GuidePedia

0
​ខេត្តស្វាយរៀងៈ​បុរស់​ម្នាក់​បើក​ម៉ូតូ​បុក​គោ​យន្ត​ពីក្រោយ​លាន់​ដូច​រន្ទះ​បណ្តាល​ឲ្យ​បែកក្បាល​ផុង​លលា​ដ៌​ស្លាប់​ភ្លាមៗ​នៅ​លើ​ម៉ូតូ​ហើយ​ម៉ូតូ​ជាប់​និង​គូ​ដ​គោ​យន្ត​ខ្ទាត​ឈាម​ហូរ​ពេញ​ថ្នល់ជាតិ​ គួរ​ឲ្យ​ញាក់សាច់​។​
ករណី​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​3​នាទី​ល្ងាច​ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០១៤​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ ស្ថិត​នៅ​ភូមិ​ដើម​ពោធិ​ ឃុំ​កណ្តៀង​រាយ​ ស្រុក​ស្វាយ​ទាប​។​
បើ​តាម​មន្ត្រី​នគ​បាល​ស្រុក​ស្វាយ​ទាប​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ប្រាក់​ ពិសី​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ជា​បុគ្គលិក​សន្តិសុខ​ធានា​គារ​ មាន​ទីលំនៅ​ភូមិ​ប្រ​សូត្រ​១​ ឃុំ​កណ្តៀង​រាយ​ ស្រុក​ស្វាយ​ទាប​ ។​
បើ​តាម​អ្នក​បានឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​គោ​យន្ត​កែ​ច្នៃ​មួយ​គ្រឿង​ បើក​ពី​ទឹ​ស​ខាង​លិចទៅ​កើត​លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បែក​កង់​ក្រោយ​ ខាងស្តាំ​ហើយ​ ក៏​បាន​ចត​នៅ​លើ​ចិញ្ចើម​ថ្នល់ជាតិ​លេខ​១​ ខាងស្តាំ​ដៃ​ មួយសន្ទុះ​ក្រោយមក​ក៏​មាន​បុរស់​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ យ៉ាំ​ង​តែម​ឆេះ​មួយ​គ្រឿង​ព​ណ័​ព្រីង​ទុំ​ពាក់​ស្លាក​លេខ​១A៦៤២៧​បើក​មក​ពី​ទឹ​ស​ខាង​​លិចទៅ​កើត​ស្រប​ទឹ​ស​គ្នា​យ៉ាង​លឿន​ក៏​បុក​ចំ​គូ​ដ​គោ​យន្ត​ពីរ​ក្រោយ​ពេញ​ទុំ​ហ៊ឹង​លាន់​ដូច​រន្ទះ​បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​បោក​ក្បាល​ចំ​ទ្រុង​គូ​ដ​គោ​យន្ត​ពីក្រោយ​បែកក្បាល​ខ្ទាត​ឈាម​ពេញ​ថ្នល់​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​ដោយ​ក្បាល​បោក​ទៅ​លើ​ថ្នល់​កៅស៊ូរ​រីឯ​ជើង​គង​ជាប់​នៅ​លើ​ម៉ូតូ​រីឯ​មូ​តូ​គាប​ជាប់​ជាមួយ​គោ​យន្ត​គួរ​ឲ្យ​ញាក់សាច់​។​ ក្រោយ​ពី​ហេតុ​ការ​ដ៏​អាក្រក់​នេះ​មក​ម្ចាស់​គោ​យន្ត​ក៏​នាំ​គ្នា​បិត​សាប៊ូ​ដាក់​មេ​ប្រូច​បាត់​ស្រមោល​។​ 
សមត្ថកិច្ច​មាន​ប្រសាសន៍​ថា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​មូលហេតុ​អ្នកបើកបរ​ម៉ូតូ​បើ​ក្នុង​ល្បឿន​លឿន​ ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​ គ្មាន​ពាក់មួក​សុ​វត្តិភាព​រីឯ​ម្ចាស​គោ​យន្ត​ ក៏​មិន​បាន​ដាក់​អ្វី​ជា​សញ្ញា​សំគាល់​មុខក្រោយ​ឲ្យ​អ្នក​ បើកបរ​បានដឹង​ទើប​ជួប​គ្រោះថ្នាក់​ដូច្នេះ​។​ ម៉ូតូ​ខូច​ទាំងស្រុង​ ចំពោះ​គោ​យន្ត​និង​ម៉ូតូ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ អធិការដ្ឋាន​នគ​បាល​ស្រុក​ស្វាយ​ទាប​ដើម្បី​ដោះស្រាយ​តាម​ច្បាប់រ​ឯ​សាកសព​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​

Post a Comment

 
Top