GuidePedia

0
បុរសមួយចំនួនគិតថា ការដែលមានប្រដាប់ភេទតូច គឺជាហេតុផលមួយគួរឱ្យ ខ្មាសអៀនបំផុត ព្រោះគាត់យល់ថា ជាហេតុ មួយដែលមិន អាចផ្ដល់សេចក្ដីសុខ ឱ្យទៅដៃគូ ក្នុងពេល រួមភេទបាន ហើយតែងតែមាន អារម្មណ៍ផ្លូវចិត្ដ ខ្មាសអៀន តូចចិត្ដ ចំពោះធម្មជាតិដែលបាន បង្កើតឡើងឱ្យគាត់មានប្រដាប់ភេទតូច យ៉ាងនេះ។ លើសពីនេះទៀតបុរសដែល មាន ប្រដាប់ភេទតូចអាចមានការខ្មាស អៀនច្រើនក្នុង ពេលទៅធ្វើការ ពិនិត្យអាការៈរោគផ្សេងៗ ដែលពាក់ព័ន្ធទៅនឹង បញ្ហាផ្លូវភេទ។

ប្រភេទយ៉ាងម៉េចដែលចាត់ទុកថាជាប្រដាប់ភេទតូច 
ប្រដាប់ភេទតូចគឺជាប្រដាប់ភេទដែលមានកម្រិតក្រោម១០សង់ទីម៉ែត្រ ដែលគេតែងតែនិយាយថា ជាប្រដាប់ភេទខុសខ្នាត ហើយបង្ហាញ នូវទម្រង់ភេទតូច បើទោះបីជាប្រដាប់ភេទនោះមានអារម្មណ៍ផ្លូវភេទ ក៏វាមិនរីកធំដូចប្រដាប់ភេទ បុរសដទៃ ដែលមាន ទំហំត្រូវខ្នាត នោះដែរ។ 

ផលប៉ះពាល់ចំពោះបុរសមានប្រដាប់ភេទតូច 
បុរសមួយចំនួនដែលមានប្រដាប់ភេទតូច អាចបង្ហាញពីចរិតអៀនខ្មាសច្រើន រហូតមានពេលខ្លះបុរសរូប នោះមាន ការខ្លាច រអាអំពីការ ទំនាក់ទំនងផ្លូវភេទជាមួយនឹងដៃគូ។ ម្យ៉ាងទៀតបុរសប្រភេទ នេះតែងតែគេចវេសមិន ចង់បង្ហាញ ប្រដាប់ភេទ របស់ខ្លួន ខណៈពេលមាន អាការៈរោគផ្សេងៗពាក់ព័ន្ធទៅនឹងជំងឺផ្លូវភេទ។ ដូច្នេះហើយបុរសដែលមាន ប្រដាប់ភេទតូចនេះងាយប្រឈមមុខនឹង ផលប៉ះពាល់ច្រើន ជាពិសេសជំងឺដែលទាក់ទិនទៅលើសុខភាពផ្លូវភេទតែម្ដង។ ព្រោះពួកគាត់មានអារម្មណ៍អៀនខ្មាសក្នុងការពិនិត្យ ស្វែងរកជំងឺផ្សេងៗ ទាក់ទិនទៅនឹងប្រដាប់ភេទ។ 

ផលវិជ្ជមានរបស់បុរសដែលមានប្រដាប់ភេទតូច 
មិនមានឯកសារណាមួយដែលបានបញ្ជាក់ថា បុរសដែលមានប្រដាប់ភេទតូចប្រឈមមុខនឹងការអត់កូននោះឡើយ សំខាន់ បំ់ផុតឱ្យតែ ទឹកកាម បុរសនោះពិនិត្យឃើញមានមេជីវិតឈ្មោលគ្រប់គ្រាន់ហើយ ពេញបរិបូរណ៍ គឺអាចមានកូន ដូច បុរសដែលមានប្រដាប់ភេទ ត្រូវខ្នាតដែរ ។ លើសពីនេះបញ្ហាប្រដាប់ភេទតូចមិនមែនជាគោលដៅជាមួយនឹងការប្រឈមមុខ នឹងការមិនមានកូនឡើយ។ ប៉ុន្ដែបុរស ដែលមានប្រដាប់ភេទតូចក៏អាចឆ្លងនូវជំងឺកាមរោគផ្សេងៗ ផងដែរ ប្រសិនបើធ្វើការរួមភេទមិនប្រើប្រាស់ស្រោមអនាម័យ ឬខ្វះការ ប្រុងប្រយ័ត្នក្នុងការរួមភេទ ឬរួមភេទមិនបានត្រឹមត្រូវនោះ។ 

ដំបូន្មានអ្នកជំនាញ 
សុភាពបុរសទាំងឡាយដែលមានប្រដាប់ភេទតូចនោះមិនត្រូវអស់សង្ឃឹមឬតូចចិត្ដ ខ្មាសអៀននោះឡើយ ព្រោះវាមិនមែន ជាបញ្ហា សុខភាពផ្លូវភេទដែលអាចប្រឈមមុខទៅនឹងជំងឺផ្សេងៗឡើយ។ ចំពោះបុរសដែលមានប្រដាប់ភេទតូច មិន ប្រាកដថាមិន អាចរស់នៅ ជាមួយនារីដែលជាទីស្រឡាញ់របស់ខ្លួនបានដែរ។ បុរសដែលមានប្រដាប់ភេទតូច ក៏អាច ផ្ដល់នូវសេចក្ដីសុខឱ្យដៃគូរួមភេទ បានដែរ ប្រសិនបើបុរសនោះពោរពេញទៅដោយបច្ចេកទេសផ្លូវភេទ៕

Post a Comment

 
Top