GuidePedia

0
ថ្ងៃអង្គារ ទី១៦ ខែធ្នូ ឆ្នាំ២០១៤ ម៉ោង ១៤:០០

ខេត្តបាត់ដំបង ​៖ប្រភពពីអាជ្ញាធរ​និងក្រុមអ្នកភូមិមួយ​ចំនួនបានឲ្យដឹងថា​ លោកគ្រូពេទ្យម្នាក់​ដែលក្រុមអ្នកភូមិ​ផ្ទុកមេរោគអេដស៍ចោទថា ​ធ្លាប់បាន​ចាក់ថ្នំា​និង​ព្យាបាលនាពេលកន្លងមកនោះ ​បានរត់គេចខ្លួនហើយ​កាលពីថ្ងៃទី១៤ ធ្នូ ២០១៤ ។
ប្រភពបានបញ្ជាក់ថា​ ​លោកគ្រូពេទ្យ​ដែល​សុំមិនទាន់បញ្ចេញ​ឈ្មោះនិងបានបើកគ្លីនិក ​ក្បែរមណ្ឌល​សុខភាពឃុំរកានេះ​ ធ្លាប់បានធ្វើ​ជាគ្រូពេទ្យ​នៅជំរុំតាំង​ពីសម័យមានសង្គ្រាម ​។ ​យ៉ាងណាក៍ដោយមកដល់​​​ម៉ោង១និង៣០នាទី​រសៀថ្ងៃទី១៦​ ​ធ្នូ ២០១៤នេះ​​ មិនទាន់មានមន្រ្តី​សុខាភិបាល​​ណាបញ្ជាក់ថា ករណី​អ្នកភូមិជាច្រើន​​នាក់រស់នៅក្នុងភូមិ-ឃុំរកា​ ​ស្រុកសង្កែ​ ​ដែលរកឃើញថាមាន​ផ្ទុកមេរោគអេដស៍នោះ​​ បណ្តាលមកពីមូលហេតុ​អ្វី​​ពិតបា្រកដនោះឡើយទេ គ្រាន់តែ​មាន​​គ្រូពេទ្យ​​ខ្លះអះអាងថា​ ​អាចបណ្តាលមកពី​ការប្រើបា្រស់​​ម្ជុលចាក់ថ្នំារួមគ្នា ។
សេចក្តីរាយការណ៍​​ពីអ្នកឆ្លើយឆ្លងព័ត៌មាន​​កោះសន្តិភាព​បានបញ្ជាក់បន្ថែមទៀតថា ​មកដល់រសៀលថ្ងៃទី១៦ធ្នូ​ដដែលនេះ​ ​ក្រុមអ្នកភូមិរកាជាច្រើន​នាក់​កំពុង​បន្តពិនិត្យ​រក​មេរោគ​អេដស៍ ។
សូមបញ្ជាក់ថា​ មានការភ្ញាក់ផ្អើល​មួយ​​ ខណៈ​ប្រជាពលរដ្ឋ​​ចំនួួន​​ជាង​៤០០នាក់មកពី​ភូមិ-ឃុំផ្សេងគ្នា​​ ​​មក​ធ្វើ​តេស្ត​ឈាម​នៅ​​​ក្នុង​មណ្ឌល​​​សុខភាព​ឃុំរកា ក្នុង​ស្រុកសង្កែ​ ​ក៏បាន​ប្រទះឃើញ​​ប្រជាពលរដ្ឋ​ចំនួន​ខ្ទង់​៧០នាក់​ ​មានផ្ទុកមេរោគអេដស៍​​ នេះ​បើតាម​ការ​អះ​​អាង​​របស់ក្រុមគ្រូពេទ្យ​​​ស្រុក​​សង្កែ ។ ប្រជាពលរដ្ឋ​៧០​​នាក់ ​ដែល​ក្រុម​​គ្រូពេទ្យ​ពិនិត្យ​​ឃើញ​មាន​ផ្ទុកមេរោគអេដស៍​ ​គឺមក​ពី​ឃុំ​រកា​ទាំងអស់ ។
ប្រភព​បានឱ្យ​ដឹងថា ​​ប្រជាពលរដ្ឋ​៧០នាក់ដែល​​បាន​ដឹង​ថា​ ខ្លួន​មានផ្ទុក​មេរោគអេដស៍​នោះទាំង​ក្មេង​ ​ទាំងចាស់ ​កំលោះ ក្រមុំ ​មាន​ការ​យំ​ទួញ​សោក​យ៉ាង​ខ្លាំង ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ដទៃ​ទៀត​​ មានការភិតភ័យ​​ក៏​​​នាំគ្នា​ទៅធ្វើតេស្ត​ឈាម​​​យ៉ាងច្រើន​នៅ​ថ្ងៃទី​១៦ ធ្នូ​ ២០១៤ នេះ​ ​ខណៈ​ដែល​ការ​ធ្វើ​តេស្តឈាម​​គឺចាប់​​ផ្តើម​តាំងពីថ្ងៃទី​០៨​ ធ្នូ ​រហូតមក ។
ប្រជាពល​រដ្ឋ​ម្នាក់​បាន​ឱ្យ​កោះ​សន្តិភាពដឹងថា​ ពួកគាត់​មាន​ការផ្តោត​​ទៅលើ​គ្រូពេទ្យ​ម្នាក់​ដែល​​បើក​គ្លីនិក​ក្នុងភូមិមួយកន្លែង​​​ ​ព្រោះ​ក​ន្លង​មក​​​ ប្រជាពលរដ្ឋ​ទាំងនោះ​​​តែង​តែ​ទៅ​ព្យាបាល ​និង​ចាក់ថ្នាំនៅទីនោះរហូតមក​ ដោយគេ​សង្ស័យ​ថា ​អាច​ឆ្លងមេរោគ​តាម​រយៈ​ការ​ទៅព្យា​បាល​នៅទីនោះ ។

ប្រភពៈ កោះសន្តិភាព

Post a Comment

 
Top