GuidePedia

0
ថ្ងៃសៅរ៏ ទី១៣ ខែធ្នូ ឆ្នាំ២០១៤ ម៉ោង ១៦:៤០

ខេត្ត​ស្វាយ​រៀង ៖ ​សពស្ត្រី​​វៀតណាម​ម្នាក់​​​ ត្រូវ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​​អណ្តែត​ទឹក​​ជិត​ស្ពាន​ធ្លក ​កាលពីរ​វេលា​ម៉ោង​០៦​ព្រឹក​ថ្ងៃ​ទី​១៣​ ធ្នូ ​២០១៤​ នេះ ស្ថិតនៅ​ផ្លូវជាតិលេខ​១៣ ​​ក្នុង​ភូមិ​ធ្លក​ សង្កាត់​សង្ឃ័រ ​ក្រុង​ស្វាយ​រៀង ​ដោយ​ត្រូវគេសង្ស័យថា ជា​ករណី​ឃាត​កម្ម​​​​​​រឿង​ស្នេហា​ត្រីកោណ​ ​ព្រោះ​​ត្រូវ​នគរ​បាល​ក្រុង​ស្វាយ​រៀង ធ្វើការ​​ចាប់​ឃាត់ខ្លួន​បុរស​ជា​ប្តី​យក​ទៅ​​សាកសួរ ​​ដោយ​កន្លង​មក​ គេស្គាល់​ថា ​បុរសជា​ប្តី​ជា​មនុស្ស​​កាច​​សាហាវ មាន​ប្រពន្ធ២ ​ធ្លាប់​វាយ​ធ្វើបាប​ប្រពន្ធ​​ជា​​ញឹក​ញាប់​ ។
ប្រភព​បានឱ្យ​ដឹងថា សព​ត្រូវ​បានស្គាល់​​ឈ្មោះ​​ម​ធ្វី ​ឡេ​ អាយុ​៤៤​ឆ្នាំ ​កាន់​អត្តសញ្ញាណ​ប័ណ្ណ​វៀតណាម​លេខ២៩០៤៣២៩៧៤ ​មាន​​ទីលំនៅ​ភូមិ​ទី​៣​ សង្កាត់​ចូ​វ​ថា​ន់ ​ខេត្ត​តៃ​និ​ញ ​ប្រទេស​វៀតណាម​ និង​​កាន់​អត្តសញ្ញាណ​ប​ណ្ណ័​សញ្ជាតិ​ខ្មែរ​លេខ​០៩០៣០៣៧៣៦ ឈ្មោះ​ជេ​ត ​សុធា ​មាន​ទីលំនៅ​ភូមិ​ចុង​ព្រែក ​សង្កាត់​ស្វា​យរៀង ​ក្រុង​ស្វាយ​រៀង ។ សព​មាន​ស្លាកស្នាម​របួស​ផ្ទៃមុខ​ និង​ក​ធ្ងន់ធ្ងរ​​ បាត់​កាបូប​លុយ​ និង​ម៉ូតូ​ម៉ាក​ស៊ី​រុស​​មួយ​គ្រឿង ហើយ​នៅ​លើ​​សព​មាន​ពាក់ចិញ្ចៀនប្លាក​ទី​ន​៥​វង្ស ខ្សែដៃ​ប្លាក​ទី​ន​០៦​ខ្សែ​ ​ហើយ​បើ​តាម​ការពិនិត្យ​​សព ​គឺ​សន្និដ្ឋាន​ថា ​ស្លាប់​រយៈពេល​៣​ថ្ងៃ​​មក​ហើយ ដោយ​​សព​សភាព​ហើម​ក្លិនស្អុយ​ ​។
រីឯ​បុរសជា​ប្តី​ឈ្មោះ​ប៉ា​ មិន​ខា​ អាយុ​៣២​ឆ្នាំ​ មាន​ប្រពន្ធចុង​​នៅ​ប្រទេស​វៀតណាម​ មក​រស់នៅ​ភូមិ​ចុង​ព្រែក​ ​កាន់​អត្តសញ្ញាណ​ប​ណ្ណ័​សញ្ជាតិ​ខ្មែរ​​ ។
​​ប្រភពបន្តថា ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បុរស​ជា​ប្តី​ស​ង្ស័យថា​ ប្តី​ធ្វើឃាត​ប្រពន្ធ​យក​មាសប្រាក់​ផ្គាប់ចិត្ត​ប្រពន្ធចុង​ ក៏​ប៉ុន្តែ​សមត្ថកិច្ច​មិន​ ទាន់​ផ្តល់​ព័ត៌​មាន​ថា​ តើ​បុរស​ជា​ប្តី​សារភាព​ ឬ​យ៉ាងណា​នោះ​ទេ កំពុង​សា​សួរ​នៅឡើយ ។

ប្រភពព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព​

Post a Comment

 
Top