GuidePedia

0
ហេតុអ្វីបានជាបុរសៗ ចូលចិត្ដសម្លក់សម្លឹង មើលដើមទ្រូងស្ដ្រី ឱ្យតែមានឱកាស ? ជាការពិតណាស់ មនុស្សភាគច្រើនបានគិតថា នេះគឺជាធម្មជាតិដែលជា សារជាតិធម្មតារបស់មនុស្សប្រុសទៅហើយ ប៉ុន្ដែអ្វីដែលជាការពិតនោះ យើងទាំងអស់គ្នា នៅតែមានមន្ទិលសង្ស័យដដែល។ មិនតែប៉ុណ្ណោះ សូម្បីតែអ្នកវិទ្យាសាស្ដ្រ ក៏មិនហ៊ានអះអាង មួយរយភាគរយ អំពីការយល់ឃើញបែបនេះដែរ។

ជាញឹកញយក្រុមអ្នកតាមដាន បពា្ហាសង្គមបានត្រឹមតែបង្ហាញ ពីកត្ដាមួយចំនួន ដែលពួកគេជឿថា ជាមូលហេតុដែលបណ្ដាលឱ្យបុរស ចូលចិត្ដដើមទ្រូងស្ដ្រី។ លោកស្រី ឡាររយ ួៀុនង សាស្ដ្រាចារ្យផ្នែកព្យាបាលជំងឺផ្លូវចិត្ដ នៅសាកលវិទ្យាល័យអ៊ីមូរី បានឱ្យដឹងថា ការវិវឌ្ឍន៍របស់មនុស្ស មានការផ្សាភ្ជាប់ទៅខួរក្បាល តាំងពីពេលចាប់កំណើតមកមេ្ល៉ះ។ នៅពេលដែលម្ដាយបំបៅដោះកូន ចរន្ដខួរក្បាលរបស់ទារក បាននឹងកំពុងវិវឌ្ឍ ហើយក៏ពង្រឹងនូវ ភាពស្អិតល្មួតរវាងម្ដាយនិងកូន។

មិនតែប៉ុណ្ណោះ វាក៏បានបង្កើននូវចំណូលចិត្ដ របស់ទារកចំពោះ ការបំបៅដោះ របស់ម្ដាយផងដែរ។ ក្រៅពីការលើកឡើងនេះ ការសិក្សាជាច្រើនទៀត បានរកឃើញថា នៅផ្នែកខាងចុងសុដន់ របស់ស្ដ្រីមានរំញោចម្យ៉ាង ដែលផ្សាភ្ជាប់នឹងអារម្មណ៍ផ្លូវភេទ ហើយរំញោចនោះ គឺអាចរត់ទៅដល់ប្រព័ន្ធកោសិកាខួរក្បាល ដែលបពា្ជាលើអារម្មណ៍ផ្លូវភេទស្រី្ដ ។ នៅពេលដែលមានការប៉ះពាល់ ឬមានការស្ទាបអង្អែលជាដើម។ មិនខុសគ្នាប៉ុន្មានឡើយ នៅពេលបំបៅដោះកូន វាក៏អាចជំរុញឱ្យមាន រំញោចបែបនេះ កើតឡើងផងដែរ។


ចំណែកបុរសៗវិញ ពួកគាត់ក៏មានរំញោចផ្លូវភេទ ស្រដៀងនឹងស្ដ្រីនេះដែរ ពេលដែលគាត់ប៉ះ ទៅលើនៅបរិវេណចុងសុដន់របស់ស្ដ្រី។ ហេតុដូចនេះហើយ ទើបបានជាវាធ្វើឱ្យ បុរសមានចំណាប់អារម្មណ៍ខ្ពស់ ចំពោះដើមទ្រូងនារី ។ ជាមួយគ្នានេះដែរ លោកស្រី ឡាររយ ួៀុនង ក៏បានពន្យល់អំពីពាក្យ ចំណាប់អារម្មណ៍ លើដើមទ្រូង នេះផងដែរថា  គឺជាការរំញោចរបស់ កោសិការខួរក្បាល ដែលកើតឡើងនៅពេលដែលបុរស ឈានដល់វ័យពេញកំលោះ ឬពេញវ័យក្នុងការរួមភេទ ហើយការវិវឌ្ឍន៍នៃវ័យនេះ ទាក់ទាញឱ្យបុរស មានអារម្មណ៍ផ្លូវភេទ បន្ទាប់ឃើញដើមទ្រូងរបស់ស្ដ្រី។

ប្រភព៖ កំណើតថ្មី

Post a Comment

 
Top