រាជធានីភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង ធ្វើអំពីឈើលើ ថ្មក្រោម ស្ថិតនៅផ្ទះលេខ៧២៤ ក្រុមទី៦ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវបានអគ្គិភយ័មួយឆេះបំផ្លាញអស់ទាំងស្រុង កាលពីវេលាម៉ោងប្រមាណ ២និង៣០នាទីរសៀលថ្ងៃទី២១ ខែធ្នូ ដោយសារឆ្លង ចរន្តអគ្គិសនី។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅ ម៉ោងកើតហេតុខាងលើនោះ ស្រាប់តែមានផ្សែងហុយចេញ ពីផ្ទះរបស់ស្ត្រីឈ្មោះ ឱ អ៊ឹម អាយុ៤៩ឆ្នាំ មុខរបកម្មការ នីនៅរោងចក្រ ពេលនោះបង្កឲ្យមានការភ្ញាក់ ផ្អើលដល់សមត្ថកិច្ច និងអាជ្ញាធរ មូលដ្ឋាន ដើម្បីចេញ ទៅជួយអន្តរាគមន៍។ ភ្លាមៗនោះ នាយរងការិយាល័យ ពន្លត់ និងបង្កាគ្រោះ អគ្គិភ័យ រាជធានីភ្នំពេញ លោក ព្រហ្ម យ៉ត បានបញ្ជូន រថយន្ត បាញ់ ពន្លត់ភ្លើង ទៅកាន់កន្លែងកើតហេតុ ចំនួន២គ្រឿង រហូតបាញ់រលត់ ទាំង ស្រុងតែម្តង ដោយមិនបណ្តាលឲ្យរីករាលដាល ដល់ផ្ទះ ប្រជាពលរដ្ឋ នៅក្បែរនោះឡើយ។
នៅក្នុងហេតុការណ៍ខាងលើនេះ គេសង្កេត ឃើញលោក ចៅសង្កាត់ស្ទឹងមានជ័យ លោក សេង សាញ់ និងអធិការនគរបាល ខណ្ឌមានជ័យ លោក តេង ទីណូ ក៏បានទៅជួយអន្តរាគមន៍ផងដែរ។
ប្រភព៖ សម្លេងសារព័ត៌មានសេវី
Post a Comment