GuidePedia

0
ភ្នំពេញ ៖ អគ្គិភ័យដ៏កំណាចមួយ នៅវេលាម៉ោង ១២និង៥០នាទី រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤នេះ បាននិងកំពុងឆេះផ្ទះប្រជាពលរដ្ឋ យ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដោយផ្លូវរថភ្លើង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ពោលនៅខាងក្រោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។
សេចក្ដីរាយការណ៍ភ្លាមៗពី កន្លែងកើតហេតុ បានឱ្យដឹងថា ភ្លើងកាន់តែឆាបឆេះយ៉ាងខ្លាំង ខណៈដែលអាជ្ញាធរនិងសមត្ថកិច្ច ព្រមទាំងប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុ ជួយអន្ដរាគមន៍យ៉ាងញាប់ដៃញាប់ជើង ។ យ៉ាងណាក៏ដោយ មិនទាន់ដឹងពីមូលហេតុ នៃអគ្គិភ័យនេះនៅឡើយទេ ៕

ប្រភព៖ Cambodia Page

Post a Comment

 
Top