GuidePedia

0
នៅ​ពេល​មនុស្សស្រី​ពេញវ័យ អូវែ​ចាប់​ផ្តើមទុំ ហើយ​អរម៉ូន​ភេទ​ញី​ក៏ចាប់​ផ្តើម​បញ្ចេញ​មក​ក្រៅ​ជា​បណ្តើរៗ​ផង​ដែរ។ ការ​មក​រដូវ​របស់​មនុស្ស​ស្រី​ជា​មធ្យម ២៨ ថ្ងៃ​ម្តង ការ​មក​រដូវ​មាន​រយៈ​ពេល ៣ ទៅ ៥ ថ្ងៃ ហើយ​ការ​មក​រដូវនេះ​មាន​បរិមាណ​ឈាម​ពី ២០ ទៅ ១២០ មីលី​លីត្រ ច្រើន​បំផុត ៥០ មីលីលីត្រ​មក​ជា​មួយ។ ការ​មក​រដូវ​ភាគ​ច្រើន​ធ្វើ​ឲ្យ​មនុស្ស​ស្រីនៅ​មិន​សុខ​ស្រួល​ឡើយ មុន​ពេល​មក​រដូវ និង​ពេល​មាន​រដូវ​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ឈឺ​ចាប់​ក្នុង​ពោះ, ឈឺ​ខ្នង, ហើម​សុដន់, អារម្មណ៏​ធុញ​ថប់។

គួរ​ងូត​ទឹក​យ៉ាង​ហោច​ណាស់​ពីរ​ដង​ក្នុងមួយ​ថ្ងៃ ហើយ​ត្រូវលាង​​សម្អាត​ខោ​ក្នុង និង​ផ្លាស់​ប្តូរ​ឲ្យ​បាន​ទៀងទាត់។ ឧស្សាហ៏​ផ្លាស់​ប្តូរ​សំឡី​អនាម័យ​ឲ្យ​បាន​ទៀង​ទាត់។ ឧស្សាហ៏​លាង​សម្អាត​ប្រដាប់​ភេទ, ខោ​ក្នុង, ផ្លាស់​ប្តូរ​សំឡី​អនាម័យ​រាល់ ៤ ទៅ ៦ ម៉ោង​ម្តង។ ក្រោយ​ពេល​ចូល​បត់​ជើង​តូច​រួច គួរ​លាង​សម្អាត​ប្រដាប់​ភេទ​នឹង​ទឹក​ស្អាត។ អ្វី​ដែល​សំខាន់​ត្រូវ​ចង់​ចាំថា​ស្បូន​មាន​ប្រព័ន្ធ​ការ​ពារ​ខ្លួន​វា ចៀស​វាង​ការ​ប្រើ​ប្រាស់​ថ្នាំសម្អាត ឬយល់​ល្អ​អ្នក​គួរ​សុំ​ការ​ណែនាំ​ពីពេទ្យ​រោគស្ត្រី។


១. ត្រូវ​រក្សា​កំដៅលើ​រាង​កាយ​ក្នុង​ពេល​មក​រដូវ

ប្រសិន​បើ​នៅ​ក្នុង​បន្ទប់​របស់​អ្នក​មាន​ម៉ាស៊ីន​ត្រជាក់ គួរតែបន្ថយ​សីតុណ្ហភាព ឬក៏ស្លៀកពាក់ឲ្យបាន​ក្រាស់ៗ​ ដើម្បី​រក្សា​កំដៅ​លើ​រាង​កាយ។



២. កុំទទួលទានភេសជ្ជៈត្រជាក់ៗ ពេលកំពុងមានរដូវ


ការ​ទទួល​ទាន​ទឹកកក​នឹង​ធ្វើ​ឲ្យ​រាង​កាយ​មាន​ក្លិន​មិនល្អ, ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រាង​កាយ។ សាកល្បង​ទទួល​ទាន​ភេសជ្ជៈ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​អ្នក​ស្រួល​ខ្លួន​ក្នុង​កំឡុង​ពេល​មក​រដូវ​ដូច​ជា៖ ភេសជ្ជៈ​ទឹក​មៀន, តែ​ដំណាប់​ក្រហម, តែ​សុខ​ភាព, ទឹក​យិន​ស៊ិន, ស្ករ​ត្នោត, ទឹក​ខ្ញី, តែ​កុលាប (ជា​ពិសេស នៅ​ពេល​អ្នក​ឈឺ​ចាប់​ក្នុង​ពោះ អ្នក​អាច​ទទួល​ទាន​តែ​កុលាប)។



៣. ទទួល​ទាន​របស់​ផ្អែមៗ​ក្នុង​ពេល​មាន​រដូវ

អ្នក​គួរ​ទទួល​ទាន​សូកូឡា, នំខេក​ព្រោះ​វា​ជួយ​ឲ្យ​រាងកាយ​មិន​សូវ​ធាត់ ហើយ​វា​ក៏អាច​ជួយ​បំបាត់​ក្លិន​មិន​ល្អ​លើរាង​កាយ​ផង​ដែរ។ អ្នក​ខ្លះ​និយាយ​ថា ការ​គិត​បែប​នេះពិត​ជា​ខុស ព្រោះ​នៅ​ពេល​មាន​រដូវ​នឹង​ធ្វើ​ឲ្យ​រាង​កាយ​ឡើង​ខ្លាញ់​ច្រើន​ជាង​មុន ក្រោយ​ពេល​មក​រដូវ​ចប់​អាច​ឡើង​ខ្លាញ់​រហូត​ដល់ ១​គី​ឡូក្រាម នេះ​ដោយ​សារ​តែខ្វះ​ជាតិ​ទឹក។ ដូច្នេះ​អ្នក​មិន​ត្រូវ​ទទួល​ទាន​ច្រើន​ពេក​ទេ​ក្នុង​កំឡុង​ពេល​កំពុង​មក​រដូវ បើ​មិន​ដូច្នេះ​ទេ​នឹង​ឡើង​ខ្លាញ់ ហើយ​កុំទទួល​ទាន​ផ្អែម​ពេក ត្រូវ​ទទួល​ទាន​ល្មមៗ បើ​មិន​ដូច្នេះ​ទេ​វា​នឹង​ទៅ​បំផ្លាញ​ផាស​របស់​ឈាម ប៉ះ​ពាល់​ដល់​រាង​កាយ។



៤. សម្រាក​ឲ្យ​បាន​ច្រើន​ក្នុង​កំឡុង​ពេល​មករដូវ

ការ​សម្រាក​បាន​គ្រប់​គ្រាន់​ពិត​ជា​សំខាន់ ការ​នឿយ​ហត់​ខ្លាំង​ពេល​កំពុង​មាន​រដូវ​អាច​បណ្តាល​ឲ្យ​ហូរ​ឈាម​កាន់​តែ​ច្រើន។



៥. ត្រូវ​ធ្វើអារម្មណ៏​ឲ្យ​ល្អ​ក្នុង​ពេល​មាន​រដូវ

ពេល​មាន​រដូវ​មនុស្ស​ស្រី​គួរចៀសវាង​ការ​មាន​អារម្មណ៏​ខឹង​មួម៉ៅ ព្រោះវា​អាច​រំខាន​ដល់​ការ​មក​រដូវ និង​ធ្វើ​ឲ្យ​មាន​ការ​ឈឺចាប់​កាន់​តែ​ខ្លាំង។



៦. កុំត្រាំ​ទឹក​អាង​ពេល​កំពុង​មាន​រដូវ

ព្រោះ​វា​ជា​ពេល​ដែល​កស្បូន​កំពុង​តែ​ចំហរ ហើយ​ម្យ៉ាង​វិញ​ទៀត​ក៏មាន​ផល​ប៉ះពាល់​ច្រើន​ពីសារ​ធាតុ​ពុល ដូច្នេះ​យល់​ល្អការ​ងូត​ទឹក​ផ្កា​ឈូក​ពិត​ជា​ល្អសម្រាប់​អ្នក។



៧. ទទួល​ទាន​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ

ក្នុង​កំឡុង​ពេល​មក​រដូវ​រយៈ​ពេល​ពីរ​បី​ថ្ងៃ​នេះ អ្នក​អាច​ទទួលទា​ន​ប្រេង​ល្ង, ថ្លើម, ព្រោះ​វា​អាច​ជួយ​បំបាត់ក្លិន​ឈាម។ ក្រៅ​ពីនេះ​អ្នក​ក៏អាច​ទទួល​ទាន​ស៊ុត​ក្រឡុក​ជា​មួយ​ទឹក​ដោះ​គោ, ស៊ុប​សណ្តែក, ស៊ុប​មៀន, បង្អែម ឬពង​ទា​កូន។ ក្រោយរយៈ​ពេល ៧​ថ្ងៃ ប្រសិន​បើ​រាង​កាយ​មាន​ក្លិន​មិន​ល្អ យូរៗ​ទៅ​អាច​បណ្តាល​ឲ្យ​រលាក​ស្បូន, មាន​ជំងឺ​ថ្លើម, រលាក​ស្បែក និង​អាច​មាន​ជំងឺ​ជា​ច្រើន​ផ្សេង​ទៀត។

ហេតុអ្វី​បានជា​មនុស្ស​ស្រី​មិន​ងាយ​កើត​ជំងឺ​ថ្លើម​ជាង​មនុស្ស​ប្រុស? ព្រោះឈាម​រដូវ​ប្រចាំ​ខែ​បាន​កម្ចាត់ និង​សម្អាត​ជាតិ​ពុល​ពី​រាង​កាយ ដូច្នេះ​ធ្វើ​មនុស្ស​តិច​ណាស់​ដែល​កើត​ជំងឺ​ថ្លើម។



៨. ត្រលប់​ទៅ​ជួប​នឹង​វេជ្ជបណ្ឌិត​ក្រោយ​ពេល​មក​រដូវ

អ្នក​អាច​ទទួល​ទាន​ស៊ុប​ឆ្អឹង​ជំនី ឬស៊ុប​មាន់ យល់​ល្អ​គួរ​បន្ថែម​ស្រាស​ចូល​បន្តិច។ ទទួល​ទាន​ជា​រៀង​រាល់​ថ្ងៃរយៈ​ពេល ៣ ទៅ ៦ ថ្ងៃ។



៩. បណ្តាលឲ្យ​កើត​មុន​ពេលមាន​រដូវ

ដោយ​សារ​រន្ធញើស​បាន​បើក​ចំហរ​ក្នុង​កំឡុង​ពេល​មាន​រដូវ ធ្វើ​ឲ្យ​ងាយ​នឹង​កើត​មុន។ ធ្វើការ​លាង​សម្អាត​មុខ កក់​សក់​អាច​បណ្តាល​ឲ្យ​ប៉ះ​ពាល់​ដល់​ចរន្ត​ឈាម។



១០. ងាយ​នឹង​ឈឺចង្កេះ​ពេល​មាន​រដូវ

មនុស្ស​មួយ​ចំនួន​នឹង​ឈឺខ្នង​ពេល​កំពុង​មាន​រដូវ ធ្វើ​ឲ្យ​ចរន្តឈាម​កើន​ឡើង និង​ឈឺចាប់​ត្រង់​ចង្កេះ។



ការ​ណែ​នាំ៖ អ្នក​អាច​លាង​សម្អាត​ប្រដាប់​ភេទ ព្រោះ​ជំងឺ​ឆ្លង​ភាគ​ច្រើន​បណ្តាល​មក​ពីបាក់​តេរី។ ជាធម្មតា ប៉ារ៉ាស៊ីត​នៅ​ក្នុងពោះ​វៀន​មិន​បណ្តាល​ឲ្យ​កើត​ជំងឺ​ឡើយ ប៉ុន្តែ​ប្រសិន​បើ​វា​ចេញ​ពីរន្ធគូថ​ចូល​ក្នុង​បំពង់​បង្ហូរ​នោម នោះ​វា​អាច​បណ្តាល​ឲ្យ​រលាក​បំពង់​បង្ហូរ​នោម។ ដូច្នេះ​ត្រូវ​ប្រើ​ក្រដាស​អនាម័យ​ជូត​សម្អាត​ពី​មុខ​ទៅ​ក្រោយ​ដើម្បី​ចៀស​វាង​ការ​ឆ្លង​រោគ​ដល់​ស្បូន។ ប្រសិន​បើប្រើ​ប្រាស់​ឧបករណ៏​បាញ់​លាង ត្រូវ​លាង​សម្អាត​គូទ​ដោយ​ប្រុង​ប្រយ័ត្ន៕



ដោយ៖ ដារ៉ា



ប្រភព៖ មង្គលការ

Post a Comment

 
Top