GuidePedia

0
ចិន៖ ខាងក្រោមនេះ គឺជារូបភាពដ៏គួរអោយហួសចិត្តមួយ ដែលក្រុមគ្រួពេទ្យមួយក្រុម កំពុងតែវះកាត់អោយ អ្នកជំងឺនៅ ក្នុងបន្ទប់វះកាត់ហើយ នៅឆ្លៀតថតរូប Selfies ទៀត ហើយរូបភាពរបស់ពួកគេត្រូវបានចែកចាយពេញអិនធើណេត។


តាមប្រភពពត៌មានបានអោយដឹងថា រូបភាពនោះថតនៅមន្ទីរពេទ្យមួយឈ្មោះ Xian Fengcheng ក្នុងទីក្រុង Xian ខេត្ត Shaanxi ប្រទេសចិន ហើយនៅក្នុងរូបថតនោះមាន ប្រធានពេទ្យ៣រូប ព្រឹទ្ធបុរសមន្ទីរពេទ្យ និងគិលានុបដ្ឋាយិការ បាននាំ គ្នាញញឹមយ៉ាងសប្បាយរីករាយ ខណៈអ្នកជំងឺដេកនៅលើគ្រែ ក្នុងបន្ទប់វះកាត់។ ទាំងប្រធានពេទ្យ និងបុគ្គលិកពេទ្យ ទាំងអស់នោះបានធ្វើអោយខូចឈ្មោះប្រព័ន្ធសុខាភិបាល នៅប្រទេសចិន ដោយពួកគេទទួលបានពិន័យមួយចំនួនពី ក្រសួងសុខាភិបាល។ យោងតាមប្រភពពត៌មានបានអោយដឹងថា រូបថតនោះបានថតតាំងពីថ្ងៃទី១៥ ខែសីហា មកម្ល៉េះ ហើយរូបថតនោះត្រូវបានគេចែកចាយតៗគ្នាពេញបណ្តាញសង្គមដូចជា Weibo និង Twitter ជាដើម ហើយរូបថត ទាំងនោះ បាននឹងកំពុងតែក្លាយជាប្រធានបទដ៏ក្តៅគគុក មួយនៅចុងសប្តាហ៍កន្លងទៅនៅប្រទេសចិន។

Post a Comment

 
Top