GuidePedia

0
ថ្ងៃពុធ ទី១០ ខែធ្នូ ឆ្នាំ២០១៤ ម៉ោង ០៩:៣០ 
ខេត្ត​កំពង់ឆ្នាំង ៖ ជន​​ស​ង្ស័យ​​ប្រើប្រាស់​​គ្រឿង​ញៀន​២​នាក់​ ត្រូវ​​​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រឡាច​​ធ្វើការ​ចាប់ខ្លួនបាន​ កាល ពី​វេលា​​ព្រឹក​ថ្ងៃ​ទី​០៩ ​ធ្នូ ​​២០១៤ ខណៈ​​ពួក​គេ​កំពុង​​ប្រើប្រាស់​នៅ​លើ​ផ្ទះ​មួយ​​ខ្នង​​ក្នុងភូមិ​សាលា​​លេខ​៥ ឃុំ​​អូរប្ញ​​ស្សី ស្រុក​កំពង់​ត្រឡាច​។​ ​ប្រភព​បាន​ឱ្យ​​ដឹង​ថា​ ​ជន​សង្ស័យ​២​នាក់ ​១-ឈ្មោះ​អៀម សុខ​ឡេ​ង អាយុ​​២៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​​សាលា​លេខ​៥​ ឃុំ​អូរប្ញ​​ស្សី ​ស្រុក​កំពង់​ត្រឡាច និង​ម្នាក់ និង២-​​ឈ្មោះ​យឿ​ន សុធា​រ៉ា អាយុ​​១៧​ឆ្នាំ រស់នៅ​ក្នុងភូមិ-​​ឃុំ​-​​ជាមួយ​គ្នា ​។ សមត្ថកិច្ច​បានឱ្យ​​ដឹង​បន្ថែម​ទៀត​​ថា ​ឈ្មោះ​យឿ​ន សុធា​រ៉ា គឺជា​ម្ចាស់ផ្ទះ​ និង​ជា​អ្នក​ផ្តល់​ទីតាំង​ប្រើប្រាស់​គ្រឿងញៀន​ ។​ មុន​ការ​បង្ក្រាប​​​​នេះ សមត្ថកិច្ច​​​ទទួល​បាន​ព័ត៌មាន​ពី​ប្រជា​ពល​រដ្ឋ​ល្អ​ចង្អុលបង្ហាញ​កន្លែង​ប្រើ​ប្រាស់ ទើប​ឈាន​​ទៅចាប់​បាន​ទាន់​ពេលវេលា និង​ដកហូត​​ទូរ​សព្ទ័​ដៃ​១​គ្រឿង​ កាំបិត​១​ កន្ត្រៃ​១ និង​ឧបករណ៍​ប្រើប្រាស់​​គ្រឿងញៀន​មួយ​ចំនួន​ផង​ដែរ​។​ ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព

______________________
ប្រភពៈ កោះសន្តិភាព
Next
Newer Post
Previous
This is the last post.

Post a Comment

 
Top