នៅក្នុងសង្គមយើងបច្ចុប្បន្នបុរសៗភាគច្រើនតែងតែនិយាយថា “សង្សារដែល គេសេពគប់ រាប់រកគ្នារហូតមកនោះ ដោយសារតែគេស្រលាញ់ ប៉ុន្តែបើឲ្យគេរៀបការជាមួយនារីនោះធ្វើជាប្រពន្ធវិញ ប្រហែលជាលំបាកបន្តិច” ។តើមានមូលហេតុអ្វីខ្លះដែលធ្វើឲ្យពួកបុរសៗមិនអាចរៀបការជាមួយនារីជាសង្សារបានដូច្នេះ? នៅក្នុងថ្ងៃនេះ LookingTODAY និងបង្ហាញទង្វើមិនល្អ៩យ៉ាងរបស់នារីដែលធ្វើឲ្យបុរសមិនអាចរៀបការជាមួយបាន៖
១. នារីដែលមិនចូលចិត្តធ្វើការងារ មិនចូលចិត្តរៀនសូត្រ ធ្វើអ្វីយឺតយាវ គ្មានបានការម្យ៉ាងសោះ
បើទោះជាបុរសនោះ មានអាយុជាង៣០ឆ្នាំ ប្រហែលជាធុញទ្រាន់ នឹងការរៀបការ បានលឿនដូចគ្នាដែរ ប្រសិនបើនារី ដែលខ្លួនស្រឡាញ់ មិនចេះធ្វើអ្វីម្យ៉ាងសោះនោះ មិនដឹងរឿងអ្វីគួរ ហើយរឿងអ្វីមិនគួរ គិតតែធ្វើខ្លួនតែមួយមុខ ។
២. នារីដែលមិនចេះគោរព ឱនលំទោន និងគ្មានមាយាទ
មានន័យថា ត្រឹមបុរសជាសង្សារនាងអាចទទួលយកបាន ប៉ុន្តែគ្រួសារទាំងមូល នាងទទួលយកមិនបាន ហើយប្រើសម្តីមិនសមរម្យ គិតតែរឿងផ្ទាល់ខ្លួន មិនគិតពីសុខទុក្ខគ្រួសារទាំងមូល។
៣. នារីដែលចូលចិត្ត និយាយកាត់សម្តីគេឯង និងប្រើពាក្យពេចន៍ មិនពិរោះពិសារ
វាជាចរិកលក្ខណៈមួយ ដែលបង្ហាញពីភាពគ្មានសីលធម៌ ដូចកូនក្មេងមិនដឹងក្តី និយាយមិនដឹងពេលវេលា កាលៈទេសៈ ជាពិសេសនិយាយ ទ្រគោះបោះបោក។
៤. នារីដែលគេចវេស ពីការជជែកគ្នាឲ្យដឹងរឿង ក្រោយពេលឈ្លោះប្រកែកគ្នា
បុរសគិតថា ក្រោយពេលរៀបការ ជាប្តីប្រពន្ធហើយ តែងតែមានរឿង ឈ្លោះប្រកែកគ្នា បន្តិចបន្តួចដោយសារ កត្តាអ្វីម្យ៉ាងជាក់ ជាមិនខាន ដូច្នេះបើនារីទាំងឡាយណា ដែលគាត់គេចវេស មិនចេះជជែកគ្នា ឲ្យដឹងរឿងរាវពិប្រាកដកនោះទេ វាអាចនឹងបណ្តាលឲ្យជីវិត ប្តីប្រពន្ធប្រេះឆាបាន ។
៥. នារីដែលមានអារម្មណ៍ ប្រែប្រួលញឹកញាប់ និងខ្លាំងក្លាពេក
អារម្មណ៍ដែលប្រែប្រួលខ្លាំង ធ្វើឲ្យបុរសមិនអាចស៊ូទ្រាំ និងមិនហ៊ានរៀបការ ជាមួយបាន ជាពិសេសនៅពេលនារី ម្នាក់នោះខឹងអ្វីម្យ៉ាង នាងប្រែប្រួលដូចជា មនុស្សផ្សេងម្នាក់ទៀត ដូចកម្រោលចូល ប្រៀបបានទៅនឹងមនុស្ស ខ្វះការអប់រំ ខឹងមិនដឹងរឿងជាដើម ។
៦.នារីដែលរស់នៅក្នុង បន្ទប់ស្មោគរោគ គ្នានសណ្តាប់ធ្នាប់
ជាប្រភេទនារីដែលមិនអាចក្លាយជាមេផ្ទះល្អបាន បុរសៗគិតពីសភាព ក្រោយពេលរៀបការរួច តើនារីម្នាក់នោះ អាចសំអាត់ផ្ទះ សម្ភារ មើលថែរកូនៗ របស់គេបានល្អឬអត់។
៧. នារីដែលគ្មាន ប្រាក់សន្សំហើយ ជាប់ជំពាក់បំណុលគេ (មិនចេះគ្រប់គ្រង ការចាយវាយ)
បុរសគិតថានារីបែបនេះ មិនអាចគ្រប់គ្រង់ប្រាក់កាក់ ចាយវាយក្នុងផ្ទះបានទេ ព្រោះមិនចេះសន្សំសំចៃ និងប្រើប្រាស់លុយកាក់ ឲ្យចំគោលដៅចំបាច់ នៅក្នុងគ្រួសារ។
៨. នារីដែលមិនចេះស្វែង យល់ស្ថានការ ឬ កាលៈទេសៈ
នារីជំពូកនេះមិនអាចចុះសម្រុងជាមួយ និងសាច់ញាតិបងប្អូន អ្នកជិតខាងបានឡើយព្រោះនាង មិនបានស្វែងយល់ពីការងាររាក់ជ្រៅ នៅក្នុងស្ថានភាពមួយ ដែលបានកើតឡើង នៅក្នុងជីវិតប្រចាំថ្ងៃ ក៏ជានៅក្នុងគ្រួសារ មួយហើយ អាចបង្កឲ្យមើលមុខគ្នា មិនត្រង់ ។
៩. នារីដែលនិយាយថាខ្លួន មិនចេះធ្វើម្ហូបហើយ មិនខ្វល់ពីការចំអិនអាហារ
បើទោះនារីដែលខ្លួនស្រឡាញ់មិនចេះធ្វើម្ហូបក៏មិនថ្វី ឲ្យតែមានចិត្តចង់ចេះធ្វើម្ហូបនោះក៏ធ្វើឲ្យបុរស ជាសង្សារឬស្វាមី មានការសប្បាយ រីករាយនៅក្នុងចិត្តដែរ ។ ប៉ុន្តែបើមិនខ្វល់ពីការ ចំអិនម្ហូបទៀតនោះ ធានាថាគ្នានបុរសណា អាចរស់នៅជាមួយនារី ប្រភេទនេះ បានឡើយ ៕
ប្រភពៈ Khmer Press
Post a Comment