GuidePedia

0
ព្រះសីហនុៈ នៅវេលាម៉ោង ១២ និង៣០នាទី មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយ បានកើតឡើង នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៨៨-១៨៩ ស្ថិតក្នុងភូមិ ទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់។
រថយន្តបង្កដោយខ្លួនឯង ម៉ាកលុច្សស៊ីស ពណ៍ខ្មៅ ពាក់ស្លាកលេខ2R-4085 បើកក្នុងទិសដៅពីភ្នំពេញ ទៅ ខេត្តព្រះសីហនុ  រងរបួសធ្ងន់ស្រាល ចំនួន៤នាក់(ជាស្ត្រីទាំងអស់)  បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាកព្យាបាលជំងឺ នៅគ្លីនិកឯកជន។
ជនរងគ្រោះទាំង៤នាក់ រួមមាន ១ឈ្មោះ ហូ ម៉ាណាវី ភេទស្រី អាយុ២៤ មានទីលំនៅភ្នំពេញ រងរបួសស្រាល អ្នកបើកបរ ២ឈ្មោះ ហួ រតនា ភេទស្រី អាយុ១៦ឆ្នាំ រងរបួសធ្ងន់ ជាអ្នករួមដំណើរ ៣ឈ្មោះ ម៉ូ នីតា ភេទស្រី អាយុ២៤ឆ្នាំ រងរបួសធ្ងន់ ជាអ្នករួមដំណើរ ៤ឈ្មោះ សុភាព ភេទស្រី អាយុ២៨ឆ្នាំ រងរបួសធ្ងន់ ជាអ្នករួមដំណើរ៕

Post a Comment

 
Top