ថ្ងៃអង្គារ ទី១៦ ខែធ្នូ ឆ្នាំ២០១៤ ម៉ោង ១១:៤០
ខេត្តសៀមរាប ៖ បើទោះបីជារដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានប្តេជ្ញាចិត្តក្នុងការសង្គ្រោះឧទ្យានភ្នំគូលែន ចេញពីមហន្តរាយដែលកើតចេញពីសកម្មភាពកាប់បំផ្លាញឈើព្រៃយ៉ាងរង្គាលនៅលើតំបន់ទេសភាពខ្ពង់រាបនោះឲ្យខាងតែបានក្តី ក៏រហូតមកដល់ពេលនេះសកម្មភាពកាប់បំផ្លាញឈើព្រៃដែលនៅសេសសល់ចុងក្រោយលើខ្នងភ្នំនោះមិនទាន់ត្រូវបានលុបបំបាត់ទាំងស្រុងនៅឡើយទេ គ្រាន់តែបានថយចុះបន្តិចបន្ដូចប៉ុណ្ណោះ ។ នេះបើតាមការអះអាងរបស់ប្រធានមន្ទីរបរិស្ថានខេត្ត ដែលគ្រប់គ្រងឧទ្យានប្រវត្តិសាស្ត្រនោះ ។
លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្ត ដែលគ្រប់គ្រងឧទ្យានភ្នំគូលែន បានអះអាងប្រាប់តាមទូរសព្ទ័នៅរសៀលថ្ងៃទី១២ ធ្នូ ថា ចាប់តាំងពីលោករដ្ឋមន្ត្រីក្រសួងបរិស្ថានដាក់ចេញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការសង្គ្រោះឧទ្យានភ្នំគូលែនឲ្យរួចផុតពីការកាប់បំផ្លាញព្រៃឈើកាលពីពាក់កណ្តាលឆ្នាំនេះ យើងបានបើកយុទ្ធនាយ៉ាងក្តៅគគុកទាំងផ្នែកអប់រំ ទាំងផ្នែកចុះបង្ក្រាប ក៏ប៉ុន្តែវាមិនទាន់លុបបំបាត់សកម្មភាពនោះទាំងស្រុងបាននៅឡើយទេ គ្រាន់តែចំនួននិងទំហំនៃសកម្មភាពបទល្មើសមានការថយចុះជាងមុនបន្តិច ។ លោកប្រធានមន្ទីរបានបន្ថែមថា «ពួកឧក្រិដ្ឋជនព្រៃឈើដែលក្រាញននៀលធ្វើសកម្មភាពបំផ្លាញឈើព្រៃនៅទីនោះ ភាគច្រើនប្រព្រឹត្តនៅភូមិសាស្ត្រឆ្ងាយៗ និងនៅពេលយប់ដែលកម្លាំងរបស់លោកពិបាកនឹងបង្ក្រាបបាន» ។
ទោះជាយ៉ាងនេះក្តី លោក ភួង លីណា បានអះអាងថា ដោយសារតែមានការប្តេជ្ញាចិត្តខ្ពស់កន្លងទៅកម្លាំងរបស់លោកបានចុះបេសកកម្មល្បាតព្រៃជាច្រើនលើករួចមកហើយ ។ ជាពិសេស នៅក្នុងរយៈពេលជាងមួយសប្តាហ៍មកនេះ កម្លាំងរបស់លោកបានបើកបេសកកម្មល្បាតព្រៃដោយធ្វើសកម្មភាពតាមមុខព្រួញចាប់តាំងពីជើងភ្នំ រហូតដល់ខ្នងភ្នំដោយរកឃើញសកម្មភាពល្មើសជាច្រើនករណី និងបានរឹបអូសឈើប្រណីត និងឈើសំណង់ជាច្រើនម៉ែត្រគូបឯណោះ ។ លោកបន្តថា រហូតមកទល់ពេលនេះយើងនៅមិនទាន់បូកសរុបចំនួនវត្ថុតាងបទល្មើសព្រៃឈើ ដែលរឹបអូសបាននៅឡើយទេ ខណៈកំពុងតាមប្រមាញ់ចាប់ខ្លួនឧក្រិដ្ឋជនព្រៃឈើយកមកផ្តន្ទាទោសតាមច្បាប់ ។
សូមរំលឹកថា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រអង្គរ(ICC) លើកទី២៣ កាលពីថ្ងទី៥ មិថុនា ឆ្នាំ២០១៤ កន្លងទៅ រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ បានថ្លែងទៅកាន់ក្រុមអ្នកជំនាញផ្នែកវប្បធម៌ និងបេតិកភណ្ឌជាតិ-អន្តរជាតិប្រមាណជិត៣០០នាក់ ពីការប្តេជ្ញាចិត្តប្រឹងប្រែងធ្វើឲ្យប្រសើឡើងវិញឲ្យខាងតែបានទាំងផ្នែកបរិស្ថាន ទាំងផ្នែកវប្បធម៌ រួមទាំងសហគមន៍រស់នៅក្នុងរមណីយដ្ឋានភ្នំគូលែន។ ការប្តេជ្ញារបស់លោករដ្ឋមន្ត្រី ធ្វើឡើងបន្ទាប់ពីក្រុមអ្នកជំនាញផ្នែកវប្បធម៌និងបេតិកភណ្ឌជាតិ-អន្តរជាតិ ធ្វើប្រកាសអាសន្នពីមហន្តរាយនៃតំបន់ទេសភាពខ្ពង់រាបភ្នំគូលែន ដែលកើតចេញពីសកម្មភាពកាប់បំផ្លាញឈើព្រៃយ៉ាងរង្គាលនៅខ្នងភ្នំរនោះរាប់ឆ្នាំមកហើយ ដោយមិនមានវិធានការផ្នែកច្បាប់ប្រឆាំងពួកឧក្រិដ្ឋជនព្រៃឈើ និងមន្ត្រីឃុបឃិតណាម្នាក់ ។
សូមបញ្ជាក់ផងដែរថា ភ្នំគូលែនមានទំហំ៣៧.៣៧៣ហិកតា លាតសន្ធឹងចាប់ពីភ្នំក្បាលស្ពាន ក្នុងស្រុកបន្ទាយស្រី និងស្រុកស្វាយលើ ជាភ្នំមានសណ្ឋានដីរាបស្មើនៅផ្នែកខាងលើស្រដៀងនឹងភ្នំបូកគោក្នុងខេត្តកំពតដែរ ។ ភ្នំនេះត្រូវបានព្រះមហាក្សត្រឡាយព្រហស្ដលេខាជាឧទ្យានជាតិជ័យវរ្ម័ន កាលពីអំឡុងទសវត្សរ៍ឆ្នាំ៩០ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន លើកលែងតែបរិវេណប្រាសាទបុរាណ និងបុរាណដ្ឋានខ្លះដែលត្រូវគ្រប់គ្រងដោយអាជ្ញាធរអប្សរា ។ ប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរអប្សរា លោក អឹម សុរិទ្ធី ធ្លាប់ថ្លែងថា រមណីយដ្ឋានភ្នំគូលែន កំពុងត្រៀមខ្លួនចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ភ្ជាប់ជាមួយឧទ្យានអង្គរ នៅពេលណាយើងសម្រេចកិច្ចប្រឹងប្រែងគោរពតាមលក្ខខណ្ឌរបស់អង្គការយូណេស្កូបាន ។
ចំណែកលោក សឺន គង់ ទីប្រឹក្សាអាជ្ញាធរអប្សរា ធ្លាប់បានអះអាងថា គ្នំគូលែន ត្រូវបានប្រជារាស្ត្រ ខ្មែរគ្រប់រូបដឹងថាជាតំបន់មានឫទ្ធិបារមីខ្លាំងពូកែ ធ្លាប់គ្របដណ្តប់ដោយគម្របព្រៃឈើយ៉ាងក្រាស់ឃ្មឹក ប៉ុន្តែបច្ចុប្បន្នភ្នំនេះមើលពីខាងណាក៏ឃើញតែផ្ទាំងថ្មដែរ ។ ការអន្តរាយព្រៃឈើទាំងនេះបណ្តាលមកពីមន្ត្រីជំនាញគ្រប់គ្រងមិនបានល្អ បណ្តែតបណ្តោយឲ្យឧក្រិដ្ឋជនព្រៃឈើនាំគ្នាលួចកាប់ឈើធំៗធ្វើអាជីវកម្ម និងមួយផ្នែកធំមកពីប្រជាពលរដ្ឋនៅលើខ្នងភ្នំនោះប្រមាណ៦ទៅ៧ភូមិរស់នៅតាំងពីយូរលង់ណាស់មកហើយ នាំគ្នាកាប់ព្រៃទន្ទ្រានយកដីធ្វីចម្ការផ្សេងៗ ក្នុងនោះបុរាណដ្ឋានសំខាន់ៗខ្លះត្រូវបានរំលោភដោយសំណង់ជាច្រើន ។ លោក សឺន គង់ បានបន្ថែមថា ភ្នំគូលែនជាតំបន់ប្រវត្តិសាស្ត្រមានបុរាណដ្ឋានមិនតិចជាង២០ និងប្រាសាទសង់ពីឥដ្ឋជិត៤០ទៀត ហើយបើសិនជានៅតែបន្តបណ្តែតបណ្តោយឲ្យមានការបំផ្លាញព្រៃឈើទៀតនោះវានឹងនាំមកនូវមហន្តរាយដល់ប្រភពទឹកសម្រាប់ផ្គត់ផ្គង់ទីក្រុងសៀមរាបទាំងមូល ។
អ្វីដែលខ្លាំងក្លាទៀតនោះគឺប្រាសាទបុរាណមួយចំនួនស្ថិតក្នុងឧទ្យានអង្គរ នឹងទទួលរងនូវការប៉ះពាល់ធ្ងន់ធ្ងរជាក់ជាមិនខាននៅពេលគ្មានទឹកដើម្បបន្សើមគ្រឹះក្រោមដី ៕

Post a Comment