ភ្នំពេញ៖ តាមភ្នាក់ងាររបស់ FRESH NEWS រាយការណ៍ថា នៅម៉ោងប្រមាណជាង ០១៖០៥នាទីយប់អាធ្រាត្រ ចូលថ្ងៃអាទិត្យ ទី២១ ខែធ្នូ ឆ្នាំ២០១៤ មានរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Lexus បើកបរដោយស្រី្តវ័យក្មេងម្នាក់ ស្រវឹងស្រាជោគបានជិះបុករនាំងចែកទ្រូងផ្លូវបាក់អស់ចំនួន១៣ផ្ទាំង នៅតាមបណ្តោយ ផ្លូវព្រះសីហនុ ទល់មុខការិយាល័យក្រុមហ៊ុន Mobitel តែម្តង។ អ្នកបើករត់គេចខ្លួនបាត់។ រថយន្តទំនើប ពណ៌សនោះ ជិះចេញពីម្តុំវិមានឯករាជ្យ មកតាមផ្លូវព្រះសីហនុ។ តាមរូបភាពបានបញ្ជាក់ថា រថយន្តបង្កគ្រោះថ្នាក់នោះពាក់ស្លាកលេខ ភ្នំពេញ 2T-1628 ខូចខាតផ្នែកខាងមុខ។ ភ្លាមៗបន្ទាប់ពីកើតហេតុសមត្ថកិច្ចចរាចរណ៍ បានចុះអន្តរាគមន៍ និងនាំរថយន្តទៅកាន់ការិយាល័យនគរបាល៕
ប្រភពពី៖ FRESH NEWS
ប្រភពពី៖ FRESH NEWS
Post a Comment