GuidePedia

0
រាជ​ធានី​ភ្នំ​ពេញ៖ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​ មនុស្ស​ និង​ការពារ​អនីតិជន​ នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ ដោយមានបញ្ជាផ្ទាល់ពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអារជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ឋករណីប៉ុនប៉នជួញដូរមនុស្សឆ្លងដែនខុសច្បាប់ ទៅប្រទេសចិន នៅព្រលានយន្តហោះអន្តរជាតិ ពោធិចិនតុង។
ជនសង្ស័យ ទី១.ឈ្មោះ XUXIANDIA ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរ ជាងសំណង់ ​​បច្ចុប្បន្ន​ ស្នាក់នៅផ្ទះជួល សង្កាត់ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជនសង្ស័យ ទី២.ឈ្មោះ ហេង សេង ភេទប្រុស អាយុ៥៣ឆ្ នាំជនជាតិខ្មែរ មុខរបរលក់ការហ្វេ ​​បច្ចុប្បន្ន​ នៅផ្ទះលេខ៣០ ផ្លូវ២៣១ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងការប្រត្តិបត្តការណ៏ខាងលើ កម្លាំង​នគរបាល​បាន​ជួយ​ជនរងសង្គ្រោះ​ ០១​នាក់​ភេទស្រី (និតិជន) និងអ្នករត់ម៉ូតូឌុបម្នាក់ភេទប្រុសមកសារសួរ។
​​ជុំវិញ​ប្រតិបត្ដិការ​ ចាប់ខ្លួន​ជនសង្ស័យ​ ទាំង​២​នាក់​ខាងលើ​នេះ​ នាយការិយាល័យ​ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​ អនីតិជន​រាជធានី​ភ្នំពេញ​ លោក​ កែវ​ ធា​ បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំងនេះ​ត្រូវ​បាន​ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ តាម​ចាប់ខ្លួន​ ក្នុង​ករណី​ជួញដូរ​មនុស្ស​ឆ្លង​ដែន​។​
​​នាយការិយាល័យ​រូប​នេះ​ បាន​បញ្ជាក់​ថា​ ជនសង្ស័យ​ខាងលើ​បាន​ប្រើ​ភ្នាក់ងារ​ ឬ​បណ្ដាញ​ របស់​ខ្លួន​ទៅ​លួងលោម​ និង​អូស​ ទាញ​ នារី​រង​គ្រោះ​ដែល​ ភាគច្រើន​រស់នៅ​ តាម​ស្រុកស្រែ​ចំការ​ រួច​ហើយ​នាំ​មក​កាន់​ រាជធានី​ភ្នំពេញ​ ដោយ​ធ្វើ​លិខិតឆ្លងដែន​មុន​ពេល​នាំ​ចាកចេញ​ ទៅ​កាន់​ប្រទេស​ចិន​។​ យ៉ាងណា​ក៏​ដោយ​រេឿង​នេះ​ ត្រូវ​បាន​ លោក​ កែវ​ ធា​ បញ្ជាក់​ថា​ នារី​រង​គ្រោះ​ទទួល​បាន​លុយ​៧០០០​ដុល្លារអាមេរិក ​ហើយ​ឈ្មួញកណ្តាល​យក​ទៅ​លក់​៩០០០​ដុល្លារ​ទើប​បញ្ជូន​បន្តរ​ទៅ​ប្រទេស​ចិន​លក់​រាប់​ម៉ឺន​ដុល្លារ​។
​​លោក​ កែវ​ ធា​ បាន​អំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ​ទូ​ទាំង​ប្រទេស​ ជា​ពិសេស​អ្នក​ដែល​ រស់នៅ​តាម​បណ្តា​ខេត្ដ​ មិន​ត្រូវ​ចាញ់បោក​ ក្រុម​ឈ្មួញ​ ដែល​ប្រើ​ពាក្យ​លួង​លោម​ និង​ បោក​បញ្ឆោត​នាំ​ទៅ​លក់​ដោយ​ខុសច្បាប់​ នៅ​ប្រទេស​ចិន​នោះ​ឡើយ​ ពោល​ត្រូវធ្វើ​ ឡើង​ ដោយ​មាន​លិខិត​ស្នាម​ត្រឹមត្រូវ​ ពី​ ក្រសួងមហាផ្ទៃ​ និង​ ក្រសួងការបរទេស​។​
បច្ចុប្បន្នសមត្ថកិច្ច កំពុងធ្វើការសាកសួរជនសង្ស័យទាំងពីរខាងលើ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ។ចំណែកជនរងគ្រោះនិងអ្នករត់ម៉ូតូឌុបយើងបានអប់រំនិងអោយត្រឡប់ទៅផ្ទះវិញ៕china-edit-16-December-2014(1)
ជនសង្ស័យ
china-edit-16-December-2014(4)
Source : Cambodia Page

Post a Comment

 
Top