(ព្រះសីហនុ)៖ កាស៊ីណូកំពង់សោមស៊ីធី ស្ថិតនៅបណ្ដោយផ្លូវឯករាជ្យ កៀកនឹងរង្វង់មូលតោពីរ ក្នុងក្រុមទី១១ ភូមិ៤ សង្កាត់លេខ៤ ក្រុងខេត្ដព្រះសីហនុ បានរងការឆាបឆេះបង្កឱ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្ដរជាតិយ៉ាងខ្លាំង នាល្ងាចថ្ងៃអាទិត្យ ទី១៤ ខែធ្នូនេះដែលជាថ្ងៃបង្ហើយនៃថ្ងៃបុណ្យសមុទ្រ។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឱ្យដឹងថា ហេតុការណ៍បានកើតឡើងនៅម៉េាងជិត៦ៈ០០នាទីល្ងាច ។ បន្ទាប់ពីហេតុការណ៍នេះកើត ឡើងភ្លាមគេឃើញ បុគ្គលិកកាស៊ីណូបាននាំគ្នា យកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់អស់ជាច្រើនបំពង់រយ៉ពេលប្រហែល១០នាទី ទើបអណ្ដាតភ្លើងបានរលត់អស់ទាំងស្រុង មុនរថយន្ដពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ដទៅដល់។

Post a Comment