ខេត្តក្រចេះ ៖ ឈើប្រភេទលេខ១ ជាប្រភេទឈើអារបួនជ្រុង មានមុខកាត់ធំៗ ចំនួនរាប់រយម៉ែត្រគូប ត្រូវបានក្រុមឈ្មួញ ធ្វើការដឹកជញ្ជូនតាមរថយន្តយីឌុប ៤ភ្លៅនិង ៥ភ្លៅ ជាច្រើនគ្រឿង ក្រោមរូបភាពសុំច្បាប់អនុញ្ញាត ដឹកជញ្ជូនចេញពីក្រុមហ៊ុន ដីព្រៃសប្បទានសេដ្ឋកិច្ច ហើយក្នុងមួយគ្រឿៗ មានផ្ទុកឈើចាប់ពី ៣០ទៅ៤០ម៉ែត្រគូប ពោលគឺរថយន្តផ្ទុកលើសលិខិតអនុញ្ញាត ប៉ុន្តែពុំមានការត្រួតពិនិត្យ ពីមន្ត្រីជំនាញ រដ្ឋបាលព្រៃឈើខេត្តនោះទេ បែរជាឆ្លើយដាក់គ្នា ទៅវិញទៅមក ថាមិនដឹង។
ជាក់ស្តែងកាលពីព្រឹក ថ្ងៃទី២១ ខែធ្នូ មានរថយន្តយីឌុប ដឹកឈើពេញប្រៀប ចំនួន ៧គ្រឿង បានឆ្លងទូកដរ ព្រែកប្រលូង ឆ្លងមកខេត្តក្រចេះ តែដោយសារមានការ ចាំឃ្លាំមើល ពីសំណាក់សមត្ថកិច្ចចម្រុះ បានធ្វើឱ្យរថយន្តយីឌុប ចំនួន ២គ្រឿង ផ្សេងទៀត បានបើកបកក្រោយ ទៅឆ្លងទូកដកនៅ កំពង់គរមកស្រុកឆ្លូង ចូលទៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ចំណែករថយន្តយីឌុប ចំនួន ៥គ្រឿង ដែលឆ្លងដរ ព្រែកប្រលូង បានបើកបរតាមផ្លូវជាតិលេខ៧ ឆ្ពោះទៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយសុវត្ថិភាព។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្តយីឌុបដឹកឈើ ពេញប្រៀបទាំងនេះ គឺបានដឹកជញ្ជូន ចេញពីក្រុមហ៊ុនកូរ៉េ ឈ្មោះស៊ីនបាយអូរតិច ដែលមានទីតាំង ក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ហើយកន្លងមក ក្រុមហ៊ុនមួយនេះ បានប្រើគ្រឿងចក្រ ជាច្រើនគ្រឿង ដើម្បីអារជ្រៀកដៀមឈើធំ ហើយដឹកជញ្ជូនចេញ ដោយជ្រកក្រោមស្លាក ដីព្រៃសប្បទានសេដ្ឋកិច្ច។ ប្រភពបានឲ្យដឹងថា ភាគច្រើននៃឈើ ដែលឈ្មួញដឹកតាម រថយន្តយីឌុបទាំងនេះ គឺប្រភេទឈើអារ លេខ១ និងលេខ២ និងបានផ្ទុក លើសច្បាប់អនុញ្ញាតិទៀតផង។
ដោយក្នុងលិខិតអនុញ្ញាត ឱ្យធ្វើការដឹកជញ្ជូន ចេញពីជំនាញរដ្ឋបាលព្រៃឈើ មានតែ ១៥ទៅ ១៧ម៉ែត្រគូប តែប៉ុណ្ណោះ តែក្រុមហ៊ុនមួយនេះ បានផ្ទុករហូតទៅដល់ ៣០ទៅ៤០ ម៉ែត្រគូប ហើយគេបានះអអាងថា ដោយមានការឃុបឃិតគ្នា ពីមន្ត្រីរដ្ឋបាលព្រៃឈើ មួយចំនួននៅក្នុងខេត្តក្រចេះ ទើបគ្មានការត្រួតពិនិត្យ ឱ្យបានត្រឹមត្រូវ។ គួរកត់សម្គាល់ថា ដោយសារមានការឃុបឃិតពីសំណាក់ សមត្ថកិច្ចខិលខូចមួយចំនួន ជាមួយឈ្មួញឈើ ពោលគឺជំនាញរដ្ឋបាលព្រៃឈើតែម្តង គេកម្រឃើញចាប់ឃាត់ រថយន្តយីឌុបធំៗ ដែលមានដឹកឈើពេញប្រៀប ដើម្បីផ្ទៀងផ្ទាត់ ឱ្យបានត្រឹមត្រូវនោះទេ គឺឃើញតែមេការ ក្រុមហ៊ុននីមួយៗ កាន់ក្រដាសចូលមក តាមផ្នែក តាមសង្កាត់ រដ្ឋបាលព្រៃឈើ ហើយនិយាយគ្នាស្ងាត់ៗ។
ពាន់ព័ន្ធនិងករណីនេះ លោក លី សុមេធា មេការក្រុមហ៊ុនកូរ៉េ ឈ្មោះ ស៊ីនបាយអូរតិច បានអះអាងថា រថយន្តរបស់លោក គឺមានតែ ៤គ្រឿង ប៉ុណ្ណោះ ហើយមានច្បាប់អនុញ្ញាត ដឹកជញ្ជូនទៀតផង និងបានដឹកជញ្ជូន តាមផ្លូវជាតិលេខ៧ តាមស្រុកស្នួល ចូលទៅខេត្តត្បូងឃ្មុំ។ លោកបានបន្តថា ចំណែករថយន្ត ដែលបានធ្វើដំណើរ ឆ្ពោះទៅស្រុកឆ្លូងនោះ លោកមិនបានដឹងទេ ប្រហែលជា រថយន្តទាំងនោះ មានដឹកអីមិនប្រក្រតី ហើយមើលទៅ បានជាវាបើករត់គេច ទៅតាមស្រុកឆ្លូង ព្រោះសមត្ថកិច្ច មិនអនុញ្ញាតិ ឱ្យរថយន្តធុនធំ បើកបរឆ្លងកាត់ស្ពាន នៅស្រុកមួយនេះទេ ដោយសារវា មានសភាពទ្រុតទ្រោម។
ដោយឡែក នាយខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ លោក សូយ សារិទ្ឋ បានឱ្យដឹងថា លោកបានទំនាក់ទំនង ទៅខាងមេការក្រុមហ៊ុនដែរ ប៊ុន្តែខាងមេការក្រុមហ៊ុន និយាយថា ឡានរបស់ក្រុមហ៊ុនគឺមាន ៤គ្រឿង និងបានធ្វើដំណើរ ទៅតាមស្រុកស្នួលទាំងអស់ ចំណែកឡានទៅតាមស្រុកឆ្លូងនោះ ខាងមេការថា មិនបានដឹងទេ។ លោកនាយខណ្ឌ បានបន្តថា លោកបានទំនាក់ទំនង ឱ្យមន្ត្រីរបស់លោកនៅស្រុកឆ្លូង ចាំត្រួតពិនិត្យដែរ តែមន្ត្រីទាំងនោះបានប្រាប់ថា រថយន្តទាំងនោះ គឺមានច្បាប់អនុញ្ញាតដូចគ្នា ប៉ុន្តេលោកទទួលស្គាល់ថា រថយន្តទាំងនេះ អាចនិងដឹកលើច្បាប់អនុញ្ញាត បានជាបើករត់គេច៕

ប្រភពពី: yolprom
Post a Comment