GuidePedia

0
ក្រសួង​សិទ្ធិមនុស្ស​អ៊ីរ៉ាក់​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ជន​ភេរ​វករ ISIS ម្នាក់ ដែល​គេ​ស្គាល់ឈ្មោះ Abu Anas Al-Libi បាន​ប្រហារជីវិត​ស្ត្រី​អស់​ជាង ១៥០ នាក់ និង​ក្មេងស្រី​ជាច្រើន​នាក់​ទៀត មុនពេល​នាំយក​សាកសព​របស់​ពួកគេ​ទៅ​កប់​ក្នុង​ផ្នូរ​ដ៏​ធំ​មួយ នៅ Fullujah ខេត្ត Al Anbar ប្រទេស​អ៊ីរ៉ាក់ ។​
​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា មូលហេតុ​ជន​រូបនេះ​សម្លាប់​ស្រី្ត​ទាំងនោះ ដែល​ភាគច្រើន​នៃ​ពួកគេ​គឺជា​ជន Yazidi (​សហគមន៍​សាសនា Ethno ឃឺ​ដ​), ព្រោះតែ​ពួកគេ​មិន​យល់ព្រម​រៀប​បណ្តោះអាសន្ន​ក្លែងក្លាយ​ជាមួយ​ពួក​ឧទ្ទាម​រដ្ឋ​អ៊ិ​ស្លាម​នេះ -​ទីកន្លែង​ដែល​ពួកគេ​នឹងរង​ឥទ្ធិពល​កំរាម​កំ​ហេង​ធ្វើជា​ទេស​ករ​ផ្លូវភេទ ។​
​សេចក្តីថ្លែងការណ៍​និយាយថាៈ “​ស្រី្ត​យ៉ាងតិច ១៥០ នាក់ ក្នុងនោះ​រួមមាន​៖ ស្ត្រី​មាន​ផ្ទៃពោះ និង​ក្មេងៗ​ស្រី​ក៏ត្រូវ​បាន​ប្រហារជីវិត​នៅ Fallujah ផងដែរ ដោយ​ឧទ្ទាម​ឈ្មោះ Aub Anas Al-Libi កំណាច​រូបនេះ បន្ទាប់ពី​ពួកនាង​បដិសេធ​មិន​ទទួល​អាពាហ៍ពិពាហ៍​ជី​ហាដ​” ។​
​គួរបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ននេះ ក្រុមគ្រួសារ​ជាច្រើន ក៏បាន​បង្ខំចិត្ត​ចាកចេញ​ពី​ទីប្រជុំជន Al-Wafa ភាគ​ខាងជើង​នេះ​ខេត្ត​នេះ​ផងដែរ បន្ទាប់ពី​ពលរដ្ឋ​រាប់រយ​នាក់ កំពុង​រង​ការគំរាមកំហែង​សម្លាប់​នោះ ៕
1414684228452_wps_8_Iraq_ISIS_Abu_Wahe_29419321414684228452_wps_8_Iraq_ISIS_Abu_Wahe_294193d358c68055f83ef1932d419898e0fbb2
ប្រភព៖ សារព័ត៌មានខ្មែរស្ថាបនា

Post a Comment

 
Top