GuidePedia

0
ដើម្បី​បង្ការជំងឺ​មហារីក​បំពងក​អ្នក​មិនគួរ​ធ្វើ​ឱរាល់​សិច នៅ​ពេលមានបញ្ហា​ខុសប្រក្រតី ឬ​កើត​មុន​នៅ​ក្នុង​តំបន់​ពិសេស។

អស់​រយៈពេល​ជា​យូរ​មក​ហើយដែលវីរុស HPV (Human Papiloma Virus ជា​ភ្នាក់​ងារបង្ក​រោគ​តាមរយៈទំនាក់​ទំនង​ផ្លូវភេទ) ​តែង​តែ​បង្ក​ឲ្យ​កើតជំងឺ​មហារីក​មាត់​ស្បូន, សរីរាង្គ​ប្រដាប់​ភេទ, ជា​ពិសេស​ជំងឺ​មហារីក​បំពង់កបុរស។ កាល​ពី​ប៉ុន្មាន​ខែមុន​តារាហូលីវូដ​ដ៏​ល្បី​មួយ​រូបនៅ​ក្នុង​ចក្រភព​អង់គ្លេស បាន​ទទួល​រង​នូវ​ជំងឺ​មហារីក​បំពង់ក ដោយ​សារតែ​គាត់​ធ្វើ​ឱរ៉ាល់សិចតាម​មាត់។ កត្តា​មួយ​​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​យក​ចិត្ត​ទុក​ដាក់ចំពោះ​ការ​រួម​ភេទ ព្រោះ​វា​អាច​បង្ក​ឲ្យមាន​ជំងឺ​ធ្ងន់​ធ្ងរ​ជា​ពិសេស​បុរស។


បច្ចុប្បន្ននេះ​ក្រុម​អ្នក​ស្រាវជ្រាវដែល​ដឹក​នាំ​ដោយ​អង្កការសុខភាព​ពិភពលោក បាន​រក​ឃើញ​អង់​ទីករ នឹង​វីរុស​ជំងឺ​មហារីក​នៅ​ក្នុង​មាត់​ និង​បំពង​កតាម​រយៈការ​ធ្វើ​តេស្ត​ឈាម​មុន​ពេល​ការ​ចាប់​ផ្តើម​នៃ​ជំងឺ​នេះ។ ដូច្នេះ​ហើយដើម្បី​ឲ្យ​មាន​សុវត្ថិភាព​ផ្នែក​ផ្លូវភេទ សូម​ស្វែង​យល់​ពី​ចំណុចសំខាន់ៗ​ទាំង​៦​ដូចខាងក្រោម៖


១. ជៀសវាង​ការ​ធ្វើ​ឱរ៉ាល់សិច ប្រសិនបើដៃគូ​របស់​អ្នកមាន​សញ្ញាមិន​ប្រក្រតីត្រង់ (តំបន់សម្ចាត់) ដូចជា​កើត​មុន , ឈឺ, មាន​ក្លិន​អាក្រក់, ហៀរទឹក​រងៃ...។


២. ជៀសវាង​ការ​ពាក់​ស្រោម​ដោយ​ប្រើ​មាត់។


៣. ត្រូវ​អនាម័យមុន​ពេល និង​ក្រោយ​ពេល​រួម​ភេទ។


៤. ប្រសិនបើ​មាន​ដំបៅ​ក្នុងមាត់ អ្នក​មិនគួរ​ព្យាយាម​ធ្វើ​ឱរ៉ាល់សិច ព្រោះ​វា​បង្ក​ហានិភ័យ​នៃ​ការ​ឆ្លងជំងឺមាន​កម្រិតខ្ពស់​ណាស់។


៥. បន្ទាប់ពី​ធ្វើឱរ៉ាល់សិច សូម​កុំ​ដុសធ្មេញ ព្រោះ​មេរោគ​ងាយនឹង​ជ្រាប​ចូល​​តាម​រយៈ​អញ្ចាញ​ធ្មេញ​ដែល​ខូច។


៦. សូមមាន​ដៃ​គូតែ​ម្នាក់​គតដែល​អាច​ទុកចិត្ត​បាន ព្រោះ​វា​អាច​ឲ្យ​អ្នក​គេច​ផុតពី​ការ​ឆ្លង​មេរោគ HIV ព្រម​ទាំង​មេរោគ​ផ្សេងៗ​ទៀត៕

ប្រភព៖ មង្គលការ

Post a Comment

 
Top