ខេត្តកំពង់ឆ្នាំង៖ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកបរិបូរណ៌ធ្វើការឃាត់ខ្លួនបន្ទាប់ពីមានបណ្តឹងរបស់អ៊ុំស្រីក្មេងរងគ្រោះក្នុងករណីរំលោភសេពសន្ថវៈដែលបានប្រព្រឹត្តមកលើកូនស្រីបង្កើតរបស់ខ្លួនក្នុងពេលទៅកាប់ឈើនៅក្នុងព្រៃ។
ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួននេះឈ្មោះញឹក ស៊ីណាន អាយុ៣១ឆ្នាំ រីឯក្មេងស្រីរងគ្រោះឈ្មោះឡ ស ប អាយុ១៣ឆ្នាំ។ គ្រួសារនេះមានទីលំនៅក្នុងភូមិបុស្សមាស ឃុំពពេល ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលស្រុកបរិបូរណ៌ បានបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ ជនសង្ស័យជាឪពុកបាននាំកូនស្រីដែលជាជនរងគ្រោះ ទៅកាប់ឈើក្នុងភូមិសាស្ត្រភូមិទានព្រៃ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិសាត់ ។
នៅក្នុងថ្ងៃយប់កើតហេតុជនសង្ស័យដែលត្រូវជាឪពុក នឹងឃើញចង់រួមភេទក៍ស្រាប់តែចូលទៅចាប់កូនស្រីបង្កើតរបស់ខ្លួនរំលោភរហូតបានសម្រេចតែម្តង។ ក្រោយពីត្រឡប់មកដល់ផ្ទះវិញ កូនបង្កើតដែលជាក្មេងស្រីរងគ្រោះបានរៀបរាប់រឿងឪពុកចាប់រំលោភខ្លួន ប្រាប់ទៅម្តាយអោយបានដឹង តែពេលនោះម្តាយមិនជឿនឹងសម្តីកូនស្រីនោះទេ ។ ដោយសារតែម្តាយមិនជឿ ក្មេងស្រីរងគ្រោះក៍ទៅប្រាប់អុំស្រីបង្កើតរបស់ខ្លួនម្នាក់ទៀត ក្រោយពីបានដឹងរឿងនេះហើយ អ៊ុំស្រីក្មេងរងគ្រោះបានប្រាប់ទៅ អាជ្ញាធរ និងបានដាក់ពាក្យប្តឹងទៅសមត្ថកិច្ច ។
នៅថ្ងៃទី២២ខែធ្នូ ឆ្នាំ២០១៤ ជនសង្ស័យក៍ត្រូវសមត្ថកិច្ចឃាត់ខ្លួនសាកសួរ និងបានកសាងសំណុំរឿងបញ្ជូនបន្ត មកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់ ៕
- ប្រភពពីនគរវត្ត
Post a Comment