ទឹកឃ្មុំ និងទឹកដោះគោមានអត្ថប្រយោជន៏ជាច្រើនដល់មនុស្ស។ ទឹកឃ្មុំ និងទឹកដោះគោមានគ្រឿងផ្សំដែលអាចជួយពង្រឹងដល់ស្បែកមុខ និងលូតលាស់បានល្អ។ ម្យ៉ាងទៀតម៉ាស់បិតមុខទឹកឃ្មុំ និងទឹកដោះគោក៏ផ្តល់អត្ថប្រយោជន៏ដល់ស្បែកផងដែរ។ ចង់ដឹងទេថា តើទឹកឃ្មុំ និងទឹកដោះគោអាចផ្តល់អត្ថប្រយោជន៏អ្វីខ្លះដល់ស្បែក? ទឹកឃ្មុំ និងទឹកដោះគោក៏អាចយកមកទទួលទានបានដែរ។ វាផ្តល់អត្ថប្រយោជន៏ជួយដល់ប្រព័ន្ធ និងមុខងារក្នុងរាងកាយឲ្យដំណើរការបានល្អ។
ខាងក្រោមនេះជាអត្ថប្រយោជន៏មួយចំនួននៃទឹកឃ្មុំ និងទឹកដោះគោចំពោះស្បែក។ ក្រៅពីអាចជួយការពារភាពចាស់ជ្រីវជ្រួញ តែវាក៏អាចជួយព្យាបាលមុន និងជួយឲ្យគេងលក់ស្រួល។

នៅពេលអ្នកបិតម៉ាស់ទឹកឃ្មុំ និងទឹកដោះគោ វាអាចជួយសម្អាតផ្ទៃមុខរបស់អ្នកបានភ្លាមៗ។ វាមានផ្ទុកនូវសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ជួយដល់រាងកាយរបស់អ្នក។ វាក៏អាចជួយឲ្យមុខអ្នកស្រស់ស្រាយ ក្រោយពេលហត់នឿយពីការងារ ឬក្រោមពន្លឺព្រះអាទិត្យ។ លើសពីនេះទៀត វាអាចជួយកម្ចាត់ស្បែកខ្មៅចេញពីផ្ទៃមុខ។

ប្រសិនបើពេលនេះអ្នកកំពុងប្រឈមមុខនឹងបញ្ហាភាពចាស់ ហើយស្បែកកាន់តែជ្រីវជ្រួញ ម៉ាស់បិតមុខទឹកឃ្មុំ និងទឹកដោះគោអាចជួយដល់អ្នកបាន។ លាយទឹកឃ្មុំ និងទឹកដោះគោបញ្ចូលគ្នាក្នុងបរិមាណស្មើគ្នា ហើយលាបលើផ្ទៃមុខរបស់អ្នក។

បន្ទាប់ពីហត់នឿយនឹងការងារពេញមួយថ្ងៃ ព្យាយាមទទួលទានល្បាយទឹកឃ្មុំ និងទឹកដោះគោធម្មជាតិ។ ក្រៅពីផ្តល់អត្ថប្រយោជន៏ចំពោះស្បែក វាក៏អាចជួយឲ្យអ្នកគេងបានលក់ស្រួលផងដែរ។ មានន័យថា វាមិនធ្វើឲ្យភ្នែកខ្មៅ និងសុខភាពល្អសម្រាប់ព្រឹកថ្ងៃស្អែក។

ប្រសិនបើអ្នកមានបញ្ហាមុខមុន គួរសាកល្បងប្រើល្បាយទឹកឃ្មុំ និងទឹកដោះគោ។ យកវាមកលាបលើផ្ទៃមុខ ហើយត្រូវឧស្សាហ៏ធ្វើបែបនេះឲ្យបានទៀងទាត់។ ម៉ាស់បិតមុខទឹកឃ្មុំ និងទឹកដោះគោអាចផ្តល់ភាពអស្ចារ្យដល់ស្បែក ជួយព្យាបាលមុខមានមុន។

រដូវរងារបានមកដល់ ហើយមនុស្សជាច្រើនអាចជួបនឹងបញ្ហាប្រេះបបូរមាត់។ សាកល្បងផ្តល់ភាពសំណើមដល់បបូរមាត់ ដោយការប្រើល្បាយទឹកឃ្មុំ និងទឹកដោះគោ។ នៅពេលអ្នកប្រើវាបានទៀងទាត់ នោះអ្នកនឹងអាចជាសះស្បើយពីការប្រេះបបូរមាត់បានឆាប់។

នេះជាអត្ថប្រយោជន៏សំខាន់មួយរបស់ទឹកឃ្មុំ និងទឹកដោះគោ។ គេនិយាយថា វាអាចបំបាត់ស្លាកស្នាមរបស់ជំងឺអុតធំបាន។ អ្នកត្រូវឧស្សាហ៏ប្រើវាជាប្រចាំដើម្បីទទួលបានលទ្ធផលល្អ៕
ដោយ៖ ដារ៉ា
ប្រភព៖ មង្គលការ
Post a Comment