GuidePedia

0
រាជធានី​ភ្នំពេញ ៖ យុវ​ជន ២​​នាក់ ត្រូវ​បាន​​ប្រ​ជា​ពល​រដ្ឋ នាំ​គ្នា​​ព្រួត​​វាយ​​ទ្រ​ម​ខ្លួន ក្នុង​ខ​ណៈ​ដែល​​ពួក​គេ បាន​ធ្វើ​​ស​កម្ម​ភាព ឆក់​​កា​បូប​ស្ពាយ ពី​​សិស្ស​ស្រី​​ម្នាក់​បាន​ស​ម្រេច តែ​​ដោយ​​សារ​ជិះ​​ម៉ូតូ​​គេច​​មិន​​រួច ក៏​ត្រូវ​​ប្រ​ជា​ពល​រដ្ឋ ដេញ​ចាប់​បានព្រួត​វាយ​មួយ​ដៃ​មួយ​ជើង ឡើង​ទ្រមខ្លួន ទើប​ប្រគល់ជូន​ប៉ូលិស ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ កាលពី​វេលា​ម៉ោង ៥​និង​១០ នាទី ល្ងាច​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​ខារ៉ាអូខេ ឡឺ​វេស ផ្លូវ​លេខ​២៣០ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក​។​
​សង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ទី​១. ឈ្មោះ ប្រាក់ ឆៅ​វលី​ត ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ​សន្តិសុខ ស្នាក់​នៅផ្ទះ​លេខ​៤D ផ្លូវ​លេខ​៣ សង្កាត់​ដង្កោ ខណ្ឌដង្កោ ជា​អ្នកជិះ​ពីក្រោយ ធ្វើ​សកម្មភាព​ឆក់​។ ជនសង្ស័យ​ទី​២. ឈ្មោះ ឡាយ ប៊ុន​ថៃ ភេទ​ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៧A ផ្លូវ លេខ​២៥១ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ជា​អ្នកបើកបរ​ម៉ូតូ ធ្វើ​សកម្មភាព​។ ចំណែក​ជនរងគ្រោះ មានឈ្មោះ ជួប ស្រី​ពេជ្រ ភេទ​ស្រី អាយុ ១៧​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ ជាស៊ីម សន្ធរម៉ុក ស្នាក់​នៅផ្ទះ​លេខ​១៦៩ ផ្លូវ​លេខ​២០០៤ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​ម៉ាក FINO ពណ៌​ខ្មៅ​លា​យស មិនទាន់មាន​ស្លាក​លេខ ចេញពី​សាលារៀន ជាស៊ីម សន្ធរម៉ុក ក្នុង​គោលបំណង ត្រឡប់ទៅផ្ទះ​វិញ លុះ​មកដល់​ចំណុចកើតហេតុ ក៏​ស្រាប់​តែមាន​ជនសង្ស័យ ២​នាក់ ជិះ​ម៉ូតូ​ម៉ាក​និក ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CQ 0013 មួយគ្រឿង មកពី​ក្រោយ ហើយ​បានធ្វើ​សកម្មភាព ឆក់​កាបូបស្ពាយ​ដែល​ជនរងគ្រោះ ដាក់​នៅ​ពីមុខ បណ្ដាល​ឲ្យ​ដួល​ម៉ូតូ ជនរងគ្រោះ​។ ចំណែក​ជនសង្ស័យ ទាំង ២​នាក់ ក៏បាន​ជិះ​ម៉ូតូ​គេចខ្លួន ជាមួយនឹង​កាបូប ក៏ត្រូវ​ត្រូវ​ប្រជាពលរដ្ឋ តាម​ចាប់បាន​ស្វាគមន៍ ម្នាក់​មួយ​ដៃ​មួយ​ជើង រហូត​ទ្រមខ្លួន ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច ចាត់ការ​តាមផ្លូវ​ច្បាប់​៕
Wat 161236Wat 161235
ប្រភពពី វត្តភ្នំ

Post a Comment

 
Top