GuidePedia

0

​ខេត្ត​ព្រៃវែង ៖ មានរឿង​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​ទីប្រជុំជន​អ្នក​លឿង កាលពី​ល្ងាច​ថ្ងៃ​ទី២២ ​ធ្នូ ២០១៤ ដែល​​​ធ្វើ​ឱ្យអ្នកស្រុក​នាំ​គ្នា​ទៅ​ចោមរោម​មើល​យ៉ាង​កកកុញ ដោយសារតែ​សាកសព​ស្ត្រី​ម្នាក់​​រស់​ឡើង​វិញ ​បន្ទាប់​ពី​បាន​ស្លាប់​អស់​រយៈពេល១​ថ្ងៃ​១​យប់​ហើយ​នោះ​។

ស្ត្រី​ដែល​ស្លាប់​ហើយ​រស់​ឡើង​វិញ​នោះ​មានឈ្មោះ ចាន់ ស្រីរ​ត្ន័ អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ម្តុំ​ផ្សារ​ដី​ហុយ រាជធានី​ភ្នំពេញ និង​មានស្រុក​កំណើត​ក្នុងភូមិ​ព្រែក​ខ្សាយ​(​ក​) ឃុំ​ព្រែក​ខ្សាយ​(​ក​) ស្រុក​ពាមរ​ក៍ ខេត្តព្រៃវែង​។

បើ​តាម​​ក្រុម​គ្រួសារ​ស្ត្រី​រូប​នេះ​បានឱ្យ​​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២១​ ធ្នូ ដោយសារ​តែ​ខូចចិត្ត​រឿង​បែក​ពី​កូន​ទាំង​២​នាក់ ដែល​ត្រូវ​ប្តី​ដើម​យក​ទៅ​បាត់​នោះធ្វើ​ឱ្យ នាង ចាន់ ស្រីរ​ត្ន័ គិត​ខ្លី​បាន​យក​ថ្នាំ​ងងុយដេកលេប​អស់​៨០​គ្រាប់​បំណង​សំលាប់​ខ្លួននៅ​នឹង​ផ្ទះ​របស់​ខ្លួន​ត្រង់​ម្តុំ​ផ្សារ​ដី​ហុយ ធ្វើ​ឱ្យ​​ពុល​បែកពពុះមាត់ ហើយ​ត្រូវ​បាន​ប្តី​ទី​២​ដែល​រស់នៅ​ជាមួយ​គ្នានាំ​យក​ទៅ​កាន់​មន្ទីរពេទ្យ​លោកសង្ឃ​ភ្លាម​ៗ​ដើម្បី​​សង្គ្រោះ ប៉ុន្តែ​ក្រោយ​ពី​ការ​ជួយ​សង្គ្រោះ​អស់​រយៈពេល​ប៉ុន្មាន​ម៉ោង នៅ​វេលា​ម៉ោង​៥​លា្ង​ចថ្ងៃ​ដដែល ​ក្រុម​គ្រូពេទ្យ​បាន​អះអាង​ថា នាង​ចាន់ ស្រីរ​ត្ន័ បាន​ស្លាប់​បាត់​ទៅ​ហើយ ទើប​ក្រុមគ្រួសារ​ជួល​រថយន្ត​ដឹក​សាកសពនាំ​មក​កាន់​ស្រុក​កំណើត​នៅ​ភូមិ​ព្រែក​ខ្សាយ​(​ក​) ដើម្បី​រៀបចំ​ធ្វើ​បុណ្យ​​តាម​ប្រពៃណី​។

ប្រភព​ដដែល​​​បាន​បន្ត​ថា ក្រោយ​ពេល​ដឹក​សព​មក​ដល់​ផ្ទះ​បាន​១​ថ្ងៃ​១​យប់ នៅ​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២២ ​ធ្នូ ខណៈ​ពេល​ដែល​ក្រុម​គ្រួសារ​កំពុង​លាង​សំអាត​សពបម្រុង​លើកដាក់ក្នុង​មឈូស​ហើយ​នោះ ស្រាប់តែ​
ឳ​ពុក​ម្តាយ​មានការ​សង្ស័យ​ថា កូន​របស់​ខ្លួន​មិន​ទាន់​ស្លាប់ ព្រោះ​សភាព​សព​នៅ​ស្រស់បស់ ហើយ​មិន​រឹង​ដូច​សាកសព​ដទៃ ទើប​នាំ​គ្នា​ហៅ​គ្រូពេទ្យ​មក​ពិនិត្យ​មើល ស្រាប់តែ​គ្រូពេទ្យ​ប្រាប់​ថា​បេះដូង និង​ជីពចរ​នៅ​ដើរ​នៅ​មានជីវិត​នៅឡើយ ទើប​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ត​គ្នា​ពី​ម្នាក់​ទៅ​ម្នាក់ នាំ​គ្នា​រត់​មក​ចោមរោម​មើល​ខ្មោច​ស្លាប់ ហើយ​រស់​ឡើង​វិញ​។

តាម​​គ្រូពេទ្យ​ដែល​បាន​ពិនិត្យ​នាង ចាន់ ស្រីរ​ត្ន័ នេះ​បានឱ្យ​​ដឹង​ថា បើ​ទោះជា​នាង​នៅ​មានជីវិត​ក៏​ពិតមែន ប៉ុន្តែ​នាង​មិន​បានដឹង​ខ្លួន​នោះ​ទេ ហើយ​តាម​ស្ថានភាពរាង​កាយ​របស់​នាងប្រហែលជា​មិន​អាច​រស់​ឡើង​វិញ​នោះ​ទេ គឺ​អាច​នឹង​ស្លាប់​ទៅ​វិញ​នៅក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។
បើ​ទោះជា​មានការ​បញ្ជាក់​ពី​គ្រូពេទ្យ​បែប​នេះ​ក្តី ប៉ុន្តែ​ក្រុម​គ្រួសារ​សព​នៅ​តែ​មិន​អស់ចិត្ត​ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ធ្នូ​ នេះ បាន​និមន្ត​ព្រះ​ចៅអធិការ​វត្ត​ពង​ពស់ នៅ​ស្រុក​បាភ្នំ ឱ្យមក​ជួយ​ធ្វើ​ពិធី​ហៅ​ព្រលឹង​ឱ្យ​​ចូលខ្លួន​វិញ និង​ក្រោយ​ពី​ធ្វើ​ពិធី​រួច​ព្រះ​តេជគុណ​អង្គ​នោះ​បានប្រាប់​ក្រុម​គ្រួសារ​នាង ចាន់ ស្រីរ​ត្ន័ ថា​ នាង​នឹង​បើកភ្នែក​ដឹងខ្លួន​ឡើង​វិញ នៅ​វេលា​ម៉ោង​១២យប់​ថ្ងៃ​ទី​២៣​ ធ្នូ​ នេះ​។

ដោយ​មានការ​អះអាង​ពី​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ពង​ពស់​បែប​នេះ ទើប​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​សព​កាន់តែ​មាន​សង្ឃឹម ហើយ​នាំ​គ្នា​ទន្ទឹង​រង់ចាំ​ពេលវេលា​កំណត់​ដែល​នឹង​មក​ដល់ រីឯ​អ្នកស្រុក​អ្នក​ភូមិ​ក៏​នាំ​គ្នា​ទន្ទឹង​រង់​ចាំ​មើល​ដែរ ព្រោះ​ចង់​ដឹង​ថា​តើ​នាង ចាន់ ស្រីរ​ត្ន័ ពិតជា​អាច​រស់​ឡើង​វិញ​មែនឬ​យ៉ាងណា​។​
គួរ​បញ្ជាក់​ថា​នាង ចាន់ ស្រីរ​ត្ន័ ធ្លាប់​មាន​ប្តី​ម្តង​រួច​មក​ហើយ និង​មានកូន​ចំនួន​២​នាក់​ផង​ដែរ ​ប៉ុន្តែ​ក្រោយមក​បាន​លែងលះ​គ្នា ហើយ​ប្តី​នាង​បាន​យក​កូន​ទាំង​២​នោះ​ទៅ​ចិញ្ចឹម​ទាំងអស់ ចំណែក​រូប​នាងក៏​មាន​ប្តី​ទី​២​ទៀត​និង​បាន​ទៅ​រស់នៅ​ជាមួយ​គ្នា​នៅ​ម្តុំ​ផ្សារ​ដី​ហុយ​។ ថ្មី​ៗ​នេះ ដោយ​មានការ​នឹករលឹក​ដល់​កូន​ទាំង​២​ពេក នាង ចាន់ ស្រីរ​ត្ន័ ក៏​បាន​សុំ​ប្តី​ទៅ​លេង​កូន តែ​ប្តីមិនឱ្យទៅ​ក៏​កើត​មាន​ទំនាស់​បន្តិចបន្តួច តែ​ដោយ​នាង​គិត​ខ្លី​ក៏​សំរេចចិត្ត​លេបថ្នាំ​សំលាប់​ខ្លួន​តែ​ម្តង​៕
ប្រភព៖ កោះសន្តិភាព

Post a Comment

 
Top