រាជធានីភ្នំពេញ ៖ ប្រហែលជាមានមនុស្សភាគច្រើនបានស្គាល់នូវពាក្យថា ឪខារ៉ាអូខេឱ។ ប៉ុន្ដែក្នុងពាក្យថា ខារ៉ាអូខេនេះមានអ្នកផលិតចម្រៀងខារ៉ាអូខេ មានតារាសម្ដែងខារ៉ាអូខេប្រុស-ស្រី ហើយពួកគេនេះ សុទ្ធតែជាអ្នកមានឈ្មោះល្បី និងមានមុខតាមកពា្ចក់ទូរទស្សន៍ថែមទៀតផង។ ប៉ុន្ដែចំពោះនារីបម្រើក្នុងហាង ខារ៉ាអូខេវិញ ពួកគេមិនចង់បង្ហាញមុខជាសាធារណៈឱ្យអ្នកណាម្នាក់បានដឹងនោះទេ ហើយជីវិតរបស់ពួកគេ អ្នកខ្លះក៏បានជួបនូវការសមប្រកបអ្នកខ្លះក៏ជួបនូវបពា្ហាផេ្សងៗពីគ្នា។
ក្នុងខ្សែជីវិតរបស់មនុស្សយើងម្នាក់ៗ តែងតែជួបប្រទះនូវបពា្ហាជីវិត និងការតស៊ូខុសប្លែកពីគ្នាដូចជាជីវិតរបស់នារីដែលជាអ្នកបម្រើនៅក្នុងហាងខារ៉ាអូខេមួយកន្លែងក្នុងរាជធានីភ្នំពេញ។ ពួកគេបានឆ្លងកាត់នូវរឿងរ៉ាវជាច្រើន ហើយរាល់ឧបសគ្គទាំងនោះ ប្រសិនបើមិនមានការព្យាយាមរកដំណោះស្រាយទេ។ វានឹងធ្វើឱ្យយើងដើរទៅរកផ្លូវមួយដែលខុស បាត់បង់កិត្ដិយស ហើយដំណោះស្រាយទាំងនោះ ត្រូវតែជាអំពើដែលមិនផ្ទុយពីច្បាប់ផងដែរ។ មុីមុី និង ណារី ឱ្យឈ្មោះអ្នកនិពន្ធដាក់ឱ្យឧ។
មុីមុី ជានារីម្នាក់ដែលបានចូលបម្រើ ជានារីក្នុងហាងខារ៉ាអូខេបានរយៈពេលជាងពីរឆ្នាំមកហើយ។ នាងធ្វើការក្នុងហាងខារ៉ាអូខេនេះ គឺមិនយកប្រាក់ខែពីថៅកែទេ។ នាងបានឱ្យដឹងថាៈ ឪបើខ្ញុំចុះឈ្មោះធ្វើជាបុគ្គលិករបស់ហាងនេះពេលដែលខ្ញុំឈប់មួយថ្ងៃថៅកែគេកាត់លុយពី៥ដុល្លារ ទៅ១០ដុល្លារ ដូចេ្នះខ្ញុំមិនស៊ីប្រាក់ខែទេ។ ថ្ងៃណាខ្ញុំមកធ្វើការក៏បាន ព្រោះខ្ញុំសង្ឃឹមទៅលើប្រាក់ធីបរបស់ភ្ញៀវឱ។
ដោយពេលព្រឹកខ្ញុំនៅផ្ទះមើលកូន ពេលនេះកូនស្រីខ្ញុំមានអាយុ៤ឆ្នាំហើយ ហើយនៅពេលដែលកូនសួរថា ពេលយប់ម៉ែឯងទៅណា? ខ្ញុំមិនបានប្រាប់កូនត្រង់ទេ គ្រាន់តែប្រាប់ថា ម៉ាកទៅធ្វើការ និងមិនដែលប្រាប់ពីការងាររបស់ខ្ញុំទេ។ ការចំណាយប្រចាំថ្ងៃក៏ច្រើន ដូចេ្នះពេលថ្ងៃ ខ្ញុំទៅជួយលក់ដូរគេក្នុងផ្សារមួយ ហើយយប់បន្ដិចត្រូវរៀបចំខ្លួន ដោយត្រូវចំណាយលើការតុបតែង (ផាត់មុខ កៀបសក់) ពី១៥០០០រៀល ទៅ២មុឺនរៀល។ ប្រាក់ដែលចំណាយទៅលើការតុបតែងខ្លួននេះ បើថ្ងៃខ្លះហេងទៅ មានភ្ញៀវចូលច្រើនហើយភ្ញៀវខ្លះ ពួកគាត់ចិត្ដទូលាយទៅគាត់ឱ្យច្រើន ប៉ុន្ដែមិនដែលថា អត់សោះនោះទេ។មុីមុី បានបន្ថែមទៀតថាៈ ឪទោះបីជាយប់ខ្លះភ្ញៀវឱ្យចាំច្រើន ហើយស្អែកមាននពា្ហាសុខភាព ត្រូវកោសខ្យល់ ជប់ខ្យល់ក៏ដោយក៏ត្រូវតែងើបទៅធ្វើការដែរ។ បើខ្ញុំមិនទៅទេ ច្បាស់ជាគ្មានលុយឯណាមកចំណាយប្រចាំថ្ងៃ និងឱ្យលុយផ្ទះគេទេឱ។

Post a Comment