GuidePedia

0
បុរសភាគច្រើន តែងមានការបារម្ភរឿងខ្នាត អវយវៈភេទរបស់ខ្លួនឯង ព្រោះខ្លាចអវយវៈភេទមិនគ្រប់ខ្នាត ឬតូចពេក មិនអាចបំពេញចិត្ដគូសេ្នហ៍បាន។ ប៉ុន្ដែអ្នកជំនាញខាងផ្លូវភេទ បានចង្អុលបង្ហាញថា ឪខ្នាតឱ មិនសំខាន់ជាង ឪថ្វីដៃ ឬតិចនិកឱ នោះទេ ព្រោះជួនកាលបុរសខ្លះ មានអវយវៈភេទខ្នាតតូច តែក៏អាចផ្ដល់សេចក្ដីសុខ ដល់ស្ដ្រីជាគូសេ្នហ៍ ឬភរិយាបាន ព្រោះគេមានតិចនិកល្អនោះឯង។

តើខ្នាតសំខាន់យ៉ាងណា?
ទោះបីខ្នាតធំជាងធម្មតារមែងល្អជាងខ្នាតតូចក៏ពិតមែន តែក៏មិនសំខាន់រហូតដល់ថ្នាក់បុរសខ្លះមានការបារម្ភមិនសមហេតុផលនោះទេ។ តាមការសិក្សាស្រាវជ្រាវ និងស្ទាបស្ទង់អំពីខ្នាតអវយវៈភេទរបស់បុរសចំនួន៨០០នាក់ ដែលមានជាតិសាសន៍ រូបរាង បានសរុបលទ្ធផលមកថា ខ្នាតជាមធ្យមរបស់អវយវៈភេទ(លិង្គ) បុរសមានប្រវែងត្រឹមតែ១៣ស.មប៉ុណ្ណោះ ប៉ុន្ដែសម្រាប់បុរសនៅអាស៊ី អាចមានខ្នាតជាមធ្យមតូចជាងនេះទៀត។ ដូចេ្នះល្មមឱ្យបុរសៗ ដែលមានកង្វល់រឿងខ្នាតនេះល្មមធូរចិត្ដវិញបានហើយ ព្រោះតាមពិតទៅស្ដ្រីមិនបានយកចិត្ដទុកដាក់ផ្ដល់ភាពសំខាន់ទៅលើខ្នាតអវយវៈភេទនោះទេ។ សំខាន់ទៅលើតិចនិក ឬថ្វីដៃ អនុវត្ដផ្ទាល់ដែលថា អ្នកអាចនាំនាងទៅដល់ត្រើយនៃសេចក្ដីសុខបានឬអត់ប៉ុណ្ណោះ។

ចំពោះស្ដ្រីភេទក៏មានកង្វល់រឿងខ្នាតរបស់ដើមទ្រូង (សុដន់) ដែលតូចពេកដូចគ្នាដែរ រហូតដល់ស្ដ្រីខ្លះព្យាយាមគ្រប់វិធីដើម្បីធ្វើឱ្យសុដន់ធំឡើង ព្រោះនាងគិតថា បុរសៗចូលចិត្ដដោះ ឬសុដន់ដែលធំៗ ជាងសុដន់ដែលតូចសំប៉ែត។ ប៉ុន្ដែក៏មានបុរសៗមួយចំនួនមិនបានផ្ដល់ភាពសំខាន់ទៅលើខ្នាតសុដន់របស់ស្ដ្រី ដូចគ្នានឹងស្ដ្រីខ្លះមិនបានផ្ដល់ភាពសំខាន់ទៅលើខ្នាតអវយវៈភេទរបស់បុរសនោះដែរ។

ស្ដ្រីមិនសូវបារម្ភរឿងខ្នាតអវយវៈភេទបុរសនោះទេ មានស្ដ្រីភាគតិចណាស់ដែលប្រាប់ថា ខ្នាតអវយវៈភេទរបស់បុរសមានភាពសំខាន់ចំពោះនាងលើកលែងតែស្ដ្រីមិនចូលចិត្ដនិយាយរឿងនេះក៏ដោយតែតាមពិតទៅអ្វីដែលស្ដ្រីចាប់អារម្មណ៍គឺការប្រតិបត្ដិក្នុងការរួមរ័កនោះទៅវិញទេ។

គុណភាពសំខាន់ជាងបរិមាណ
តាមការស្ទាបស្ទង់ដោយការសាកសួរក្នុងចំណោមស្ដ្រី៨២នាក់ប្រាប់ថា  គុណភាពរបស់សិចមានភាពសំខាន់ចំពោះពួកនាងជាងបរិមាណ។ ពួកនាងភាគច្រើនផ្ដល់ការយល់ឃើញថា ពួកនាងមានគូសេ្នហ៍ដែលមិនសូវបានការប៉ុន្មានទេ ទាក់ទិននឹងគុណភាពរបស់សិច។ ពួកនាងប្រាប់ថា ឱ្យតែគូសេ្នហ៍របស់នាងអាចធ្វើឱ្យនាងមានសេចក្ដីសុខមិនថា ជាខ្នាតអវយវៈភេទរបស់គេប៉ុណ្ណាក៏ដោយក៏គ្មានបពា្ហាដែរ ប្រសិនបើគេចេះតិចនិកលួងលោមជម្រុញអារម្មណ៍នាងក្នុងពេលចាប់ផ្ដើមឆាករួមរ័ក និងចេះប្រើប្រាស់វាបានត្រឹមត្រូវ។

បពា្ហាដែលត្រូវកែខៃ
បុរសដែលមានអវយវៈភេទ(លិង្គ)តូច នៅពេលជួបគូសេ្នហ៍ដែលគិតចង់បបួលគ្នាឡើងគ្រែរមែងគិតខ្លាចនាងគិតថា យ៉ាងណាចំពោះអវៈយវៈភេទរបស់គេ។ តែការពិតទៅស្ដ្រីមិនសូវចាប់អារម្មណ៍មើលអវយវៈនេះទេ។ ដូចនេះនៅវេលាសំខាន់នេះអ្នក(បុរស) ត្រូវថើបនាងឱ្យសព្វផ្ទៃមុខ និង.ក រួចក៏ប្រើដៃបបោសអង្អែលរាងកាយនាង ដោះខោអាវនាងចេញថ្នមៗ រួចថើប និងពាល់តាមរាងកាយនាង។ នៅពេលនាងចាប់ផ្ដើមបិទភ្នែក និងដកដង្ហើមរាងដង្ហក់ជាសញ្ញាបពា្ជាក់ប្រាប់ថា នាងកើតអារម្មណ៍ឡើងហើយ នាងចាប់ចង់ដោះអាវរបស់បុរសជាដៃគូ។ ដូចនេះបុរសត្រូវបណ្ដោយឱ្យនាងដោះខោអាវឱ្យ ឬជួយដោះខោអាវនាងដោយមិនត្រូវកង្វល់រឿងខ្នាតអវយវៈភេទរបស់ខ្លួនឯងឡើយ។

ដំណាក់កាលចុងក្រោយ
អូសដៃនាងឱ្យស្ទាបអង្អែលតាមរាងកាយរបស់អ្នកដោយចាប់ផ្ដើមពីដើមទ្រូងបង្អូសចុះទៅក្រោមជារឿងៗរហូតដល់ក្បាលពោះ ព្រមទាំងថើបនាងជារឿយៗ និងផ្អឹបរាងកាយចូលគ្នាឱ្យស្និទ្ធ។ ព្យាយាមចាប់ដៃនាងឱ្យស្ទាបអង្អែលត្រង់ចន្លោះភ្លៅ និងបរិវេណអវយវៈសំខាន់របស់អ្នក ដើម្បីឱ្យនាងកើតអារម្មណ៍រំភើបស្រើបស្រាល ហើយបន្ទាប់មក គឺអាស្រ័យលើសមត្ថភាពរបស់អ្នកក្នុងការនាំនាងទៅដល់ឋានសួគ៌បានដល់ជាន់ទីប៉ុន្មាន។
--------------------------------- 
source: kntnews 

Post a Comment

 
Top