ថ្ងៃព្រហស្បត្ត៏ ទី១១ ខែធ្នូ ឆ្នាំ២០១៤ ម៉ោង ០៩:៣៥
ខេត្តកំពង់ស្ពឺ ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ បានបើកប្រតិបត្តិការបង្ក្រាបការចែកចាយគ្រឿងញៀន ដោយដកហូតបានថ្នាំញៀន១កញ្ចប់ធំ, ឧបករណ៍សម្រាប់ជក់, ម៉ូតូ១គ្រឿង និងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ កាលពីវេលាម៉ោង០៤ និង៣០នាទីរសៀលថ្ងៃទី១០ ធ្នូ ២០១៤ ស្ថិតចំណុុចភូមិគោកចារ ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះសុត ឃុននី អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិគង់លិង្គ ឃុំព្រៃក្រសាំង ស្រុកឧដុង្គ និងម្នាក់ទៀតឈ្មោះសឹម ប៊ើរី អាយុ៣៤ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំជាមួយគ្នា ។
ប្រភពបន្តថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថា ពួកគេពិតជាមានលាក់ទុកថ្នាំញៀនសម្រាប់លក់ និងចែកចាយពិតប្រាកដមែន ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព

Post a Comment