ចិន៖ តើគួរឲ្យជឿទេ? នារីនៅស្រុកចិន នាំគ្នា ទៅកែសម្ជស្ស ជាពិសេសនោះ គឺកែដើមទ្រូង ឲ្យធំឡើង ដើម្បី ទាក់ទាញ បុរស ឲ្យមក ស្រឡាញ់ខ្លួន? យោងទៅតាម គេហទំព័រមួយ បានបរិយាយ ពីនារីម្នាក់ ឈ្មោះហៅក្រៅថា Xiaofang បានឲ្យដឹងថា នាងគឺជាអ្នក រស់នៅក្នុង តំបន់ ដាច់ ស្រយាលមួយ នៃ ប្រទេសចិន និង ជានារី អភ័ព្វស្នេហ៍ ថែមទៀតផង។ ក្នុងអំឡុង ឆ្នាំ ២០១១ នាងបាន ទៅធ្វើការ កែដើមទ្រូង ក្នុងទំហំ 'B' (៣២ ទៅ ៣៤) និងរយៈប៉ុន្មាន ឆ្នាំចុងក្រោយ នេះ នាងក៏ទទួល បានជោគជ័យ ក្នុងអាជីពនាង ផងដែរ ខណៈ ការងារក្រៅម៉ោង ជាអ្នកដើរ បង្ហាញម៉ូត។ តែអ្វីដែលសំណាង អាក្រក់ នោះ គឺនាង នៅលីវ មកទល់ ពេលនេះ។ យ៉ាងណាមិញ នាងជឿជាក់ថា ទំហំដើមទ្រូង កាន់តែធំ គឺកាន់តែល្អ ដោយសារតែ បុរសៗ មើលនារី ដំបូងគេបង្អស់ គឺ ដើមទ្រូង មិនមែន ទៅលើ អត្តចរិត ឬមុខមាត់ នោះទេ។ ដូចនេះហើយ កាលពីថ្ងៃទី ១១ ខែ វិច្ឆិកាមុននេះ នាងក៏បាន ធ្វើដំណើរទៅកាន់ កន្លែង កែសម្ជស្ស មួយកន្លែង ដោយវះកាត់ ពង្រីកដើមទ្រូង រហូតដល់ ទំហំ 'F' (៤០ ទៅ ៤២)។ សូមមើលរូបភាព ខាងក្រោម ដែលបង្ហាញពី ការវះកាត់របស់នាង៖
ស៊ីលីកូន ទំហំ 'B' (ឆ្វេង) និង ទំហំ 'F' (ស្ដាំ) ដែលនាង ទើបតែទទួលការវះកាត់
ប្រភពពី: បរទេស
ស៊ីលីកូន ទំហំ 'B' (ឆ្វេង) និង ទំហំ 'F' (ស្ដាំ) ដែលនាង ទើបតែទទួលការវះកាត់
ប្រភពពី: បរទេស
Post a Comment