GuidePedia

0
សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដឹកនាំ​ដោយ​មន្ត្រី​នៃ​ស្ថាប័ន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ក្នុង​នោះ​ក៏​មាន​លោក​ លី​ សុខ​លេង​ ជា​ចៅក្រម​ស៊ើបសួរ​ផង​ បាន​ចុះ​ឆែកឆេរ​ភូមិ​គ្រឹះ​លោក​ឧត្តមសេនីយ៍​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ ដែល​មានឈ្មោះ​ជា​ជន​ត្រូវ​ចោទ​ និង​ត្រូវ​សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​ ឋិត​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ជា​លើក​ទី​៣​ នៅ​វេលា​ព្រឹក​នា​ថ្ងៃ​ទី​១៨​ ខែធ្នូ​ ឆ្នាំ​២០១៤​នេះ​ ។​ ​ប្រភព​ពី​ក្រុម​សមត្ថកិច្ច​ដែល​ចុះ​ឆែកឆេរ​ភូមិ​គ្រឹះ​លោក​ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ នោះ​ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ ការ​ឆែកឆេរ​បាន​រក​ឃើញ​ទោចក្រយានយន្ត​ដែល​ជា​មធ្យោបាយ​ជនល្មើស​ប្រើប្រាស់​សម្រាប់​ជិះ​បិទ​គូទ​ ក្នុង​សកម្មភាព​បាញ់​សម្លាប់​ទៅ​លើ​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ កាលពី​រាត្រី​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​កន្លង​មក​ តែ​សមត្ថកិច្ច​មិន​បាន​បញ្ជាក់​ប្រាប់​អំពី​អត្តសញ្ញាណ​នៃ​ទោចក្រយានយន្ត​នោះ​លម្អិត​ឡើយ​ ។​ ​សូម​បញ្ជាក់​ជូន​ថា​ លោក​ឧត្តមសេនីយ៍​ ឧកញ៉ា​ ថោ​ង​ សា​រ៉ាត់​ មានឈ្មោះ​ដើម​ជា​ភាសា​វៀតណាម​ថា​ "​ប៊ិ​ន​ ទឹង​"​ អាយុ​៣៨​ឆ្នាំ​ ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពី​បទ​ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន​ ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​លោក​ឧកញ៉ា​ អ៊ឹ​ង​ ម៉េ​ង​ជឺ​ ហើយ​ត្រូវ​បាន​លោក​ លី​ សុខ​លេង​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចេញ​ដីកា​លេខ​៧០៦​ត​.​ព្រ​ ចុះ​ថ្ងៃ​ទី​០៥​ ខែធ្នូ​ ឆ្នាំ​២០១៤​ បង្គាប់​ឲ្យ​កងកម្លាំង​សាធារណៈ​ស្រាវជ្រាវ​រក​ចាប់​ និង​នាំ​ខ្លួន​យក​មក​ប្រគល់​ជូន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការ​តាម​ច្បាប់​ ខណៈ​ឪពុក​ម្តាយ​របស់​ជន​ត្រូវ​ចោទ​រូប​នេះ​ឈ្មោះ​ ថោ​ង​ ចំរើន​ មានឈ្មោះ​ដើម​ជា​ភាសា​វៀតណាម​ថា​ "​មិន​"​ និង​ឈ្មោះ​ កែវ​ សារី​ មានឈ្មោះ​ដើម​ជា​ភាសា​វៀតណាម​ថា​ "​ហា​យ​"​ និង​អង្គរក្ស​ចំនួន​៤​នាក់​ទៀត​កំពុង​ជាប់​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​ ៕​

Post a Comment

 
Top