GuidePedia

0
ថ្ងៃអាទិត្យ ទី២៨ ខែធ្នូ ឆ្នាំ២០១៤ ម៉ោង ១២:៥០
ខេត្ត​ព្រះសីហនុ ៖ ផ្សារ​ម៉ាត​ចំរើន​ផល ស្ថិត​នៅ​ក្រុង​ព្រះ​សីហនុ ត្រូវ​បាន​អគ្គិភ័យ​ឆេះ​បំផ្លាញ​កាល​ពី​វេលា​ម៉ោង​ជាង​១២ ថ្ងៃ​ទី​២៨ ធ្នូ ឆ្នាំ​២០១៤ ។
តាម​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​របស់​ កោះ​សន្តិភាព ប្រចាំ​ក្រុង​ព្រះ​សីហនុ បាន​រាយ​ការណ៍​ឱ្យ​ដឹង​ថា អគ្គិភ័យ​នេះ​បណ្តាល​មកពី​ផ្ទុះ​ធុង​ហ្គាស់ ។ ដែល​រហូត​មក​ដល់​ម៉ោង​១២ និង​៥០​នាទី​​នេះ​អគ្គិភ័យ​មិន​ទាន់​ត្រូវ​បាន​រលត់​ទាំង​ស្រុង​ទេ ខណ​ៈ​ពេល​ដែល​សមត្តកិច្ច​ខាង​ពន្លត់​អគ្គិភ័យ​បាន​ប្រើ​ប្រាស់​ឡាន​ទឹក​ចំនួន​៤​គ្រឿង​កំពុង​បាញ់​ពន្លត់​ ។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ តាម​សេចក្តី​រាយ​ការ​ណ៍​ព័ត៌​មាន​ជា​បឋម​ អគ្គិភ័យ​នេះ​មិន​បាន​ឆេះ​រាល​ដាល​​ដល់​ផ្ទះ​ប្រជា​ពលរដ្ឋ​ឡើយ ហើយ​ក៏​មិន​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​ ឬ​ស្លាប់​ឡើយ ។






ប្រភព៖ កោះ​សន្តិ​ភាព​

Post a Comment

 
Top