GuidePedia

0
​ គ្រូពេទ្យ​ភូមិ​រកា​ ឃុំ​រកា​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ គឺ​លោក​ យ៉ែ​ម​ ជ្រិ​ន​ អាយុ​៥៥​ឆ្នាំ​ ដែល​ជា​គ្រូពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ​នោះ​ ត្រូវ​បាន​តុលាការ​សាលាដំបូង​ខេត្តបាត់ដំបង​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ ​ជា​បណ្តោះអាសន្ន​រួច​ហើយ​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​ដោយ​មាន​អំពើ​ឃោរឃៅ​ ក្នុង​សំណុំរឿង​ឆ្លង​រីក​រាលដាល​ជំងឺអេដស៍​ដល់​អ្នក​ភូមិ​ទាំង​ចាស់​ ទាំង​ក្មេង​ ទាំង​ព្រះសង្ឃ​ ទាំង​គ្រ​ហស្ត​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ ដែល​ជា​បទល្មើស​តម្រូវ​ឲ្យ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ តាម​បញ្ញត្តិ​មាត្រា​២០៥​នៃ​ក្រមព្រហ្មទណ្ឌ​ ខណៈ​ជន​រង​គ្រោះ​ដែល​មានការ​ឆ្លង​មេរោគ​អេ​ដស៍​ដោយ​មិនដឹង​ខ្លួន​នោះ​មាន​ អារម្មណ៍​តក់ស្លុត​ និង​ឈឺចាប់​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង​ ។​

​ តាម​របាយការណ៍​របស់​សមត្ថកិច្ច​ប៉ូលិស​ឲ្យ​ដឹង​ថា​ លោកគ្រូ​ពេទ្យ​ប្រចាំ​ភូមិ​រកា​ឈ្មោះ​ យ៉ែ​ម​ ជ្រិ​ន​ បាន​ប្រាប់​សមត្ថកិច្ច​អំពី​ការ​ប្រើប្រាស់​សឺ​រ៉ាំ​ង​ និង​ម្ជុល​ដដែលៗ​ចាក់​ថ្នាំ​ឲ្យ​អ្នកជំងឺ​ជា​ច្រើន​នាក់​មែន​ តែ​លោក​មិន​បានដឹង​ថា​ ក្នុង​ចំណោម​អ្នកជំងឺ​ដែល​ទទួល​បានការ​ព្យាបាល​នោះ​មាន​អ្នកជំងឺ​រូប​ណា​ ផ្ទុកមេរោគ​អេ​ដស៍​នៅ​ក្នុង​ខ្លួន​ទេ​ ។​
​ ក្រុម​អ្នក​ច្បាប់​ឯករាជ្យ​ និង​អ្នក​តាមដាន​ដំណើរការ​វិស័យ​សុខភាព​សាធារណៈ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ បើ​យោង​តាម​ចម្លើយ​សារភាព​របស់​លោកគ្រូ​ពេទ្យ​ភូមិ​ យ៉ែ​ម​ ជ្រិ​ន​ អាច​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា​ ជា​កំហុសឆ្គង​ប្រកបដោយ​ភាព​ខ្ជីខ្ជា​គ្មាន​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ​ យ៉ែ​ម​ ជ្រិ​ន​ ក្នុង​ការ​ព្យាបាល​ជំងឺ​អ្នក​ភូមិ​ និង​ម្យ៉ាងទៀត​ លោកគ្រូ​ពេទ្យ​ប្រចាំ​ភូមិ​រូប​នេះ​គ្មាន​អាជ្ញាប័ណ្ណ​ទទួលស្គាល់​ពី​ ក្រសួងសុខាភិបាល​ ឬ​ពី​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង​ផង​ ទើប​អាច​ក្លាយជា​មូលហេតុ​សង្ស័យ​ថា​ បង្ក​ឲ្យ​មានការ​ផ្ទុះ​ឆ្លង​រីក​រាលដាល​មេរោគ​អេ​ដស៍​ដល់​អ្នក​ភូមិ​ជាង​១០០ ​នាក់​ ក្នុង​ចំណោម​អ្នក​ភូមិ​ដែល​បាន​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេ​ដស៍​ ។​
​ សំណួរ​មួយ​ដែល​ត្រូវ​ចោទសួរ​ដែរ​ថា​ ក្រៅពី​ការ​ផ្តន្ទាទោស​ទៅ​លើ​លោកគ្រូ​ពេទ្យ​ភូមិ​ យ៉ែ​ម​ ជ្រិ​ន​ ប្រសិនបើ​គ្រូពេទ្យ​រូប​នេះ​មានការ​ធ្វេសប្រហែស​ក្នុង​ការ​ព្យាបាល​ជំងឺ​ដល់ ​អ្នក​ភូមិ​រកា​មែន​នោះ​ តើ​មាន​នរណា​ផ្សេង​ទៀត​ដែល​ត្រូវ​ទទួលខុសត្រូវ​ក្នុង​ហេតុការណ៍​ផ្ទុះ​ឆ្លង​ រីក​រាលដាល​មេរោគ​អេ​ដស៍​ដល់​អ្នក​ភូមិ​រកា​ស្ទើរតែ​ទាំងមូល​ ខណៈ​លោកគ្រូ​ពេទ្យ​ភូមិ​ យ៉ែ​ម​ ជ្រិ​ន​ គ្មាន​អាជ្ញាប័ណ្ណ​ តែ​អាច​បើក​កន្លែង​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​អ្នក​ភូមិ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ ?
​ តើ​មន្ត្រី​ពាក់ព័ន្ធ​នឹង​វិស័យ​សុខាភិបាល​ ទាំង​ក្រសួង​ ទាំង​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង​ ទាំង​ការិយាល័យ​សុខាភិបាល​ប្រតិបត្តិ​ស្រុក​សង្កែ​ ត្រូវ​តែ​រួចខ្លួន​គេច​ផុត​ពី​ការ​ទទួលខុសត្រូវ​ក្នុង​សោកនាដកម្ម​នៃ​ការ​ ឆ្លង​រីក​រាលដាល​មេរោគ​អេ​ដស៍​ដល់​អ្នក​ភូមិ​រកា​ទាំង​អយុត្តិធម៌​មែន​ឬទេ​ ?​ ៕​
Yem-Chrin-Fett

Post a Comment

 
Top