GuidePedia

0
ថ្ងៃព្រហស្បត្ត៏ ទី១១ ខែធ្នូ ឆ្នាំ២០១៤ ម៉ោង ១៨:៣៣

ខេត្តពោ​ធិ៍សាត់ ៖ កាលពីរសៀល​ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៤ សមត្ថកិច្ច​ស្រុកវាលវែង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​០៣នាក់ ពីបទ​កាន់កាប់​និងប្រើប្រាស់​អាវុធដោយ​គ្មានការ​អនុញ្ញាត​នៅចំណុច​បឹងរំលេច​ ភូមិសំ​ឡាញ​ឃុំក្រពើរពីរ ស្រុកវាលវែង ។
ជនសង្ស័យ​ទាំង០៣នាក់​​បានបញ្ជូនមកកាន់ស្នងការដ្ឋាន​នគរបាលខេ​ត្តនារសៀល​​ថ្ងៃទី១១​ ខែធ្នូ មាន​១.​សេង ចាន់ថន ហៅដា ភេទប្រុស អាយុ៣២ឆ្នាំ,​ ២.ឈ្មោះ ឃុត នី ភេទប្រុស អាយុ៥៨ឆ្នាំ ​និង៣.ឈ្មោះ សែម ចុន​ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវជា​កូនប្រសារ​របស់ឃុត នី ។ ទាំង០​៣នាក់ រស់នៅ​ភូមិឃុំកើត​ហេតុខាងលើ
លោកវរសេនីយ៍​ត្រី ធាង ឡេង អធិការនគរបាល​ស្រុកវាលវែង​បានឲ្យដឹងថា​កាលពីថ្ងៃទី០៩ ខែធ្នូ កម្លាំង​ចម្រុះរ​បស់ស្រុ​ក​រួមមាននគរ​បាលស្រុក ​អាវុធហត្ថ ​យោធា ​និងមេព្រៃ​ដឹកនាំដោយ​លោកហេង ​សុភា​ណាអភិបាល​ស្រុកវាលវែង ​បានចុះពិនិត្យ​មើលសកម្មភា​ពរុករានដី​ព្រៃដោយ​ខុសច្បាប់​នៅចំណុច​បឹងរំលេច​ភូមិសំឡាញ ឃុំក្រពើរពីរ ។ ពេលនោះ​មានប្រជាពល​រដ្ឋរាយ​ការណ៍ប្រាប់ថា ​ពួកគាត់​តែងតែឃើ​ញឈ្មោះ​សេង ចាន់ថន​ហៅដា ជាកូនធ៌ម​របស់តាឃុត ​នី និងឈ្មោះ សែម ចុន ជាកូនបង្កើត​ប្រើប្រាស់​អាវុធAK ស្វាយ​បត់មួយ​ដើម និងអាវុធ​ច្នៃមួយដើម (កាំភ្លើងខ្យល់​បាញ់គ្រាប់កង់) ដើរបាញ់​​សត្វព្រៃនៅបឹងរំលេចនេះ ។ បន្ទាប់ពីទទួល​បានព័ត៌​​មាននេះកម្លាំងចម្រុះ​បានទៅពិនិត្យ​មើលផ្ទះ​តាឃុត នី ឃើញមាន​អាវុធទាំងពីរ​ដើមនេះ​នៅក្នុង​ជង្រុកពិត​​ប្រាកដមែន និង មានបង់មួយ​មានគ្រាប់ចំនួន​១៩គ្រាប់ទៀត​ផងក៍រាយការណ៍​ទៅព្រះរាជ​អាជ្ញាអមសាលា​ដំបូងខេត្ត​ប្រមូលយកវត្ថុតាង​ និងធ្វើការ​​ឃាត់ខ្លួនពីបទកាន់កាប់​និង ប្រើប្រាស់​អាវុធខុស​ច្បាប់ទាំង​​៣នាក់តែម្ដង ។

ប្រភពៈ ​កោះ​សន្តិ​ភាព​

Post a Comment

 
Top