GuidePedia

0
UPDATE: ប្រភពព័ត៌មាន TIME បានចេញផ្សាយដំណឹងបន្ថែម នៅថ្ងៃរសៀលនេះ ឲ្យដឹងថា ក្នុងខណៈនេះ ប្រតិបត្តិការ ស្វែងរក និង ជួយសង្គ្រោះ មិនទាន់មានការវិវឌ្ឍន៍ គួរឲ្យកត់សម្គាល់នៅឡើយ ខណៈតម្រុយ នៃការបាត់យន្តហោះ AirAsia QZ8501 បានដឹងបណ្តើរៗខ្លះហើយ។
យន្តហោះដឹកអ្នកដំណើរ ប្រភេទ AirBus A320-200 មានមនុស្សលើនោះ សរុប ១៦២នាក់ បានបាត់ការទាក់ទង កាលពីព្រឹកថ្ងៃអាទិត្យនេះ ដោយមិនដឹងមូលហេតុ។ យ៉ាងណាមិញ ទើបតែមុននេះ ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានថ្លែងឲ្យដឹងថា នៅមុនពេលបាត់ការទាក់ទង យន្តហោះ QZ8501 បានស្នើរសុំ បង្វែរផ្លូវហោះហើរ ព្រោះតែអាកាសធាតុអាក្រក់ មិនអំណោយផលឡើយ។ ទោះជាយ៉ាងណា ប្រភពខាងលើ មិនទាន់អាចបកស្រាយ ឬ បន្ថែមព័ត៌មានលម្អិត អ្វីក្រៅពីនេះ នៅឡើយ ដោយគ្រាន់តែ បញ្ជាក់ថា ក្រុមជួយសង្គ្រោះ កំពុងតែប្រឹងប្រែង ស្វែងរក ឲ្យអស់ពីសមត្ថភាព។
ក្នុងនោះដែរ បើតាមសម្តីរបស់ មន្ត្រីមកពីក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ី លោក Hadi Mustofa Djuraid បានប្រាប់ដល់ Metro TV របស់សឹង្ហបុរី ឲ្យដឹងថា យន្តហោះ អាចនឹងបាត់ខ្លួន នៅទីតាំងណាមួយ ក្នុងតំបន់ កោះកាលីម៉ាន់តាន់ ភាគខាងកើតឆ្នេរសមុទ្រ សូម៉ាត្រា។ មន្ត្រីដដែល បានបន្ថែមឲ្យដឹងថា ពួកយើងទើបតែទទួលបាន សេចក្តីរាយការណ៍ ពីភ្នាក់ងារ ភូមិសាស្ត្រនិងអាកាសធាតុ ហើយបានបង្ហាញថា អាកាសធាតុ តំបន់នោះ មិនល្អនោះទេ និងអាចជាកន្លែងដែលយន្តហោះ បានបាត់ការទាក់ទង។
ទោះជាយ៉ាងណា បើតាមអ្នកជំនាញខាងគោលចរ នៅសឹង្ហបុរី លោក Mike Daniels ដែលមានបទពិសោធន៍ ៣ទស្សវត្សមកហើយនោះ បានប្រាប់ ប្រភពព័ត៌មាន ឲ្យដឹងថា ជាធម្មតា យន្តហោះតែងតែ ដូរផ្លូវហោះហើរ បើសិនជាមាន អាកាសធាតុមិនល្អ ហើយនេះជា អ្វីដែលអ្នកបើក នឹងត្រូវធ្វើ។ គាត់បានបន្ថែមថា៖ «ឥណ្ឌូនេស៊ី មិនមានបច្ចេកវិទ្យារាដា ដែលល្អបំផុត សំរាប់តាមដានអាកាសធាតុឡើយ ដូចនេះ ពួកគេគួរតែ អភិវឌ្ឍន៍ ឲ្យល្អប្រសើរជាងមុនឡើង»៕មានព័ត៌មាន UPDATE បន្ថែម Khmerload នឹងផ្សាយ បន្តបន្ទាប់ទៀត...

ព័ត៌មានមុនៗ៖

ផ្លូវហោះហើរ របស់យន្តហោះ QZ8501


តារាងជើងហោះហើរ
ប្រភព៖ ខ្មែរឡូត

Post a Comment

 
Top