ថ្ងៃអង្គារ ទី១៦ ខែធ្នូ ឆ្នាំ២០១៤ ម៉ោង ១១:២០
ខេត្តកំពង់ចាម ៖ ស្ត្រីអាជីវករប្រកបរបរលក់មាសប្តូរប្រាក់ម្នាក់ ឈ្មោះ ទ្បាយ សុភាព អាយុ៤៣ឆ្នាំ ត្រូវចោរ២នាក់ ធ្វើសកម្មភាពប្លន់យកគ្រឿងអលង្ការអស់ប្រមាណ២០តម្លឹង និងប្រាក់ចំនួន២.០០០ដុល្លារ ព្រមទាំងរបស់របរមួយចំនួនទៀត កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៤ ធ្នូ នៅមុខសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ថ្នល់បែក ស្ថិតក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខណៈពេលដែលរូបគាត់ត្រទ្បប់ពីផ្សារថ្នល់បែកឆ្ពោះទៅផ្ទះដោយជិះម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅមួយគ្រឿង តែម្នាក់ឯង ។
ទាក់ទងនឹងករណីប្លន់នេះ លោកអធិការនគរបាលស្រុកចំការលើ បានប្រាប់បន្តថា ស្ត្រីអាជីវករលក់មាសប្តូរប្រាក់ឈ្មោះ សុភាព បានបិទតូបលក់របស់ខ្លួន ហើយបានជិះម៉ូតូត្រទ្បប់មកផ្ទះវិញ នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ។ ស្របពេលដែលកំពុងតែជិះម៉ូតូម្នាក់ឯង មកដល់មុខសាលាបឋមសិក្សា ហ៊ុន សែន ថ្នល់បែក ស្រាប់តែមានចោរចំនួន២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកឌ្រីមសេ១២៥ពណ៌ខ្មៅមកក្បែរ ប្រដាប់ដោយកាំភ្លើងខ្លីកែច្នៃប្រើគ្រាប់កង់ មកភ្ជង់ស្ត្រីអាជីវកររូបនេះ និងបានបាញ់កំញើញ១គ្រាប់ ហើយឆក់យកកាបូបដាក់គ្រឿងអលង្ការ ជិះគេចខ្លួនដោយសុវត្ថិភាពទៅទិសខាងជើងបាត់ទៅ ។ ក្រោយពីមានហេតុការណ៍នេះភ្លាមៗ បានបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ហើយរូបលោកបានដឹកនាំកម្លាំង ចុះតាមស្វែងរកក្រុមចោរប្លន់ទាំងនោះ តែមិនទទួលបានលទ្ធផលទេ ។
លោកវរសេនីយ៍ត្រី អិុត ដារ៉ា បញ្ជាក់ថា រហូតមកដល់រសៀលថ្ងៃទី១៥ ធ្នូ ជំនាញព្រហ្មទណ្ឌស្រុកនៅតែបន្តស្រាវជ្រាវ និងទទួលបានពន្លឺខ្លះៗហើយ ។ ជាមួយនេះ តាមផែនការរបស់លោកស្នងការនគរបាលខេត្ត ឱ្យតាមប្រមាញ់ក្រុមចោរទាំង២នាក់ ឱ្យខាងតែបាន ។ លោកថា ចោរប្លន់២នាក់ មានភិនភាគមាឌដំបង សម្បុរស្រអែម កម្ពស់ប្រហែល១,៧០ម៉ែត្រ មិនទាន់ដឹងថា ចោរទាំងនោះមានប្រភពចេញពីណាមកនៅទ្បើយទេ ។ លោកវរសេនីយ៍ត្រី អិុត ដារ៉ា អធិការនគរបាលស្រុកចំការលើ បានឱ្យដឹងថា ដោយមានការណែនាំពីសំណាក់លោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន ស្នងការនគរបាលខេត្ត លោកបានកោះហៅក្រុមអាជីវករលក់មាសនិងប្តូរប្រាក់នៅផ្សារថ្នល់បែក រួមនឹងផ្សារមួយចំនួនទៀតមកប្រជុំនៅអធិការដ្ឋាននគរបាលស្រុក ឱ្យមានការប្រុងប្រយ័ត្ន នៅពេលដែលដឹករបស់ទ្រព្យចេញពីផ្សារត្រទ្បប់មកផ្ទះវិញ ។
លោកណែនាំថា ត្រូវដឹកបន្តិចម្តងៗចែកចេញជាច្រើនជើង ដើម្បីសុវត្ថិភាពចៀសវាងពេលជួបនឹងបញ្ហាណាមួយនោះ ។ ការណែនាំនេះ ធ្វើឱ្យបងប្អូនអាជីវករមានការយល់ដឹងច្រើន ៕

ប្រភពៈ កោះសន្តិភាព
Post a Comment