GuidePedia

0
បុរសវ័យ៥១ឆ្នាំ ដែលជាអ្នកកាន់កាមេរ៉ា ថតកុន បានបាត់បង់ជីវិត ក្នុងហេតុការណ៍ លិចទូក ខណៈពេលដែលកំពុងថតរឿងថ្មីមួយ របស់លោក ឈិន ឡុង គឺរឿង Skiptrace ។ ជនរងគ្រោះដែលាបានស្លាប់នោះ មានឈ្មោះថា Chan Kwok-hung អាយុ ៥១ឆ្នាំ ហើយលោក មានបទពិសោជន៍ ជាង២០ឆ្នាំមកហើយ ក្នុងការងារ កាន់កាមេរ៉ា ថតកុនមួយនេះ។ គួរបញ្ជាក់ផងដែរថា ទូកដែលបានលិចនោះ បានផ្ទុកមនុស្សចំនួន ៧នាក់ ហើយមនុស្ស៦នាក់ទៀត បានរួចផុតពីសេចក្តីស្លាប់ ក្រោយពេលហែលទឹក អស់ចំងាយជាង ៣០ម៉ែត្រ។ តាមប្រភពពត៌មាន បានអោយដឹងថា លោក Jackie Chan ហៅ ឈិន ឡុង មិនមានគ្រោះថ្នាក់នោះ ឡើយព្រោះថា គាត់មិនបានស្ថិត នៅលើទូកនោះឡើយ ហើយសពរបស់លោក Chan Kwok-hung ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕

Post a Comment

 
Top