ថ្ងៃពុធ ទី១ ខែឧសភា ឆ្នាំ២០១៣ ម៉ោង ១៤:៥៩
កាលពីថ្ងៃទី៣០ មេសា ប្រភព AFP ផ្សាយថា អាជ្ញាធរប្រទេសកូវ៉េតបាននិរទេសជនបរទេសចំនួន២១៣នាក់ ក្នុងរយៈពេល៣ថ្ងៃកន្លងមក ដោយសារប្រព្រឹត្តបទល្មើសចរាចរណ៍ធ្ងន់ធ្ងរ ដើម្បីជាផ្នែកមួយពង្រឹង និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេស ។
លោកឧត្តមសេនីយ៍ត្រី អាប់ឌុលហ្វាតតា អាល់អាលី មន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសកូវ៉េត គ្រប់គ្រងផ្នែកចរាចរណ៍បញ្ជាក់ថា កូវ៉េតបាននិរទេសជនបរទេសចំនួន២១៣នាក់ ចេញពីប្រទេស ដោយសារប្រព្រឹត្តខុសច្បាប់ចរាចរណ៍ធ្ងន់ធ្ងរ ដូចជាបើកបររថយន្តដោយគ្មានប័ណ្ណបើកបរ ប្រើរថយន្តផ្ទាល់ខ្លួនដឹកអ្នកដំណើរច្រើននាក់ មិនគោរពភ្លើងសញ្ញា ស្លាកសញ្ញាចរាចរណ៍ និងបើកបរលឿនហួសល្បឿនកំណត់ ។
លោកឧត្តមសេនីយ៍ត្រីបន្តទៀតថា ក្រសួងមហាផ្ទៃក្នុងប្រទេសធ្វើបែបនេះ ដើម្បីរឹតបន្តឹងការគោរពច្បាប់ចរាចរណ៍ និងកាត់បន្ថយឧប្បត្តិហេតុគ្រោះថ្នាក់ធ្ងន់ធ្ងរ ។ បច្ចុប្បន្នមានអ្នកស្លាប់ប្រហែលចំនួន៤០០នាក់ និងជាច្រើនពាន់នាក់ទៀត រងរបួសនៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ជារៀងរាល់ឆ្នាំនៅក្នុងប្រទេសកូវ៉េត ។ ប្រជាជនប្រទេសនេះ ដែលប្រព្រឹត្តខុសច្បាប់ចរាចរណ៍ នឹងត្រូវដកហូតរថយន្តមិនឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន និងមានករណីខ្លះត្រូវបញ្ជូនទៅតុលាការដើម្បីកាត់ទោសផងដែរ។

Post a Comment