួន​៣​ក្បាល​ ត្រូវ​បុរស​ជាម្ចាស់​ប្រទះឃើញ​​​នៅ​ចំណុច​កណ្តាល​វាលស្រែ​​ ខណៈត្រូវបាន​​​ចោរ​ពន្លះ​យក​សាច់អស់​ទុក​តែ​ឆ្អឹងជំនីរ ស្បែក និង​ក្បាលគោ​​ បង្កឱ្យ​ភ្ញាក់​ផ្អើល​​កា​ល​ពី​វេលាម៉ោងព្រឹកថ្ងៃទី១៣ ធ្នូ ២០១៤ នេះ ស្ថិត​នៅ​ចំណុច​​​ភូមិ​ព្រៃ​ស្វាយ ឃុំ​ព្រៃ​ស្វាយ ស្រុក​មោង​ប្ញស្សី​ ខេត្តបាត់ដំបង ។
ប្រភពឱ្យ​ដឹងថា ម្ចាស់គោ​ត្រូវ​បានស្គាល់​ឈ្មោះ​ស៊ុម សេន អាយុ​៣៦​ឆ្នាំ​ មានទីលំនៅ​ក្នុងភូមិ-ឃុំកើតហេតុខាងលើ ។
ម្ចាស់​គោបាន​រៀបរាប់ឱ្យ​​ដឹងថា កាលពី​វេលាយប់ ​គាត់បាន​ចង​គោ​នៅក្នុងក្រោលដោយ​រូបគាត់មិន​ដឹង​ថា បាន​បាត់តាំងពី​ពេលណា​នោះទេ​​​ លុះព្រឹកឡើងទើប​គាត់ដើរទៅក្រោលក៏អត់ឃើញ​ ក៏ដើររក​​ផុតពីក្រោល​ប្រហែល​៣០០ម៉ែត្រ​ ក៏ប្រទះឃើញគ្រោង​ឆ្អឹង​គោ​តែ​​ម្តង។
បើតាម​ការសន្និដ្ឋាន​របស់សមត្ថកិច្ច និងម្ចាស់គោ​បាន​ឱ្យ​ដឹងថា ក្រុម​ចោរ​អាចមានគ្នា​២-៣នាក់ ហើយអាច​ធ្វើសកម្មភាព​នៅ​វេលា​ម៉ោង​រំលង​​អធ្រាត្រ​ និង​ប្រើ​​ប្រាស់​មធ្យោបាយ​រថយន្ត​ដឹក​សាច់ចេញទៅ ខណៈ​គេឃើញ​​មានដាន​កង់​រថយន្ត​បើក​ចេញ ។​​
ប្រភពៈ ​កោះសន្តិភាព

Post a Comment

 
Top