GuidePedia

0
ថ្ងៃអាទិត្យ ទី២១ ខែធ្នូ ឆ្នាំ២០១៤ ម៉ោង ១០:២៣
ខេត្ត​កំពត ៖ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើត​ឡើងលើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣ កំពត-​ភ្នំពេញ ​កាល​ពី​វេលា​ម៉ោង ៦ និង​៤០​នាទី​ ព្រឹក​ថ្ងៃ​ទី​២១ ធ្នូ ឆ្នាំ​២០១៤ ត្រង់​ចំណុច​ផ្លូវ​បំបែក​ចូល​ទៅ​ការដ្ឋាន​ចាក់​ដី​មួយ​កន្លែង ខាង​ជើង​ស្ពាន​ព្រះ​ពន្លា ចម្ងាយ​ជាង​១០០​ម៉ែត្រ​ ស្ថិត​ក្នុង​ភូមិ​កំពង់​គ្រែង ឃុំ​កំពង់​គ្រែង ស្រុក​ទឹក​ឈូ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ែបន​ដឹក​ដី​ បុក​ជាមួយ​ម៉ូតូម៉ាក សេ​១០០កូរ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បណ្តាល​ឱ្យ​ស្ត្រី​២​នាក់​ម្តាយ​ និង​កូន​ស្លាប់​យ៉ាង​អាណោច​អាធ័ម ឯ​រថយន្ត​បង្ក​ហេតុ​វិញ​បាន​បន្ថែម​ល្បឿន​រត់គេច​ចូល​តាម​ផ្លូវ​ការ​ដ្ឋាន​បាត់​ស្រមោល ។

សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​ គេ​ឃើញ​ម៉ូតូ​ម៉ាក​សេ១០០​កូរ៉េ គ្មាន​ស្លាក​លេខ បើក​បរ​ដោយ​ស្ត្រី​ម្នាក់ ឌុប​គ្នា ដែល​គេ​អះអាង​ថា​កូន​ស្រីជា​អ្នក​ឌុប​ម្តាយ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​ដល់​ចំណុច​កើត​ហេតុ​ត្រង់​ផ្លូវ​បំបែក​​ក៏​ស្រាប់​តែ​រថយន្ត​បែន​ដឹក​ដី​មក​ដល់ បត់​ចូល​ការដ្ឋាន​ចាក់​ដី​ក៏​បុកជា​​ម៉ូតូ​ជន​រងគ្រោះ​បណ្តាល​ឱ្យ​ដាច់​ម៉ូតូ​​ជា​ច្រើន​កំណាត់ ចំណែក​ឯ​ស្ត្រី​២​នាក់​ដែល​ជិះ​ម៉ូតូ​វិញ​ត្រូវ​រថយន្ត​បុក ហើយ​កិន​ពី​លើ​ បណ្តាល​ឱ្យ​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ​យ៉ាង​អាណោច​អាធ័ម​បំផុត ។
សមត្ថកិច្ច​នៅ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ជា​ម្តាយ​មាន​ឈ្មោះ ជុំ សាន អាយុ​៤២​ឆ្នាំ ឯ​កូន​ស្រី​ឈ្មោះ ឆឹង ស្រី​មុំ អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ត្រពាំង​ធំ ស្រុក​ទឹក​ឈូ ។ ចំណែក​ឯ​សព​ជន​រង​គ្រោះ​ទាំង​២​​ត្រូវ​បាន​ក្រុម​គ្រួសារ​ហៅ​រថយន្ត​ពេទ្យ​ដឹក​ទៅ​តំកល់​នៅ​វត្ត​ព្រៃ​គុម្ព ដើម្បី​រៀប​ចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ។
សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ទៀត​ថា រថយន្ត​បង្ក​ហេតុ​ម៉ាក SCANLA មាន​លេខ​១៣E កាប៊ីនពណ៌​ឆ្នូត.ស ខាង​លើ​កញ្ចក់​មាន​បិទ​ស្លាក​ក្រសួង​ការពារ​ជាតិ ត្រូវ​អ្នក​បើក​បរ​ចត​ទុក​ចោល​នៅ​ក្នុង​ការដ្ឋាន​ចាក់​ដី រួច​រត់​គេច​ខ្លួន​បាត់ ។
ក្រោយ​ពី​ពិនិត្យ និង​វាស់​វែង​រួច​រាល់​ហើយ សមត្ថកិច្ច​បាន​នាំ​យក​រថយន្ត​បង្កហេតុ​ និង​ម៉ូតូ​ជន​រងគ្រោះ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ ដើម្បី​ដោះ​ស្រាយ​តាម​នីតិវិធី​ច្បាប់ ៕
ប្រភព៖ កោះសន្តិភាព

Post a Comment

 
Top