ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយ រថយន្តហាយប្រីត បើកដោយបុរសស្រវឹង បុក បុរស៣នាក់បងប្អូន ជិះម៉ូតូមួយគ្រឿង ពេញទំហឹង បណ្តាលឱ្យ បុរស ជិះម៉ូតូទាំង៣នាក់ផ្លោង ធ្លាក់ទៅលើ ថ្នល់រងរបួសធ្ងន់ ចំណែកម៉ូតូត្រូវរថយន្តបុកកិនអូស ទៅជាមួយ បានប្រហែល ជាងមួយ គីឡូម៉ែត្រ ក៏ធ្លាក់ចេញពីរថយន្ត ហើយអ្នកបើកបររថយន្តដឹងថា បុរសរងគ្រោះនៅផ្ទះក្បែរខ្លួន ប្រហែលជាបើក រថយន្តគេចមិនរួច ក៏បានបើករថយន្ត ថយក្រោយទាំងបែកកញ្ចក់ មុខក្រោយមក ដល់កន្លែង កើតហេតុ វិញ រួចនាំគ្នាបើកទ្វាររថយន្ត រត់គេចបាត់អស់ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១០ និង ៣០នាទីយប់ ថ្ងៃទី ៩ ធ្នូ២០១៤ នៅចំណុចមុខ ប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីកែវ ស្ថិតតាម បណ្តោយផ្លូវ ជាតិលេខ៥ ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៧ ខណ្ឌឬស្សីកែវ ។
នគរបាលមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់ បងប្អូនបានជិះម៉ូតូម៉ាក PULZZA មួយគ្រឿងពណ៌ លឿង ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CN-8233 បានជិះឌុបគ្នា ចេញពីផ្ទះដោយ ធ្វើដំណើរតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ ចំណុចកើតហេតុ ក៏ត្រូវ រថយន្ត កាមរី ហាយប្រ៊ីត ពណ៌ស្លែរមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2V-8546 ជិះដោយបុរស ចំណាស់ ៥នាក់ ចេញពីហូបការគេ និងបានបើកបរ ក្នុងស្ថានភាពស្រវឹង តាមផ្លូវជាតិ លេខ៥ ក្នុងទិសដៅ ស្របគ្នា បានជ្រុលចង្កូតមកបុក ពីក្រោយម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាលឱ្យ បុរសជិះម៉ូតូ ទាំង៣នាក់ ផ្លោងធ្លាក់ទៅលើថ្នល់ រងរបួសធ្ងន់ ចំណែកម៉ូតូត្រូវ រថយន្តបុក កិនអូស ទៅជាមួយបានប្រហែល ជាងមួយគីឡូម៉ែត្រក៏ធ្លាក់ម៉ូតូចេញពីរថយន្ត។ អ្នកបើកបររថយន្តដឹងថា បុរសរងគ្រោះ នៅផ្ទះក្បែរខ្លួន ហើយប្រហែលជាបើករថយន្ត គេចមិនរួចក៏បានបើករថយន្ត ថយក្រោយ ទាំងបែកកញ្ចក់មុខក្រោយ មកដល់កន្លែងកើតហេតុវិញ រួចនាំគ្នា បើកទ្វាររថយន្ត រត់គេចបាត់អស់ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានគេបញ្ជូន ទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែករថយន្តបង្ក និង ម៉ូតូរបស់ជនរងគ្រោះ ត្រូវ សមត្ថកិច្ចធ្វើការវាស់វែង រួចយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយ គ្នានិតិវិធីច្បាប់ ៕
ប្រភពៈ ដើមអម្អិល
Post a Comment