GuidePedia

0
ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានបញ្ជាឲ្យអាជ្ញាធរគ្រប់ខណ្ឌ ចាត់កម្លាំងសន្តិសុខ ប្រមូលសំរាម ដែលកកស្ទះពេញរាជធានី ដោយសារតែបុគ្គលិកស៊ិនទ្រី កំពុងជាប់រវល់ ធ្វើកូដកម្មដើម្បីទាមទារប្រាក់ខែ ដោយមិនបានប្រមូលអស់រយៈពេល ២ថ្ងៃកន្លងមក។
យោងតាមសេចក្តីជូនដំណឹង របស់សាលារាជធានីភ្នំពេញ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួលបាន នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤នេះ បានឲ្យដឹងថា ដោយសារកម្មករ ក្រុមហ៊ុនស៊ីនទ្រីដែលមានទាំងអ្នកបើកបរ អ្នកកើប និងអ្នកប្រមូលសម្រាម ធ្វើកូដកម្ម ទាមទារដំឡើងប្រាក់ខែ កាលពីថ្ងៃទី១៥ធ្នូ រហូតមកដល់ថ្ងៃនេះ ដោយមិនបាន ប្រមូល សម្រាមនៅតាមដងផ្លូវ និងនៅតំបន់មួយចំនួននោះ សាលាក្រុងនឹងចាត់កម្លាំងនៅតាមខណ្ឌនីមួយៗ ឲ្យចុះប្រមូលជំនួស ដើម្បីយកទៅចាក់នៅទីលាន ចាក់សំរាមដង្កោ។
សូមបញ្ជាក់ថា បន្ទាប់ពីក្រុមហ៊ុនស៊ិនទ្រី មិនបានមកប្រមូលសម្រាមនោះ បានធ្វើឲ្យសំរាម នៅតាមតំបន់មួយចំនួន បានគរជាគំនរយ៉ាងធំ ធ្វើឲ្យមានការជះក្លិនស្អុយ មករំខានប្រជាពលរដ្ឋ ដែលមានទីលំនៅក្បែរនោះ។ បច្ចុប្បន្នក្រុមស៊ិនទ្រីកំពុង ចរចាជាមួយកម្មករអំពីការដំឡើងប្រាក់ខែ បន្ទាប់ពីពួកគេបានផ្អាកការងារ ដើម្បីធ្វើកូដកម្ម៕
Source : Cambodia Page

Post a Comment

 
Top