GuidePedia

0
រាជធានីភ្នំពេញ ៖ ជន​សង្ស័យ​២នាក់ ត្រូវ​​ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជ​​ធានី​ភ្នំពេញ​ការិយា​ល័យ​ធ្វើការ​​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៧ព្រឹក​ថ្ងៃទី​១៥ ធ្នូ ២០១៤ ស្ថិតនៅ​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​ភ្នំពេញ​ ខណៈប៉ុនប៉ង​លក់​ដូរ​មនុស្ស​សម្រាប់​នាំ​ឆ្លង​ដែន​ (កម្ពុជា-​​ប្រទេសចិន) ។
ប្រភព​បបាន​ឱ្យ​ដឹងថា ​ជន​សង្ស័យ​ទាំង២នាក់ ១-​ឈ្មោះ​ XU XIAN DIA អាយុ​៣០​ឆ្នាំ ជន​ជាតិចិន ជា​កម្ម​ករ​សំណង់​ ស្នាក់​នៅ​​ផ្ទះ​ជួល​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែនជ័យ និង​២-​ឈ្មោះ​ហេង ហេង អាយុ​៥៣​ឆ្នាំ ជា​អ្នក​លក់កាហ្វេ ស្នាក់នៅផ្ទះ​លេខ​៣០ ផផ្លូវ​២៣១ ក្នុង​សង្កាត់​ផ្សារ​ដើមគរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។
ប្រភពបន្តថា បច្ចុប្បន្ន​ជន​សង្ស័យទាំង២នាក់​កំពុង​ធ្វើការ​សាកសួរ​នៅ​ការិយាល័យ​ និង​កសាងសំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានីភ្នំពេញ​ ។​

ប្រភពៈ កោះសន្តិភាព

Post a Comment

 
Top